លោក Trinh Dinh Nang នឹងឡដុតឆេះកាកសំណល់ សុខាភិបាលរបស់លោក។


​​​​​​​​​​                    
លោក Trinh Dinh Nang  នឹងឡដុតឆេះកាកសំណល់ សុខាភិបាលរបស់លោក។  - ảnh 1
លោក​​Trinh Dinh Nang(រូបថត: Internet)


(VOV)- ទោះបីត្រូវបានបណ្តុះបណ្តាលនៅសាលាកម្មករបច្ចេកទ្ទេសដែកថែប
Viet Bac កាលពីបណ្តាឆ្នាំ​១៩៧០​តែក្តីក៏ប៉ុន្តែ​ ដោយមានការជក់ចិត្ត​ ស្រាវជ្រាវ
លោក Trinh Dinh Nang  នៅឃុំNong Thuong​ ទីរួមខែត្ត Bac Kan​ខែត្ត Bac Kan​
បានផលិតចេញឧបករណ៏ម៉ាស៊ីនមានប្រយោជន៏ ជាច្រើន​ប្រភេទនឹងថ្មីៗនេះគឺ
ឡដុតឆេះកាកសំណល់សុខាភិបាល។លោក​បានឲ្យដឹងថា៖ “ តាមរយះការស្រាវ
ជ្រាវការពិតជាក់ស្តែង ខ្ញុំសង្កេតឃើញថា៖​បើសិនជាកាកសំណល់សុខាភិបាល
មិនបានដោះស្រាយ វាមានគ្រោះថ្នាក់ឆ្លងជំងឺយ៉ាងធំក្នុងសហគម។​ហេតុនេះហើយ​ខ្ញុំបានស្រាវជ្រាវ​នឹងផលិតចេញខ្សែរសង្វាក់ឡដុតនេះ”។

ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាលរបស់លោក Trinh Dinh Nang ប្រើប្រាស់
សំភារះបច្ចេកវិជ្ជាNano ទើបរំលាយអស់ផ្សែងធូលីនឹងក្លិនឧស្ម័នពុល។គុណសម្បតិ្ត
ធំបំផុតគឺកាកសំណល់ត្រូវបានដុតឆេះទាំងស្រុង។លោក Trinh Dinh Nang  អះអាង
ថា៖“ខ្សែរសង្វាក់ឡដុតនេះបានសំរេចរួចហើយ។គ្មានឡដុតណា១នៅវៀតណាម
ដែលមានតុល្យភាពខាងថាមពលដូចជាខ្សែរសង្វាក់ឡដុតនេះឡើយ។ពេលដុត​ឆេះ កំដៅអាចឡើងទៅដល់​1,800​ អង្សាC។រយះពេលដុតក៏ឆាប់ណាស់។”

                      

លោក Trinh Dinh Nang  នឹងឡដុតឆេះកាកសំណល់ សុខាភិបាលរបស់លោក។  - ảnh 2
ឡដុតឆេះកាកសំណល់ សុខាភិបាល (រូបថត: Internet)

តាមការវាយតំលៃរបស់ក្រសួងវិទ្យាសាស្រ្តនឹងបច្ចេកវិជ្ជាថាឡដុតកាកសំណល់
សុខាភិបាលរបស់លោក Trinh Dinh Nang  ទទួលបានបទដ្ឋានរបស់ក្រសួងធនធាន
នឹងបរិស្ថាន​​ សន្សំសំចៃឥន្ធនះដុត​ប្រមាណ៨០%បើប្រៀបនឹងឡដែលនាំចូល។បើសិនជាដុតឆេះដោយប្រេងDiezen គឺត្រូវចំណាយប្រាក់​ចំនួន៥០០០​ដុងក្នុង១គី
ឡូក្រាមកាកសំណល់តែប៉ុណ្ណោះ ។វាយតំលៃចំពោះផលិតផលនេះលោកDo Tuan
 Khiem នាយកមន្ទីវិទ្យាសាស្រ្ត​នឹងបច្ចេកវិជ្ជាខែត្ត​ Bac Kan​ បានបញ្ជាក់ថា៖ “ ខ្សែរ
សង្វាក់ឡដុតកាកសំណល់នេះ​បានអនុវត្តបណ្តាបច្ចេកវិជ្ជាទំនើប ប្រសិទ្ធភាពប្រើ
ប្រាស់ខ្ពស់​នឹងសន្សំសំចៃបានឥន្ធនះ។នាបច្ចុប្បន្នខ្សែរសង្វាក់ឡនេះបានដាក់ឲ្យ
ប្រើប្រាស់នៅមន្ទីពេទ្យ១ចំនួន​ នឹងបានវាយតំលៃខ្ពស់”។

 ជោគជ័យរបស់ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាល​នេះគឺជាប៉ុព្វបទ​ដើម្បី
លោក Trinh Dinh Nang  បន្តស្រាវជ្រាវ​ផលិតចេញខ្សែរយះឡដុតកាកសំណល់
សុខាភិបាលនៅតាមទីក្រុងនានា​បំរើការងារការពារបរិស្ថានរស់នៅតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ