លោកតា Ho Thanh Binh ជាព្រឹទ្ធាចារ្យភូមិឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ខ្ពង់រាប Lao Bao

(VOVWORLD)-ការរកស៊ីធ្វើមានបានរបស់ព្រឹទ្ធាចារ្យភូមិ Ho Thanh Binh  
នៅទី​រួមស្រុក Lao Bao ខេត្ត Quang Tri គឺខុសប្លែកពីអ្នកតំបន់។​ ពេលដល់​
អាយុ​ចូលនិវត្តន៍ហើយ​ទើបលោកចាប់ផ្តើមធ្វើសេដ្ឋកិច្ច។​ មូលហេតុ​គឺដោយ
សារអាណិតបងប្អូនក្នុងភូមិ ​Ka Tang ដែលមានជីវភាពរស់នៅ​លំបាក​លំបិន
។​លោកគិតថាបើចង់ជួយបងប្អូន​រួច​ផុត​ពីភាព​​ក្រីក្រ​គឺ​សាមីខ្លួនត្រូវតែដើរមុន
គេលើវិស័យពង្រីកសេដ្ឋកិច្ច។

លោកតា Ho Thanh Binh ជាព្រឹទ្ធាចារ្យភូមិឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ខ្ពង់រាប Lao Bao - ảnh 1
ព្រឹទ្ធាចារ្យភូមិ Ho Thanh Binh

 មានអាយុ៨២ឆ្នាំតែសុខភាព​នៅ​តែ​មាំមួន។​ រស់នៅភូមិ Ka Tang ក្នុងរយៈ
ពេលជាង២០ឆ្នាំកន្លងទៅ​​ព្រឹ​ទ្ធា​ចារ្យ​រូបនេះរួម​ជា​មួយ​ប្រជាពលរដ្ឋក្នុងភូមិ
បានប្រែតំបន់ដី​មួយមាន​តែស្មៅនិងរណ្តៅ​គ្រាប់បែក​ក្លាយ​ទៅជាវាលស្រែ
ខៀវស្រងាត់ហើយជីវភាពរស់នៅរបស់អ្នកភូមិត្រូវបាន​លើក​ស្ទួយជាលំដាប់
។ ក្នុងនោះតា​Ho Thanh Binh ជាអ្នកបំផុសគ្រប់ចលនាព្រមទាំង​ណែនាំ​បង
ប្អូន​អំពី​របៀប​ធ្វើសេដ្ឋកិច្ច។

ខ្ញុំបំផុសភូមិទាំងមូលធ្វើកសិកម្ម។ មានរដូវខ្លះយើងខ្ញុំមិនដាំស្រូវដោយដូរ
ទៅជាដាំពូជដំណាំផ្សេងៗ។ពេលដាំដំឡូងមីនិងចេកគឺកំទេចស្មៅម្តងវា
ស្រូលជាងហើយក៏ផ្តល់ទិន្នផលខ្ពស់ដែរ។ ឃើញរបៀប​អីចឹងបងប្អូនទាំង
អស់ក្នុងភូមិ​ឥឡូវ​បានធ្វើតាមហើយ។ មានគ្រូសារជាច្រើនដាំដុះបន្ថែមដើម
ឈើទៀតផង។ ជីវភាពរស់នៅរបស់គេធូរជាងមុន។នៅមានគ្រួសារក្រីក្រ
មួយចំនូនតែគ្មានអ្នកអត់បាយឡើយ។

ដើម្បីមានបានជីវភាពរស់នៅធូរធានាសព្វថ្ងៃតា Ho Thanh Binh ​និង​សមាជិក​
ទាំងអស់ក្នុងគ្រួសារបានធ្វើការដោយឥតឈប់ឈរក្នុងរយៈពេល​២០​ឆ្នាំកន្លង
ទៅ។ មុនបង្អស់តា Binh និងកូនៗប្រមូលផ្តុំលើការឈូសឆាយដីទំនេរ​ក្លាយ
ទៅជាដីកសិកម្ម។ តំបន់ដីលោកជ្រើសជាកន្លែងដែលជនជាតិដើមភាគតិច
 Van Kieu​ ចាត់ទុក​ជាដី​អាក្រក់​និង​​ជៀសវាងមិនចង់នៅជិតឡើយ។ ​លោក
និងក្រុម​គ្រួសារ​​​​​​​បាន​​​​​ក​សាង​​​តំបន់ដីនេះក្លាយទៅជាកសិដ្ឋានដាំដុះដើមឈើ
ហូបផ្លែ​រួម​ទាំង​ជីកស្រះចិញ្ចឹមត្រីដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋឃើញថាគំនិត
និងទស្សនៈរបស់គេគឺហួសសម័យហើយ។

ទំនាមទំលាប់នៅទីនេះគេថាដីក្តៅមិនបង្កបង្កើនផលបានឡើយ។ហើយបើ
សិនជារស់នៅលើដីនេះនឹងត្រូវឈឺថ្កាត់។ ខ្ញុំដឹងថានេះជា​ទំនាមទំលាប់
ចាស់​ដែល​​ហួសសម័យទៅហើយ។ ​តាមការពិតដីនៅទីនេះគឺល្អណាស់។
​ មករស់នៅទី​នេះ​ខ្ញុំមិនដែលឃើញមានអ្វីកើតមានឡើងទេ។ ដោយសារ
ឃើញខ្ញុំផ្លាស់ប្តូរថ្មី​អញ្ចឹង​ប្រជាពលរដ្ឋទាំងអស់​ក្នុងភូមិបានយកតម្រាប់
តាម។

មានដីហើយព្រឹទ្ធាចារ្យភូមិ Ho Thanh Binh ចាប់ផ្តើមរិះរកទិសដៅ​អភិវឌ្ឍន៍​
សេដ្ឋកិច្ច។ ដោយសារធ្លាប់ទៅទស្សនាកន្លែង​ជាច្រើន​ក្នុង​ទូទាំង​ប្រទេស
បានជា​តា ​Binh​ មានបទពិសោធន៍ល្អៗលើវិស័យ​ ដំណាំដាំដុះ​។ មុនដំបូង
លោក​ដាំ​ដំឡូង​មី​ចេកនិងអាកាស្យា​នៅ​លើ​​ទួល​ខាងក្រោយផ្ទៈ។ រីឯលើ
ផ្ទៃដីធំលោកដាំ​ស្រូវ​ដើមឈើហូបផ្លែ​ចិញ្ចឹម​សត្វពាហនៈសត្វបក្សាបក្សី
ព្រមទាំងជីកស្រះចិញ្ចឹម​ត្រី​និង​កន្ឋាយ។ ម៉្យាងទៀតសមាជិកនានាក្នុង
គ្រួសារព្រឹទ្ធាចារ្យភូមិក៏​ឧស្សាហ៍​ព្យាយាមចូលរួមបណ្តាវគ្គបំប៉ន់បចេ្ចកទេសក
សិកម្មផ្ទេរប្រគល់វិទ្យាសាស្រ្តបចេ្ចកវិទ្យាផងដែរ។ ហេតុនេះហើយការបង្កប
ង្កើនផលទទួលបាននូវទិន្នផលខ្ពស់។ កសិដ្ឋានរបស់គ្រួសារលោកកាន់តែ
បានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃនិងក្លាយទៅជាគំរូសំរាប់អ្នកតំបន់។

ការចិញ្ចឹមកន្ធាយនេះរដូវដំបូងរកបានប្រាក់ចំណេញ១ពាន់២០០លានដុង។ 
រដូវទី២ទោះបីសត្វកន្ធាយត្រូវឆ្លងជម្ងឺក្តីតែនៅរកបាន៨០០លានដុង។ 
ក្រោយមកខ្ញុំផ្ទេរទៅចិញ្ចឹមកន្ធាយពូជវិញដោយឈប់ចិញ្ចឹមកន្ធាយយក
សាច់ហើយ។ ឥឡូវនេះគ្រួសារខ្ញុំចិញ្ចឹមត្រីគល់រាំងនិង​ទីឡាប់យ៉ាដែល
ផ្តល់ចំណូលជារៀងរាល់ខែ។​ ចំណូលពីការចិញ្ចឹមត្រីគិតជាមធ្យមក្នុងមួយ
ឆ្នាំគឺពី៧០លានដល់១០០លានដុង។ ដំណាំហូបផ្លែរួមមានខ្នុរស្វាយ។ 
ដំឡូងមីតា Binh ដាំលើផ្ទៃដី២ហិកតា។ រីឯស្រែធ្វើស្រូវមានផ្ទៃ៥ហិកតា
ឯណោះ។

លទ្ឋផលនៃការធ្វើសេដ្ឋកិច្ចគ្រួសាររបស់ព្រឹទ្ធាចារ្យភូមិ Ho Thanh Binh​បាន
​ធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់ផ្លាស់ប្តូរគំនិតគិតគូជាបណ្តើរៗ។ គេបានបបួល
គ្នាមកពឹងលោកជួយបង្ហាញពីរបៀបដាំដុះដំណាំយ៉ាងណាឲ្យមានទិន្នផល
ខ្ពស់ចិញ្ចឹមសត្វរបៀបណាឲ្យឆាប់ធំ។ រីឯតាBinhត្រៀមខ្លួនជួយផ្តល់ពូជ
ដំណាំនិងសត្វចិញ្ចឹមឲ្យអ្នកភូមិព្រមទាំងចែករំលែកបទពិសោធន៍រកស៊ីរាប់
ទាំងឲ្យខ្ចីដើមទុនដោយមិនយកកំរ៉ៃទៀតផង។ ហេតុនេះហើយបងប្អូនជា
ច្រើនគ្រួសារក្នុងភូមិបានមានជីវភាពរស់នៅសំបូរធូធានិងលែងបារម្ភអំពី
ការអត់បាយនៅរដូវសាបព្រួសទៀតហើយ។ លោក Ho Van Kha ជា​អ្នក
ជិតខាងម្នាក់ឲ្យដឹងថា

ដោយឃើញលោក Binh ដាំដំឡូងមីចេកដើមឈើហូបផ្លែនិងជីកស្រះ
ចិញ្ចឹមត្រីនោះខ្ញុំក៏ធ្វើតាមដែរ។ ធ្វើបានអីចឹងគឺមានប្រសិទ្ធិភាពល្អណាស់។
 ជីវភាពរស់នៅរបស់គ្រួសារខ្ញុំត្រូវបានលើកស្ទួយជាលំដាប់។

ទោះបីចាស់ទុំហើយក្តីតែតា Binh មិនទាន់គិតដល់ការឈប់សំរាកនៅ
ឡើយ។នាបច្ចុប្បន្នគេនៅតែឃើញព្រឹទ្ធាចារ្យរូបនេះដើរហើរក្នុងភូមិ
សំរាប់ជួយបណ្តាគ្រួសារកាត់បន្ថយភាពក្រីក្រ។ ទង្វើររបស់លោក
ត្រូវបានអ្នកភូមិចងចាំនិងយក​​​​​ត​​ម្រាប់​តាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ