សិប្បករឆ្នើម Nguyen Ba Chau ថែរក្សារបរចាក់ពុម្ពសំរឹទ្ធនៅខេត្ត Thanh Hoa

(VOVWORLD) - ភូមិរបរចាប់ពុម្ភសំរឹទ្ធដ៏ល្បីឈ្មោះ Tra Dong ឃុំ Thieu Trung ស្រុក Thieu Hoa មានចម្ងាយ ១២ គីឡូម៉ែត្រពីមជ្ឈមណ្ឌលពីទីក្រុង Thanh Hoa ភាគខាងលិច។  ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ ទីកន្លែងនេះល្បីឈ្មោះជាមួយរបរចាប់ពុម្ភស្គរសំរឹទ្ធ ដែលជាឧបករណ៍តន្ត្រីតំណាងឱ្យអំណាច និងជំនឿសាសនារបស់វៀតណាម។ មនុស្សដែលបាននាំមកនូវជោគជ័យនោះដល់ភូមិ Tra Dong គឺជា សិប្បករឆ្នើម Nguyen Ba Chau។ លោកបានរកឃើញអាថ៌កំបាំង ចាប់ពុម្ភសំរឹទ្ធ ប្រពៃណីរបស់មនុស្សវៀតណាមបុរាណ។
សិប្បករឆ្នើម Nguyen Ba Chau ថែរក្សារបរចាក់ពុម្ពសំរឹទ្ធនៅខេត្ត Thanh Hoa - ảnh 1សិប្បករឆ្នើម Nguyen Ba Chau ថែរក្សារបរចាក់ពុម្ពសំរឹទ្ធនៅខេត្ត Thanh Hoa

បច្ចុប្បន្ននេះ សិប្បករឆ្នើម Nguyen Ba Chau មានអាយុជាង ៦០ ឆ្នាំហើយ។  កាលពីអតីតកាល សិប្បករភូមិ Tra Dong ត្រឹមតែចាប់ពុម្ភរបស់របរប្រើប្រាស់ពីសំរឹទ្ធប៉ុណ្ណោះដូចជា៖ ជួង រូបចម្លាក់ គ្រឿងសក្ការៈបូជា ឬរបស់របរតុបតែងលម្អ និងគំនូរធ្វើពីសំរឹទ្ធតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកទេសចាក់ពុម្ភស្ពាន់ និងព្រលឹងលើវិស័យនេះបានបាត់បង់អស់រយៈពេលជាច្រើនសតវត្សរិ៍មកហើយ។ ក្នុងនាមជាមនុស្សដែលស្រឡាញ់អាជីព និងជក់ចិត្តនឹងអាជីពម្នាក់ សិប្បករ Nguyen Ba Chau តែងតែខ្វល់ខ្វាយ ហើយមានគោលបំណងចង់ស្វែងរកវិធីស្តាររបរនេះឡើងវិញ។

ជាមួយនឹងគំនិតដំបូង ចាប់ពីឆ្នាំ ១៩៩៨ មក លោកបានចាប់ផ្ដើមស្រាវជ្រាវ ស្វែងរក និងសិក្សាបច្ចេកទេសចាក់ពុម្ភស្គរសំរឹទ្ធពីលំនាំក្បូរក្បាច់ និងរចនាបទរបស់ស្គបុរាណ។ លោកបានធ្វើដំណើរជុំវិញប្រទេស ហើយគ្រប់ទីកន្លែងណាដែលមានរបរ ចាក់ពុម្ភសំរឹទ្ធ លោកបានមកសុំធ្វើការដើម្បីសិក្សាបទពិសោធន៍។ លើសពីនេះ លោកក៏បានទៅកាន់សារមន្ទីតាំងបង្ហាញស្គរសំរឹទ្ធបុរាណដើម្បីស្វែងយល់ កត់ត្រារចនាបទ លំនាំក្បូរក្បាច់។ ដោយក្ដីស្រឡាញ់ និងក្ដីជក់ចិត្តជាមួយរបរ សិប្បករឆ្នើម Nguyen Ba Chau បានស្រាវជ្រាវ ស្ដាររបរឡើងវិញ ហើយក្លាយទៅជាមោទនភាពរបស់ខេត្ត Thanh Hoa៖

“ក្នុងអំឡុងពេល២ឆ្នាំ ខ្ញុំបានចាក់ពុម្ភស្ពាន់ច្រើនដងហើយ ប៉ុន្តែមិនបានសម្រេចឡើយ។ ដោយសារគ្មានអ្នកជួយបង្រៀន ដូច្នេះហើយ ខ្ញុំត្រូវសិក្សាស្រាវជ្រាវដោយខ្លួនឯង”។

ក្នុងរយៈពេល ២ ឆ្នាំ លោកទទួលបានការលើកទឹកចិត្តដ៏ធំធេងពីគ្រួសារ។ ក្នុងអំឡុងពេលនោះ ស្ថានភាពសេដ្ឋកិច្ចគ្រួសារមានការលំបាក ហើយថែមទាំងត្រូវខ្ចីលុយពីគ្រប់ទិសទី ដែលធ្វើឱ្យលោកមានអារម្មណ៍ក្រៀមក្រំ។ លោកស្រី Nguyen Thi Nhan ភរិយារបស់លោក Nguyen Ba Chau បានចែករំលែកថា៖

“នាគ្រានោះ អត់មានបាយហូបឡើយ គ្រួសារខ្ញុំត្រូវខ្ចីលុយគេ ដើម្បីជួយលោកទៅសិក្សារៀនសូត្ររបរពីគ្រប់ទិសទី។ បរាជ័យជាច្រើន។ ខ្ញុំបានបន្តលើកទឹកចិត្តលោកទៅសិក្សា ស្វែងយល់ ឲ្យមានរបរចិញ្ចឹមជីវិតផងដែរ”។

យោងតាមសិប្បករឆ្នើម Nguyen Ba Chau បានឲ្យដឹងថា សិល្បៈចាក់ពុម្ភស្គសំរឹទ្ធរបស់ដូនតាគឺពូកែខ្លាំងណាស់ ហើយបច្ចុប្បន្ននេះ បើចង់ធ្វើតាមក៏ជួបប្រទះនឹងការលំបាកច្រើនណាស់។ ចំពោះលំនាំក្បូរក្បាច់តូចៗ គឺពុម្ភធ្វើពីដី និងស្ពាន់ក៏ត្រូវកែច្នៃតាមស្តង់ដារត្រឹមត្រូ វទើបច្បាស់លាស់ រលោង ស្រស់ស្អាត។ ជាពិសេស នៅពេលចាក់ពុម្ភរួច លំនាំក្បូរក្បាច់ត្រូវឆ្លាក់ដោយដៃ ពោលគឺមិនប្រើប្រាស់ម៉ាស៊ីនឡើយ។

“ខ្ញុំមិនបានស្រាវជ្រាវដោយហ្មត់ចត់ឡើយ ពោលគឺធ្វើពុម្ភពីដី ហើយត្រូវលាយសំរឹទ្ធឲ្យបានត្រឹមត្រូវ ទើបរលង និងស្រស់ស្អាត។ មានការលំបាកជាច្រើន ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តមិនឲ្យបាត់បង់លក្ខណៈវប្បធម៌ និងរបរសិប្បកម្មប្រពៃណី ខ្ញុំបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងធ្វើឲ្យបានសម្រេចផងដែរ”។ 

សិប្បករឆ្នើម Nguyen Ba Chau ថែរក្សារបរចាក់ពុម្ពសំរឹទ្ធនៅខេត្ត Thanh Hoa - ảnh 2សិប្បករឆ្នើម Nguyen Ba Chau ថែរក្សារបរចាក់ពុម្ពសំរឹទ្ធនៅខេត្ត Thanh Hoa

ក្រោយពេលសិក្សាស្រាវជ្រាវចាក់ពុម្ភស្គសំរឹទ្ធប្រកបដោយជោគជ័យ លោកចាប់ផ្ដើមបង្រៀនឲ្យកូនៗ និងបងប្អូនសាច់ញាត្តិក្នុងគ្រួសារ និងបើកថ្នាក់បង្រៀនចំនួន ៦ បន្ថែមទៀត និងបណ្តុះបណ្តាលសិក្ខាកាមជិត ៣០០ នាក់។ មនុស្សជាច្រើនក្នុងចំណោមមនុស្សទាំងនេះបានក្លាយទៅជាសិប្បករឆ្នើម និងជាងពូកែក្នុងរបរចាក់ពុម្ភស្គសំរឹទ្ធ។ សិប្បករ Nguyen Ba Quy កូនប្រុសរបស់លោក Nguyen Ba Chau បានចែករំលែកថា៖

“កិច្ចការបច្ចេកទេសគឺពិបាកខ្លាំងណាស់ ដូច្នេះហើយត្រូវមានភាពអត់ធ្មត់ និងស្រឡាញ់របរ ជក់ចិត្តសិក្សារៀនសូត្រ ទើបធ្វើទៅបាន។ សិប្បករ Nguyen Ba Chau បានបំផុសក្ដីជក់ចិត្តដល់ខ្ញុំ ចាប់ពីការខិតខំព្យាយាម ហ្មត់ចត់ក្នុងការងារ រហូតដល់របៀបលាយស្ពាន់ និងដីឲ្យបានត្រឹមត្រូវ។ មនុស្សជាច្រើនមិនអាចប្រកបរបរនេះបានឡើយ ដូច្នេះហើយ ខ្ញុំត្រូវខិតខំប្រឹងប្រែង ដើម្បីថែរក្សារបរប្រពៃណីរបស់ស្រុកកំណើតផងដែរ”។

នាបច្ចុប្បន្ន របរចាក់ពុម្ភស្គរសំរឹទ្ធភូមិ Tra Dong បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សិប្បករឆ្នើម Nguyen Ba Chau មានអារម្មណ៍សម្បាយរីករាយយ៉ាងក្រៃលេង ព្រោះថា ក្រោយពេលធ្វើការមិនចេះនឿយហត់ សិល្បៈចាក់ពុម្ភស្គរសំរិទ្ធត្រូវបានថែរក្សា ពង្រីក និងរីកសាយភាយ។ ជោគជ័យរបស់លោក Chau បានបន្ថែមកម្លាំងចលករដល់សិប្បករវ័យក្មេងភូមិ Tra Dong ប្រកបរបរនេះ ហើយកាន់តែគោរពវប្បធម៌ប្រពៃណីដ៏ល្អប្រសើរដែលដូនតាបានបន្សល់ទុកមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ