លោក Trinh Van Y អ្នកជំនាញខាងលុបបំបាត់ស្ពានចាស់កសាងស្ពានថ្មីជូនដល់ប្រជាជន

(VOVWORLD) -Ben Tre ជាខេត្តមួយចំណុះវាលសណ្តទន្លេ Cuu Long ដែលមុននេះ ស្ថានភាពចរាចរមានការលំបាកខ្លាំងណាស់។ ប៉ុន្តែបច្ចុប្បន្ននេះ មុខមាត់របស់តំបន់ដីនេះត្រូវបានកែលម្អជាច្រើន មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានធ្វើការវិនិ យោគដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្រូវការនៃការធ្វើដំណើរនិងការដឹកជញ្ជូនរបស់ប្រជាជន។ លទ្ធផលទទួលបាននេះមានការរួមវិភាគទានរបស់លោក Trinh Van Y ជាជនមួយនាក់ក្នុងចំណោម ជនទាំង៧០នាក់ដែលបានលើកតម្កើងនៅក្នុងពិធីរំលឹកខួបលើក ទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវស្នេហាជាតិ (ថ្ងៃទី១១មិថុនា ១៩៤៨-ថ្ងៃទី១១មិថុនាឆ្នាំ២០១៨) ទើបនឹងបានប្រារព្ធនាពេលថ្មីៗនេះនៅទីក្រុងហាណូយ។
លោក Trinh Van Y អ្នកជំនាញខាងលុបបំបាត់ស្ពានចាស់កសាងស្ពានថ្មីជូនដល់ប្រជាជន - ảnh 1 លោក Trinh Van Y ក្នុងពេលពិនិត្យស្ពាននៅឃុំ Dai Dien ស្រុក Thanh Phu ខេត្ត Ben Tre កាលពីឆ្នាំ២០១៥ (រូបថតៈ baodautu)

អស់រយៈពេល២០ឆ្នាំកន្លងទៅ លោក Trinh Van Y ឬហៅថា លោក Hai Y ជាប្រធានសមាគមវិទ្យាសាស្ត្រ-បច្ចេកវិទ្យាខាងស្ពានផ្លូវខេត្ត Ben Tre បានរួមជាមួយសហការី កសាងស្ពានជាង ១ពាន់ខ្នង និងផ្លូវគមនាគមន៍ចំនួន៥០០គីឡូម៉ែត្រ ដែលមានតម្លៃជិត៥០០ពាន់លានដុង។

មុននេះ  លោកបានកាន់ដំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ben Tre ចំនួន៣អាណត្តិ។ ឆ្នាំ២០០១ ខណៈដែលបានចូលនិវត្តន៍លោកត្រូវ បានជ្រើសតាំងជាអនុប្រធានហើយដល់ប្រធានសមាគមវិទ្យាសាស្ត្រ-បច្ចេកវិទ្យាផ្នែកស្ពានផ្លូវខេត្ត Ben Tre។ ដោយមានកិត្យានុភាពនិងការទទួលខុសត្រូវ  លោក Trinh Van Y បានរួមចំណែកសកម្មទៅក្នុងការកសាងអង្គការសមាគមនិងចលនាប្រភពថវិការដើម្បីកសាងស្ពាន ផ្លូវថ្នល់ ក្នុងស្ថានភាពដែលតំបន់មានស្ពានបណ្តោះអាសន្នជាច្រើន ហើយផ្លូវថ្នល់ក៏មានការខូចខាតយ៉ាងខ្លាំងដែរ។ ដោយឃើញថា កិច្ចការនេះគឺផ្តើមចេញពី គំនិតនិងផលប្រយោជន៍របស់សង្គមដូច្នេះលោកបានបញ្ចុះបញ្ចូលអង្គការនិងបុគ្គលជាច្រើនទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភប្រាក់ដើម្បីលោកអនុវត្តនូវសំណងមានតម្លៃជាច្រើន។  ជាក់ស្តែងគឺលោក Toni Ruttimann សប្បុរសជនម្នាក់ជនជាតិស្វីសដែលបានផ្តល់ជំនួយកសាងស្ពានខ្សែកាបចំនួ៤៨ មូលនីធិ W.P.Schmitz របស់អាល្លឺម៉ង់ បានផ្តល់ជំនួយដើម្បីកសាងស្ពានជនបទចំនួន១៨១កន្លែងជាដើម។ លោក Trinh Van Y បានចែករំលែកថា៖ “សម្រាប់កម្មវិធីចលនានេះ ខ្ញុំបានរួមចំណែកជាមួយភូមិស្រុក ដើម្បីចលនាប្រជាជនរួមវិភាគទាន ដូចទៅនឹងកម្មវិធី “រដ្ឋនិងប្រជាជនរួមសកម្មភាព ”មុននេះ។ តាមពិតទៅ ប្រជាជនបានរួមវិភាគទានភាគច្រើន បន្ទាប់មកយើងបំពេញសំណុំឯកសារនិងទៅសុំអ្នកផ្តល់ជំនួយ។ ខ្ញុំសប្បាយណាស់ដោយសារទៅដល់ទីណាគេក៏ជួយគាំទ្រដែរ។ មានអគ្គក្រុមហ៊ុននិងសម្ព័ន្ធក្រុមហ៊ុនខ្លះផ្តល់ជំនួយឡើងដល់រាប់ពាន់លានដុង”។

លោក Trinh Van Y អ្នកជំនាញខាងលុបបំបាត់ស្ពានចាស់កសាងស្ពានថ្មីជូនដល់ប្រជាជន - ảnh 2លោក Trinh Van Y នៅក្នុងពិធីកាត់ខ្សែបូរណ៍បើកឲ្យដំណើរការស្ពានថ្មី 

ខណៈពេលដែលស្ពានបណ្តោះអាសន្នត្រូវបានជំនួសដោយស្ពានបេតុងរឹងមាំនោះ គឺលោក Hai Y បានរៀបចំផែនការជួសជុលស្ពានចាស់ដែលរងការខូចខាត។ ក្នុងមួយឆ្នាំ លោកបានចុះមូលដ្ឋានជាង១០០លើក ដើម្បីស្វែងយល់និងពិនិត្យនូវតម្រូវការធ្វើចរាចរ និងធ្វើដំណើរទៅវិញទៅមករបស់ប្រជាជនជាពិសេសគឺប្រជាជនតាមតំបន់ឆ្ងាយដាច់ស្រយាល់។ លោក Tran Quang Khai អនុប្រធានឃុំ Phuoc My Trung ស្រុក Mo Cay Bac ខេត្ត Ben Tre បានឲ្យដឹងថា ដោយសារមានការជួយឧបត្ថម្ភយ៉ាងសកម្មពីលោក Hai Y បានជាស្ពានបណ្តោះអាសន្នត្រូវបានបំបាត់ចោលសឹងតែទាំងអស់ ការធ្វើដំណើរក៏ងាយស្រួលជាង៖

“នៅក្នុងតំបន់មិនសូវមានស្ពានបណ្តោះអាសន្នទៀតទេ ហើយជំនួសមកគឺស្ពានបេតុងទាំងអស់។ ហើយក្នុងស្រុកផ្ទាល់ក៏ទទួលបានការជួយឧបត្ថម្ភរបស់លោក Hai Y កសាងស្ពានមួយឆ្លងឃុំ Phuoc My Trung ជាមួយឃុំ Thanh An ដែលធានាការធ្វើចរាចរណ៍យ៉ាងងាយស្រួល។ ទោះបីជាលោកចូលនិវត្សហើយក៏ដោយ ប៉ុន្តែលោកនៅតែសកម្មក្នុងការកសាងនិងជួសជុលស្ពានថ្នល់។ ប្រជាជននៅទីនេះតែងតែនឹកដល់លោក”។

យ៉ាងណាមិញ    លោក Trinh Van Y ជាមនុស្សសកម្មម្នាក់សកម្មក្នុងការកសាងសមាគមវិទ្យាសាស្ត្រ បច្ចេកវិទ្យាផ្នែកស្ពានថ្នល់ខេត្ត Ben Tre ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតមកដល់ពេលនេះ សមាគមទាក់ទាញការចូលរួមរបស់សមាជិកចំនួន៤៥០នាក់ (ក្នុងនោះ សមាជិក៥០%ដែលមានកម្រិតវប្បធម៌ឧត្តមសិក្សានិងក្រៅឧត្តមសិក្សា)និងសាខាក្រោមឪវាទចំនួន១៥ទៀតផង។ ក្នុងរយៈពេល១៨ឆ្នាំដឹកនាំសមាគមលោកទទួលបានគ្រឿងឥស្សរិយយសនិងមេដាយជាច្រើននិងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីចំនួន៣។ ឆ្នាំ២០០៩ លោកទទួលបានគិត្តិនាមវីរៈពលកម្មសម័យផ្លាស់ប្តូរថ្មីពីប្រធានរដ្ឋ។ ឆ្នាំ២០១៧ លោក Hai Y ជាសមូលភាពមួយក្នុងចំណោមសមូហភាពនិងបុគលឆ្នើមទាំង៣០ ទូទាំងប្រទេសដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធី “រុងរឿងវៀតណាម-សញ្ញាសម្គាល់រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី”។ ពេលទទួលបានការលើកតម្កើងនៅក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវ និងសហព័ន្ធពលកម្មវៀតណាមលើកសរសើរដោយស្នាដៃឆ្នើមក្នុងកិច្ចកសាងនិងផ្លាស់ប្តូរប្រទេសជាតិនោះ លោក Hai Y បានអះអាងថា នេះជាកិត្តយសក៏ជាភារកិច្ចធ្ងន់ធ្ងររបស់បុគ្គលលោកផ្ទាល់ចំពោះបក្សនិងចំពោះប្រជាជន៖

“ឆ្នាំណាខ្ញុំក៏បានចុះមូលដ្ឋានយ៉ាងហោចណាស់១០០ដងដែរ ហើយបញ្ជាណែនាំឲ្យកម្មាភិបាលបច្ចេកទេសធ្វើសំណុំឯកសារ។ ពីពេលចុះបឋមសិលា ដល់ការបើកឲ្យដំណើរការ ខ្ញុំតែងតែមានវត្តមាន។ ឥឡូវនេះ អាយុរបស់ខ្ញុំកាន់តែច្រើន កាន់តែខ្សោយទៅហើយ។ ប៉ុន្តែ ទស្សនៈរបស់ខ្ញុំគឺបន្តរួមចំណែកជាមួយរដ្ឋថែទាំប្រជាជន ដល់ពេលណាគ្មានកម្លាំងទៀតទើបសម្រាក”។

ក្នុងវ័យអាយុ៧៦ឆ្នាំ អាយុបក្ខជនក៏៥០ឆ្នាំដែរ ប៉ុន្តែលោក Trinh Van Y នៅខិតខំប្រឹងប្រែងក្នុងកិច្ចការអភីវឌ្ឍន៍ផ្លូវគមនាគមន៍ក្នុងខេត្ត  រួមចំណែកធ្វើឲ្យដំបន់ដីល្បីឈ្មោះដោយដូងនេះលែងជាតំបន់ឆ្ងាយដាច់ស្រយាល់ទៀតឡើយ។ កិច្ចការបរស់លោកក៏បានរួមចំណែកជម្រុញចលនាកសាងជនបទថ្មីនៅស្រុក Dong Khoi – Ben Tre៕

ប្រតិកម្មទៅវិញ

ផ្សេងៗ