សាកលវិទ្យាធិការមួយរូបបានបំផុសគំនិតស្នេហាជាតិដល់សិស្សានុសិស្ស
(VOVWORLD) - ទើបនឹងកាន់ដំណែងជាសាកលវិទ្យាធិការវិទ្យាល័យ Nguyen Du នៅខ័ណ្ឌទី១០ទីក្រុងហូជីមិញមិនទាន់បានមួយឆ្នាំផង ប៉ុន្តែលោកគ្រូ Huynh Thanh Phu បានបន្សល់ទុកនូវចំណាប់អារម្មណ៍ខណៈដែលនាំមកការផ្លាស់ប្តូរជាច្រើនអំពីគុណភាពបង្រៀនផងនិងសកម្មភាពក្រៅម៉ោងសិក្សាផង។ លោកគ្រូស្និទ្ធិស្នាលហើយតែងតែផ្ទៀងស្តាប់នូវមតិ យោបល់របស់លោកគ្រូ អ្នកគ្រូ និងសិស្សក្នុងសាលាដើម្បីនាំចេញនូវដំណោះស្រាយសមស្របបំផុតសម្រាប់បញ្ហាកើតមានឡើងក្នុងសាលា។
លោក Huynh Thanh Phu សាកលវិទ្យាធិការនៅវិទ្យាល័យ Nguyen Du (រូបថតៈ កាសែតច្បាប់ទីក្រុងហូជីមិញ) |
ចំណាប់អារម្មណ៍ដែលមិនអាចភ្លេចបានឡើយរបស់សិស្សានុសិស្សនៅវិទ្យាល័យ Nguyen Du ជាមួយសាកលវិទ្យាធិការ Huynh Thanh Phu គឺរបៀបលោកគ្រូប្រាស្រ័យជាមួយមនុស្សគ្រប់រូប។ តាំងពីមកធ្វើគ្រូបង្រៀននៅសាលារហូតដល់ពេលនេះ លោកគ្រូ Huynh Thanh Phu តែងតែ មកសាលាតាំងពីព្រឹកព្រលឹម ពេលឈរនៅខ្លោងទ្វេឬទីធ្លាសាលា ហើយលោកគ្រូតែងតែឧិនលំទោនជាមួយអាណាព្យាបាលសិស្សនិងកូនសិស្សជានិច្ច។ លោកគ្រូ Phu សំណេះសំណាលថា គាត់ចង់ធ្វើវិធីនេះ ដើម្បីបង្រៀនឲ្យសិស្សានុសិស្សឲ្យចេះគួរសម ចេះស្រឡាញ់រាប់អានគ្នាពេល ជួបប្រាស្រ័យជាមួយគ្នា។ ដល់ពេលវេលាចុងឆ្នាំសិក្សា លោកគ្រូតែងតែរៀបចំពិធីជួបសំណេះ សំណាល ដើម្បីផ្ទៀងស្តាប់ការចូលរួមមតិយោបល់ពីសិស្សានុសិស្ស ឪពុកម្តាយ សំដៅកែប្រែនូវបញ្ហាជំពាក់ជំពិន។ Huynh Phuong Lam សិស្សថ្នាក់ទី១២A៩ របស់សាលាបានឲ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថា លោកគ្រូនាយកសាលារួមទាំងគណៈនាយក តែងតែមានការងារសំខាន់ៗរបស់សាលាជាច្រើនដែលត្រូវធ្វើ តាមនោះនឹងមិនសូវមានទំនាក់ទំនងជាប្រចាំជាមួយសិស្សានុសិស្សនៅឡើយ។ ប៉ុន្តែពេលដែលលោកគ្រូមកកាន់ដំណែងនាយកសាលា ប្អូនឃើញថា លោកគ្រូគឺស្និទ្ធិស្នាលណាស់។ លោកគ្រូក៏មានការផ្លាស់ប្តូរជាច្រើនក្នុងវិធីអប់រំរបស់ខ្លួន”។
ទន្ទឹមនឹងការផ្លាស់ប្តូរវិធីអប់រំ លោកគ្រូ Huynh Thanh Phu ថែមទាំងបង្កើតទីលានក្រៅម៉ោងសិក្សាដែលទាក់ទាញការយកចិត្តទុកដាក់របស់សិស្សានុសិស្សច្រើនកុះករ។ បង្កើនម៉ោងបង្រៀងរបៀបរស់នៅ តន្ត្រីប្រពៃណីនិងវិធីដំបូងដែលបានលោកគ្រូ Phu ជ្រើសរើសដើម្បីបង្រៀនសិស្សឲ្យចេះស្រឡាញ់ជីវភាពរស់នៅ លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ។ ការប្រឡងតន្ត្រី វប្បធម៌ ជាច្រើនក៏បានលោកគ្រូបង្កើតឡើង សំដៅជួយឲ្យសិស្សក្នុងសាលា បង្ហាញនូវការយល់ដឹងនិងទេពកោសល្យរបស់ខ្លួននិងកាន់តែជិតស្និទ្ធជាមួយមិត្តភក្តិនិងលោកគ្រូ អ្នកគ្រូ។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូថែមទាំងអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូក្នុងសាលា រួមដៃចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាសាងសង់ផ្ទះមេតាធម៌ កសាងស្ពានជនបទថ្មី និងចម្អិនម្ហូបជូនដល់អ្នកជំងឺជាកុមារនៅមន្ទីរពេទ្យកុមារលេខ១ផងដែរ។
នាពេលថ្មីៗនេះ លោកគ្រូ Huynh Thanh Phu បានសម្រេច ប្តូរឈ្មោះរបស់ជួរថ្នាក់រៀន ពី A,B,C,D ក្នុងសាលា ឲ្យក្លាយទៅជា Truong Sa, Hoang Sa, Bien Dong និង Gac Ma រួមទាំងដំណាលនូវរឿងរ៉ាវប្រវត្តិសាស្ត្រពោរពេញទៅដោយមនោសញ្ចេតនា។ នេះជារបៀបអប់រំអំពីអធិបតេយ្យភាពរបស់ប្រទេសជាតិគួរឲ្យចាប់អារម្មណ៍។ លោកគ្រូ Huynh Thanh Phu បានជ្រើសរើសរបៀបបំផុសគំនិតស្នេហាជាតិដល់សិស្សានុសិស្សតាមរយៈរឿងដំណាល កម្មវិធីសិល្បៈនិងជួបប្រាស្រ័យជាមួយអ្នកសាក្សីប្រវត្តិសាស្ត្រ៖“ខ្ញុំក៏មានការបារម្ភយ៉ាងខ្លាំងដែរ ហើយខ្ញុំក៏បានឃើញនូវដំណាក់កាលពេលឡើងពេលចុះរបស់ប្រទេសជាតិ តាមនោះខ្ញុំចង់អប់រំឲ្យប្អូនៗដើម្បីប្អូនៗចេះស្រឡាញ់មាតុប្រទេស។ ដោយសារមានគំនិតដូច្នេះ ខ្ញុំតែងតែគិតថា ធ្វើយ៉ាងម៉េចដើម្បីផ្នែកអប់រំរបស់វៀតណាមនិងកិច្ចការអប់រំនយោបាយសតិអារម្មណ៍ ឈានចូលក្នុងក្នុងការសិក្សាយ៉ាងជ្រាលជ្រៅ។
ឆ្លងតាមរយៈការងារហាក់ដូចជាសាមញ្ញ ប៉ុន្តែ ក្រោយរយៈពេល២ឆ្នាំមក លោកគ្រូ Huynh Thanh Phu បានបង្កើតឡើងមុខមាត់ថ្មីសម្រាប់សាលា Nguyen Du។ សម្រាប់លោក Huynh Thanh Phu លោកត្រូវការតែលោកគ្រូ អ្នកគ្រូសិក្សានុសិស្សទាំងអស់ក្នុងសាលាស្រឡាញ់រាប់អានគ្នា គឺគ្មានការរួមវិភាគទាននិងការពលីណាអត់ប្រយោជន៍ឡើយ៕