លោកតាការពារបង្គោលព្រំដែន

VOVWORLD_នៅភូមិ Ngan Phe ឃុំDong Tam ស្រុក Binh Lieu ខេត្ត Quang Ninh
ជាតំបន់​ជាប់ព្រំដែនវៀតណាម​ ចិននោះមានលោកតាមួយរូបដែលបាន​ផ្សាភ្ជាប់
ជាមួយ​បុព្វហេតុថែរក្សាការពារបង្គោលព្រំដែនអស់រយៈពេលជាង៣០ ឆ្នាំកន្លង
ទៅនេះ។ លោកមានឈ្មោះVoong Phuc Niep ជាជនជាតិDao  ដែលជានិច្ចកាល​
ចាត់ទុកការងារ​ការ​ពារ​អធិបតេយ្យភាពដ៏ពិសិទ្ធនៃ ប្រទេសជាតិ គឺជាភារកិច្ច
របស់ខ្លួន។

ពីទីរួមស្រុក Binh Lieu ធ្វើដំណើរទៅកាន់ភូមិ Ngan Phe ឃើញមាន​ផ្ទះ​របស់​
ប្រជាជនស្ថិតនៅចង្កេះទួលក្នុងបរិយាកាស់សុខសាន្តត្រាណ។ ផ្ទះលោក​Voong Phuc
 Niepនៅចុងផ្លូវដីដោយមានព្រៃស្រល់និងដំណាំHoi ដែលជារុក្ខជាតិ​គ្រឿង​ទេស
ម្យ៉ាងព័ទ្ធជុំវិញ។ ជារៀងរាល់ថ្ងៃក្រៅពីការជួបសំណេះសំណាលជាមួយអ្នកភូមិ 
លោកNiep ចូលព្រៃជារជ័រស្រល់និងប្រមូលផលដំណាំHoi។ហើយជារៀងរាល់ខែ
លោកតាមកងទ័ពដើរយាមល្បាតព្រំដែនម្ដង។ស្រុក Binh Lieu មានឃុំ​ជាប់​ព្រំដែន
ចំនួន៦ឃុំជាមួយបង្គោលព្រំដែនចំនួន៤១បង្គោល ក្នុងនោះភូមិ Ngan Phe មាន២
បង្គោល។ លោក Niepឲ្យដឹងថាជីវិតរបស់លោកផ្សាភ្ជាប់ជាមួយ​បង្គោល​ព្រំដែន។
 ក្នុងអាយុ១៨ឆ្នាំលោកចូលទ័ព។​ក្រោយពេលបញ្ចប់កាតព្វកិច្ច​យោធាលោកដើរតាម
កងទ័ពទៅយាមល្បាតខ្សែព្រំដែន។ នាគ្រានោះបង្គោលសីមាព្រំដែនជាមួយចិននៅ
ភូមិ Ngan Phe មានចំងាយគិតពីភូមិប្រមាណ៥គីឡូម៉ែត្រ​ដោយត្រូវតែឆ្លងកាត់ព្រៃ
និងអូរទើបទៅដល់ទីនោះបាន។លោក Niep ​បានរៀប​រាប់​ថា​

“ប្រជាជនយល់ថាការងារការពារព្រំដែនមានន័យថាការពារផលប្រយោជន៍
របស់ប្រជាជន ការពារទឹកដីរបស់យើង។ បង្គោលសីមានោះជាបង្គោលព្រំដែនជាតិ
ដែលយើងត្រូវតែការពារ។ បើសិនជាឃើញអ្វីមិនធម្មតាគឺត្រូវតែជូនដំណឹងទៅថ្នាក់
ដឹកនាំឃុំនិងកងទ័ពការពារព្រំដែនភ្លាមៗ”។

ដោយសារការចូលព្រៃធ្វើចំការនិងដើរយាមល្បាតជាញឹកញាប់បានជាលោកតាជនជាតិDao រូបនេះក្ដាប់ជាប់ស្ថានការនៅតាមទីតាំងនិមួយៗ។ នាឆ្នាំ១៩៨៣លោក
ត្រូវបានតែងតាំងជាប្រធានសហករនិងជាមេភូមិ។ ក្នុងឋានះថ្មីលោកកាន់តែប្ដេជ្ញា
បំពេញល្អនូវភារកិច្ចការពារព្រំដែន។ លោកព្យាយាមទៅជួបគ្រួសារទាំងអស់ក្នុងភូមិ
ដើម្បីសំណេះសំណាលលើកទឹកចិត្តបងប្អូនរួមចិត្តរួមថ្លើមជាមួយកងទ័ពក្នុងការងារ
ការពារតំបន់ព្រំដែន។

“យើងខ្ញុំតែងតែចលនាបងប្អូនក្នុងភូមិឃុំក្ដាប់ឲ្យជាប់នូវភារកិច្ចនយោបាយព្រម
ទាំងត្រៀមខ្លួនជានិច្ចការពារមាតុប្រទេស។ ប្រជាជនក្នុងតំបន់អនុវត្តការងារទាំងនេះ
យ៉ាងល្អប្រសើរ”។

ឥឡូវនេះទិដ្ឋភាពនៅភូមិ Ngan Phe បានមានការផ្លាស់ប្ដូរថ្មីជាច្រើន។​ ផ្លូវ​ទៅ​កាន់
បង្គោលព្រំដែនត្រូវបានកសាងឡើងវិញ។ ដោយសារឧស្សាហ៍ព្យាយាមដាំដុះដំណាំ
ស្រល់និងដើមHoi អ្នកភូមិបានមានជីវភាពរស់នៅធូរធារ កុមារាកុមារីមានកង់ជិះទៅ
សាលារៀន មានសំលៀកបំពាក់ស្អាត ផ្ទះសំបែងបានសាងសង់ថ្មីជាច្រើន។ 
ប្រជាពលរដ្ឋបរិច្ចាកដីសំរាប់កសាងផ្លូវថ្នល់និងសាលារៀនហើយមានការយល់ដឹង
ទាន់ពេលនិងត្រឹមត្រូវអំពីគ្រប់បញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ ទាំងអស់
នេះសុទ្ធតែមានការចូលរួមចំណែករបស់លោកមេភូមិ Voong Phuc Niep ​ផងដែរ។
 អនុសេនីទោ Bui Xuan Hoa ជាកម្មាភិបាលឃោស​នាប៉ុស្តិការពារ​ព្រំដែន Hoanh Mo​
 បានឲ្យដឹងថា

  “លោកពូ Niepជាអ្នកខ្នះខ្នែងសកម្មក្នុងការងារដោយមានស្មារតីទទួលខុស​​
ត្រូវ​យ៉ាងខ្ពស់។ លោកត្រូវបានថ្នាក់ដឹកនាំឃុំនិងស្ថាប័ននានាវាយតំលៃខ្ពស់​និង​ជូន
ប័ណ្ណសសើរជារៀងរាល់ឆ្នាំ”។

លោកតាការពារបង្គោលព្រំដែន - ảnh 1
ពេលដើរយាមល្បាតព្រំដែនលោក Voong Phuc Niep តែងតែឡើងភ្នំមានកំពស់ជាង១០០០ម៉ែត្រ។ នៅឯនោះអាកាសធាតុត្រជាក់យ៉ាងខ្លាំង


  ពេលដើរយាមល្បាតព្រំដែនលោក Voong Phuc Niep តែងតែឡើងភ្នំមាន​កំពស់​ជាង១០០០ម៉ែត្រ។ នៅឯនោះអាកាសធាតុត្រជាក់យ៉ាងខ្លាំង។ លោក Niepដើរ
លឿនណាស់ដោយឡើងកាំជណ្ដើរចំនួន១៥០ដើម្បីទៅពិនិត្យបង្គោលព្រំដែន។
លោកឲ្យដឹងថា ពេលចាស់ជរាហើយឡើងភ្នំលែងបានទៀតគឺនឹងមានកូនចៅបន្ត
ភារកិច្ច ត្រៀមខ្លួនជាស្រេចការពារព្រំដែន៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ