លោក Vo Van Rang- អស់មួយជីវិតជាមួយនឹងរបរថែទាំសៀវភៅចាស់
VOV5 -  
(VOVWORLD) -សឹងតែអស់មួយជីវិត លោក Vo Van Rang មានភាពស្មោះសជាមួយរបរថែទាំសៀវៅភចាស់ៗ។ សៀវភៅដែលដាច់ រង្គោះរង្គើ ខ្មូតស៊ី ដល់ដៃលោកគឺសុទ្ធតែបានលោកបិទឡើង វិញស្អាតដូចដើម។ លោកជាអ្នកថែទាំសៀវភៅចាស់ចុងក្រោយនៅទីក្រុង ហូជីមិញ។
លោក Vo Van Rang វេជ្ជបណ្ឌិត "ព្យាលជំងឺ" ឲ្យសៀវភៅចាស់ (រូបថតៈ vnexpress.net) |
នៅផ្ទះតូចមួយកន្លែងនៃផ្លូវ Ly Chinh Thang ខ័ណ្ឌទី៧ទីក្រុងហូជី មិញ ជួនកាលនឹង ប្រទះឃើញមនុស្សដែលជាអ្នកអង្គុយផង ឈរផង ក្នុងដៃកាន់សៀវភៅកម្រាស់។ ពួគ គេកំពុងរង់ចាំការ “ព្យាបាល” ឲ្យសៀវភៅចាស់របស់ខ្លួន។ “វេជ្ជបណ្ឌិត” ដែលព្យាបាល ជំងឺឲ្យសៀវភៅចាស់គឺលោក Vo Van Rang។ លោក Nguyen Manh Tuan អតិថិជន របស់លោក Rang បានឲ្យដឹងថា៖
“ខ្ញុំចូលចិត្តសៀវភៅមួយក្បាលនេះណាស់។ ខ្ញុំមកទីនេះដើម្បីលោក Rang ជួយ បិទឡើងវិញ។ ក្រោយៗមក មានសៀវភៅណាខ្ញុំក៏យកមកបិទនៅទីនេះដែរ” ។
លើបណ្តាវេទិកាអ្នកស្រឡាញ់សៀវភៅ គឺគេទាំងអស់បានស្គាល់លោក Rang។ ហើយនៅទីក្រុងហូជីមិញ អ្នកដែលចេះដោះសៀវភៅចេញហើយបិទសៀវភៅឲ្យមាន សភាពដូចដើមនោះ គឺមានតែលោក Rang។ លោកមានទេពកោលសល្យខាងបិទនិង ស្តារសៀវភៅឲ្យស្អាតឡើងវិញ។ ក្រោមបាតដៃប៉ិនប្រសពរបស់លោក សៀវភៅណា រងការ ខូចខាតតែងតែបានលោកព្យាបាលឲ្យស្អាតដូចដើម។ លោក Le Anh Dung អតិថិជនរបស់លោក Rang បានចែករំលែកថា៖
“មានសៀវភៅខ្លះមិនបានបោះពុម្ភឡើងវិញទេ។ ដូច្នេះដើម្បីរក្សាបានសៀវភៅ នោះមានតែលោក Rang នៅទីក្រុងហូជីមិញចេះប៉ុណ្ណោះ។ លោកជាអ្នកចេះបិទសៀវ ភៅចុងក្រោយដែលមានគុណភាពបំផុត”។
លោក Vo Van Rang ពិការជើងពីកុមារភាព ហើយលោកក៏បានជ្រើសរើសរបរ បិទសៀវភៅចាស់ធ្វើជារបរចិញ្ចឹមជីវិតពីឆ្នាំ១៩៧៨ រហូតមកដល់ពេលនេះ។ ផ្ទះតូច មួយរបស់លោកក៏ជាកន្លែងសម្រាប់ប្រកបមុខរបរដែរ។ នៅផ្ទះតូចមួយនេះគឺពោរ ពេញទៅដោយសៀវភៅចាស់។ តុសម្រាប់ធ្វើការលោកដាក់នៅមាត់ទ្វារ ជាប់នោះ គឺជាម៉ាស៊ីនកាត់ក្រដាសចាស់មួយដែរ។ លោក Vo Van Rang បានឲ្យដឹងថា៖
“មុនបង្អស់យើងត្រូវមើលថា សៀវភៅនោះត្រូវពុកទេ។ ហើយយើងក៏ត្រូវមើល ថា អាចដេរបានទេ។ បន្ទាប់មកយើងដោះដោយដៃ រៀបឡើងវិញឲ្យរៀបរយ ទើបដេរបាន។ ត្រូវធ្វើយ៉ាងល្អិតល្អន់ទើបបាន”។
លោក Rang ចេះបិទទាំងសៀវភៅតាមបែបលោកខាងលិច។ ពោលគឺ ពេលខ្លះ មានភ្ញៀវបរទេសមករកលោកផងដែរ។ គេកាន់តាមខ្លួនសៀវភៅភាសាអង់គ្លេស។ លោករៀបរាប់ថា សៀវភៅអង់គ្លេសពិបាកធ្វើណាស់ ព្រោះថាត្រូវមើលល្អិតល្អន់នូវ ភាសាអង់គ្លេសមួយៗដើម្បីបិទឡើងវិញ។ ពេលគេត្រឡប់មកយកសៀវភៅគឺគេស្ងើច សរសើរណាស់ដោយលើកដៃធ្វើកាយវិការ “Doctor Book, Doctor Book”។ លោក និយាយយ៉ាងសប្បាយថា៖
“ខ្ញុំមានរបរមួយដែលខ្ញុំពេញចិត្ត។ តាមរយៈការងាររបស់ខ្លួន ខ្ញុំ ទទួលបានចំណេះច្រើនពីសៀវភៅ ព្រោះថា សៀវភៅចាស់គឺល្អអានណាស់”។
អស់រយៈពេល៤០ឆ្នាំ មានតែឧបករណ៍សាមញ្ញ លោក Rang បានរួមចំណែក ក្នុងការថែរក្សាបានសៀវភៅមានតម្លៃរាប់ពាន់ក្បាល។ បច្ចុប្បន្ន អ្នកចូលចិត្តសៀវភៅ ចាស់កំពុងតិចទៅៗ។ ប៉ុន្តែពេលបានឃើញក្តីសប្បាយរបស់គេពេលមកយកសៀវ ភៅពីលោក ធ្វើឲ្យលោក Rang កាន់តែជក់ចិត្តរក្សាមុខរបរដែលកំពុងមានគ្រោះអារន្នសាបសូន្យទៅនេះ៕
VOV5