លេខាគណៈកម្មាធិការបក្សឃុំ Co Ma លោក Thao A Tua៖ និយាយឲ្យ ប្រជាជនស្ដាប់ធ្វើឲ្យប្រជាជនជឿ
(VOVWORLD) - បក្ខជនជាជនជាតិភាគតិចតែងតែមានតួនាទីសំខាន់ណាស់ក្នុងការងារ ឃោសនា ចលនាប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ក្រីក្រនានា ដោយសារពួកគេជាអ្នកដ៏ជិតស្និទ្ធបំផុតដើម្បីផ្ទៀងស្ដាប់និងយល់ពីបំណងប្រាថ្នា របស់ប្រជាជនក្នុងតំបន់។
នៅឃុំ Co Ma ស្រុក Thuan Chau ខេត្ត Son La មានបក្ខជនជាជនជាតិភាគតិចម្នាក់ដែលទទួលបានការស្រឡាញ់រាប់អាននិងទំនុក ចិត្តរបស់ប្រជាជនគ្រប់រូប តាមរយៈសកម្មភាពដែលមានអត្ថន័យជាក់ស្ដែងរបស់ ខ្លួនក្នុងបំណងចង់ឲ្យប្រជាជនមានជីវភាពរស់នៅកាន់តែប្រសើរឡើងៗ។ រាល់ដំណើរចុះទៅកាន់ភូមិនានាដើម្បីលើកទឹកចិត្តនិងណែនាំប្រជាជនពីរបៀបអភិវឌ្ឍសេដ្ឋកិច្ចនោះ គឺជាចំណែកដ៏សំខាន់មួយក្នុងកម្មវិធីការងាររបស់ លោកលេខាគណៈកម្មាធិការបក្ស Thao A Tua។ នៅឃុំ Co Ma ស្រុក Thuan Chau ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទៃដីដាំដើមឈើហូបផ្លែមានតម្លៃខ្ពស់ដូចជា ដើមស្វាយនិងដើមផាសិន បានជំនួសជាបណ្ដើរៗឲ្យដើមពោតនិងដើមដំឡូងមី ដោយមានប្រសិទ្ធភាពទាប។ ប្រជាជន Co Ma ក៏មិនកាប់បំផ្លាញព្រៃឈើដើម្បី ធ្វើស្រែចម្ការ ឬមិនធ្វើកសិកម្មពនេចរទៀតឡើយ។ លោកស្រី Giang Thi May ជន ជាតិ Mong ម្នាក់នៅភូមិ Pha Khuong បានចែករំលែកថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្ដាប់តាមការណែនាំរបស់លោក Tua បងប្អូនកសិករកំពុង ផ្លាស់ប្ដូរដំណាំដាំដុះដោយប្ដូរទៅដាំដើមផាសិន និងដើម son tra (ភាសាអង់ គ្លេសហៅថា hawthorn)។ ប្រាក់ចំណូលកាន់តែកើនឡើងជាបង្គួរ។ សូមអរគុណ បក្ស រដ្ឋនិងលោកកម្មាភិបាលឃុំដោយបានយកចិត្តទុកដាក់ដល់បងប្អូន”។
លោក Thao A Tua (ទី១គិតពីខាងស្ដាំ) និងស្ដង់ទំនិញសប្បុរសធម៌។ |
ក្នុងប៉ុន្មានថ្ងៃដើមដំបូងកាន់តំណែងជាលេខាគណៈកម្មាធិការបក្សឃុំ Co Ma លោក Thao A Tua មើលឃើញថា សាលារៀនក្នុងតំបន់ខ្វះខាតសម្ភារៈ បរិក្ខារច្រើនណាស់ជាពិសេសគឺដើមទុនដើម្បីកសាងផ្ទះនៅពាក់កណ្ដាលអន្តេវា សឹកសម្រាប់ក្មួយៗសិស្សានុសិស្ស។ លោក Tua តភ្ជាប់ជាមួយសប្បុរសជនជា ច្រើនពីគ្រប់ទិសទី ហើយដល់ឆ្នាំ២០១៩ បានរៃអង្គាសទឹកប្រាក់កសាងឡើង ផ្ទះពាក់កណ្ដាលអន្តេវាសឹកចំនួន២ខ្នងសម្រាប់សិស្សានុសិស្សនៅសាលាបឋម សិក្សា Co Ma ១។ អ្នកស្រី Ngo Thu Huyen នាយិកាសាលាបឋមសិក្សា Co Ma ១ បានឲ្យដឹងថា៖
“លោក Thao A Tua បានយកចិត្តទុកដាក់ដល់សាលាជាច្រើនណាស់ ហើយបាគៀងគរគ្រប់ប្រភពធនធានដើម្បីកសាងឡើងផ្ទះស្នាក់នៅចំនួន២ខ្នងលើផ្ទៃដី១១០ម៉ែត្រការ៉េសម្រាប់ប្អូនៗសិស្សានុសិស្សពាក់កណ្ដាលអន្តោវាសិក។ អាស្រ័យដោយមានការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមអញ្ចឹងបានជាប្អូនៗមានផ្ទះស្នាក់នៅស្អាត ធំទូលាយ ដែលជួយលើកកំពស់គុណភាពនៃការបង្រៀននិងការ សិក្សា”។
ក៏ពីការគៀងគរប្រភពធនធានពីសង្គមផងដែរ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ លោក Thao A Tua បានកសាងហើយរក្សាសកម្មភាពនៃស្ដង់ទំនិញសប្បុរសធម៌ មួយនៅផ្សារកណ្ដាលឃុំ Co Ma។ នាថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្ដាហ៍ ប្រជាជន ក្រីក្រយ៉ាងច្រើនកុះករមកពីភូមិនានាក្នុងឃុំ Co Ma តែងតែមកដល់ទីនេះដើម្បី ទទួលខោអាវ ភួយខ្នើយ ស្បែកជើងនិងទំនិញចាំបាច់ផ្សេងៗទៀត។ ក្នុងអំឡុង ពេល២ឆ្នាំកន្លងទៅ មានមនុស្សក្រីក្រជាង១ម៉ឺននាក់ទទួលបានអំណោយពីស្តង់ ទំនិញសប្បុរសធម៌របស់លោកលេខាគណៈកម្មាធិការបក្សឃុំ Co Ma រូបនេះ។ លោក Thao A Tua បានចែករំលែកថា៖
“ខ្ញុំបានលើកសំណើជូនអាជ្ញាធរតំបន់ហើយឯកភាពបើកស្ដង់ទំនិញដោយ ឥតគិតថ្លៃមួយដែលកៀរគរគ្រឿងប្រដាប់ប្រដាររបស់គ្រួសារដែលមានលក្ខណៈប្រសើរជាង ដើម្បីចែកចាយជូនបងប្អូនក្រីក្រ។ ខ្ញុំក៏បានបង្ហោះលើ facebook ដើម្បីអំពាវនាវឲ្យមិត្តភក្តិនិងញាតិសន្ដានយកទំនិញមកគាំទ្រចំពោះស្ដង់ទំនិញនេះផងដែរ”។
Co Ma ជាឃុំព្រៃភ្នំដែលមានលក្ខណៈរស់នៅលំបាកបំផុតនៃស្រុក Thuan Chau ខេត្ត Son La ដោយមានអត្រាគ្រួសារក្រីក្រប្រមាណ៦៨%។ ប៉ុន្តែក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ តំបន់នេះមានការរីកចម្រើនយ៉ាងសកម្មទាំងខាងសេដ្ឋកិច្ចនិង វប្បធម៌។ ក្នុងតួនាតីជាលេខាគណៈកម្មាធិការបក្ស លោក Thao A Tua កំពុង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅសម្រាប់ជនរួមជាតិ Co Ma ឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕