លោក Bome - ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពក្នុងសហគមន៍ជនជាតិនៅឃុំ Ha Bau

(VOVWORLD) - មានមនុស្សយ៉ាងតិចណាស់ដែលអាចជឿថា មនុស្សម្នាក់ដែលធ្លាប់ចូលរួមអង្គ ការប្រតិកិរិយា Fulro ប្រឆាំងរដ្ឋ អាចកែខ្លួន ហើយក្លាយទៅជាអ្នកមានកិត្យានុភាព និងចូលរួមវិភាគទានយ៉ាងសកម្មសម្រាប់សហគមន៍នៅមូលដ្ឋាន។ នោះគឺលោក Bome នៅភូមិ Rai ឃុំ Ha Bau ស្រុក Dak Doa ខេត្ត Gia Lai។

លោក Bome - ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពក្នុងសហគមន៍ជនជាតិនៅឃុំ Ha Bau - ảnh 1លោក Bome (កណ្ដាល) ទទួលអំណោយពីអាជ្ញាធរមូលដ្ឋាន។
លោក Bome (ឬបានអ្នកភូមិហៅថា Ja Na) ជាជនជាតិ Bana ម្នាក់ កើតនៅ ឆ្នាំ១៩៥៧។ កាលពី ខែកុម្ភៈ ឆ្នាំ២០០១ ស្ដាប់តាមការលួងលោមរបស់អង្គការប្រតិកិរិយា Fulro លោក Bome រួមជាមួយមុខសញ្ញាមួយចំនួនបានញុះញង់ជនជាតិភាគតិចរាប់ ពាន់នាក់ ទៅកាន់ទីក្រុង Pleiku ធ្វើបាតុកម្មហឹង្សា ទាមទារឲ្យបង្កើតអ្វីដែលបានហៅថា “រដ្ឋ De Ga - រដ្ឋស្វ័យភាពរបស់ជនរួមជាតិបណ្ដាជនជាតិ Tay Nguyen”។ មុខសញ្ញា ដែលឈរនៅពីក្រោយបាតុកម្មហឹង្សានេះ គឺ Ksor Kok មេដឹកនាំអង្គការប្រតិកិរិយា Fulro ដែលរស់នៅដោយនិរទេសខ្លួននៅអាមេរិក។ ទទួលសាលក្រមជាប់ពន្ធ នាគារ ១២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីជាតិ” លោក Bome តែងតែមានអារម្មណ៍វិប្បដិសារីអំពីកំហុសរបស់ខ្លួនក្នុងអតីតកាល។ លោកបាន ចែករំលែកថា៖ “ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំងដោយសារប្រការដែលខ្លួនបានធ្វើ ប៉ុន្តែ មាន វិប្បដិសារីក៏យឺតពេលទៅហើយ។ ឥឡូវនេះ ខ្ញុំមិនចង់ពាក់ព័ន្ធដល់ Fulro ទៀត ឡើយ។ Fulro បោកប្រាស់ពីការបង្កើតរដ្ឋដោយឡែកមួយ។ Fulro ភូតកុហក រដ្ឋប្រព្រឹត្ត ចំពោះជនជាតិ Kinh ឬជនជាតិភាគតិចផ្សេងៗ សុទ្ធតែសមភាពដូចគ្នា។ ខ្ញុំមានបំណង ចង់ចលនា ឃោសនាបងប្អូនមើលឃើញឲ្យបានច្បាស់នូវឧបាយកលរបស់ពួកមនុស្ស ខិសខូច កុំស្ដាប់អ្វីៗដែលគេនិយាយ ត្រូវតែមើលការពិតជាក់ស្ដែង ដោយសារជីវភាព រស់នៅនាសព្វថ្ងៃកាន់តែប្រសើរឡើងបើប្រៀបធៀបនឹងរយៈពេលមុននេះ”។
នៅខែសីហាឆ្នាំ២០១២ លោក Ja Na បានចេញពីពន្ធនាគារ ហើយវិលត្រឡប់ មកស្រុកកំណើតវិញ លោកប្ដេជ្ញាចិត្តបំភ្លេចចោលរឿងអតីតកាល ចាប់ផ្ដើមជីវិតថ្មី។ លោក ឧស្សាហ៍ព្យាយាមសិក្សាបទពិសោធន៍ធ្វើស្រែចម្ការរបស់អ្នកភូមិដើម្បីដាំស្រូវ កាហ្វេ ម្រេច ចិញ្ចឹមត្រី បសុសត្វ បសុបក្សីជាដើម។ ពីបាតដៃទទេ អាស្រ័យការខិតខំ ឧស្សាហ៍ ព្យាយាមប្រកបការងាររកស៊ី បានជាជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មានឆ្នាំខ្លះ គ្រួសារគាត់ទទួលបានប្រាក់ចំណូលជិត១៥០ លានដុង។ អាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់សួរសុខទុក្ខ លើកទឹកចិត្តនិងជួយ ឧបត្ថម្ភគ្រួសារគាត់។ លោក Nguyen Huu Tho លេខាគណៈកម្មាធិការបក្សស្រុកនិង ជាប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Dak Doa ឲ្យដឹងថា៖ “លោក Ja Na ជាអ្នកដឹកនាំអង្គការ Fulro នៅ Tay Nguyen។ ក្នុងអំឡុងពេលគាត់ ជាប់ពន្ធនាគារ កូនៗរបស់គាត់នៅតែអាចទៅរៀនថ្នាក់ឧត្តមសិក្សា ហើយបន្ទាប់ពី បញ្ចប់ការសិក្សា មានការងារធ្វើដោយស្ថិរភាព អាជ្ញាធរមូលដ្ឋានក៏ជួយសម្រួលឲ្យចៅខ្ចីទុនពី ធនាគារទៀតផង។ នៅពេលគាត់វិលត្រឡប់មកស្រុកវិញ យើងតែងតែយកចិត្ត ទុកដាក់ សួរសុខទុក្ខ លើកទឹកចិត្ត បង្កលក្ខណៈសម្រាប់គាត់ស្ដារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ កែលម្អស្រែចម្ការសម្រាប់ចិញ្ចឹមសត្វ។ តាំងពីពេលនោះមក លោករស់នៅ ប្រកបដោយភាពសុខដុមជាមួយបងប្អូន ហើយចូលរួមយ៉ាងសកម្មក្នុងការងារសង្គម នៅមូលដ្ឋានផងដែរ”។
លោក Bome - ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពក្នុងសហគមន៍ជនជាតិនៅឃុំ Ha Bau - ảnh 2ពីមនុស្សម្នាក់ដែលដើរខុសផ្លូវ លោក Bome បានចេះកែខ្លួន វិលត្រឡប់មកកសាងភូមិស្រុកឲ្យកាន់តែសម្បូរធូធារ
មិនត្រឹមតែបង្កបង្កើនផលយ៉ាងពូកែប៉ុណ្ណោះទេ លោក Bome ថែមទាំងចូលរួម យ៉ាងសកម្មក្នុងសកម្មភាពសង្គមទៀតផង។ ប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋាននិង លោក Bome បានរៀបចំជំនួបសំណេះសំណាលជាច្រើននៅតាមភូមិឃុំ ដើម្បីឃោស នាជូនបងប្អូនអំពីគោលជំហរ គោលនយោបាយរបស់រដ្ឋ។ អាស្រ័យហេតុនោះ ជួយ បងប្អូនបំភ្លេចចោលការស្រមើស្រមៃអំពីរបស់ដែលហៅថា “រដ្ឋ De Ga ស្វ័យភាពរបស់ ជនជាតិភាគតិចនៅ Tay Nguyen” បកអាក្រាតឧបាយកល ពិសពុលរបស់អង្គការ ប្រតិកិរិយាសំដៅបំបែកបំបាក់ផែនមហាសាមគ្គីជាតិទាំងមូល។
នៅឆ្នាំ២០១៣ គ្រួសារលោក Bome ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ Ha Bau ទទួលស្គាល់ជា គ្រួសារវប្បធម៌។ លោក Bome បានចែករំលែកថា៖ “ខ្ញុំជាជនជាតិវៀតណាម គឺត្រូវស្នេហាប្រទេសវៀតណាម ធ្វើយ៉ាងណានាំ ប្រទេសយើងអភិវឌ្ឍកាន់តែខ្លាំងក្លា ដើម្បីប្រកៀកស្មាជាមួយប្រទេសដទៃទៀត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា Tay Nguyen នៅពេលអនាគតនឹងអភិវឌ្ឍយ៉ាងខ្លាំងជាង ទៀត។ ខេត្ត Gia Lai មានលក្ខណៈងាយស្រួលនោះគឺផ្លូវដោះដូរពាណិជ្ជកម្មរវាង វៀតណាម កម្ពុជា និងឡាវ។ ផ្លូវថ្នល់ក៏ដូចនឹងសសៃឈាមមនុស្សអញ្ចឹងដែរ បើសិនជា មានការធ្វើចរាចរណ៍យ៉ាងល្អ គឺមនុស្សមានសុខភាពល្អ។ ខ្ញុំគិតថា សេដ្ឋកិច្ចក៏អញ្ចឹងដែរ”។
អាស្រ័យមានរបៀបរស់នៅដ៏សាមញ្ញ ឧស្សាហ៍ព្យាយាម និងជាគំរូ ដូច្នេះបានជា លោក Bome មានកិត្យានុភាពខ្ពស់ក្នុងសហគមន៍។ លោកក៏ជាគំរូមួយរបស់រាល់ មនុស្សដែលទោះជាធ្លាប់ដើរខុសផ្លូវក៏ដោយ ប៉ុន្តែចេះកែខ្លួន វិលត្រឡប់មកកសាងភូមិ ស្រុកឲ្យកាន់តែសម្បូរធូធារនិងសុភមង្គលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ