ស្រ្តីគំរូធ្វើកសិដ្ឋាន

VOVWORLD_អ្នកស្រី Phung Thi Tho នៅភូមិVat Lai ឃុំVat Lai ស្រុក
Ba Vi​ក្រុង​ហាណូយបានជំនៈពុះពារលើគ្រប់ការលំបាកដើម្បីឈានឡើងធ្វើ
មានបាន។ជាក់ស្ដែងគឺគាត់បានប្រែផ្ទៃដីរេចរឹលចំនួន១២ហិកតាឲ្យក្លាយ
ទៅជាកសិដ្ឋានតាមរូបសណ្ឋានចំការស្រះទ្រុងពោលគឺដាំដំណាំគួបផ្សំជាមួយ
ការចិញ្ចឹមត្រីនិងចិញ្ចឹមសត្វ។កសិដ្ឋាននេះបានបង្កើតការងាធ្វើជាប្រចាំជូន
ប្រជាពលរដ្ឋជាច្រើននាក់។

        អ្នកស្រី Phung Thi Thoកើតក្នុងគ្រួសារប្រកបរបរធ្វើស្រែ។ប្រភពចំណូល
​សំខាន់​របស់គ្រួសារអ្នកស្រីគឺពឹងផ្អែកលើការងាបង្កបង្កើនផល។នាឆ្នាំ២០១០
នាពេលរដ្ឋអំណាចតំបន់មានគោលការណ៍លើកទឹកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច
គ្រួសារនោះគឺអ្នកស្រីThoបានម៉ៅការដីទួលត្រងិលរេចរឹលដើម្បីធ្វើកសិដ្ឋាន
តាមរូបសណ្ឋានចំការស្រះទ្រុង។នាគ្រានោះទ្រព្យសម្បតិ្តមានតំលៃតែមួយគត់
របស់អ្នកស្រីគឺក្របីមួយក្បាល។ទោះបីជួបការលំបាកយ៉ាងខ្លាំងក្ដីតែអ្នកស្រី
Thoបានប្ដេជ្ញាសិក្សាស្រាវជ្រាវនិងរៀនសូត្របទពិសោធន៍ធ្វើសេដ្ឋកិច្ចតាមរូ
បភាពដាំដំណាំគួបផ្សំជាមួយការចិញ្ចឹមត្រីនិងចិញ្ចឹមសត្វ។ស្ដីពីដំណាក់កាល
ដំបូងនៃការបើកអាជីវកម្មថ្មី អ្នកស្រីបានរៀបរាប់ថា

  “​នាគ្រាដំបូងដោយមិនទាន់ចេះចិញ្ចឹមមាន់ខ្ញុំដាំសណ្តែកវិញ។លុះខែ​
មេសា​ខ្ញុំប្រមូល​ផលសណ្តែកលើខ្នងទួល២បានច្រើនលើសលុប។បន្ទាប់មក
ខ្ញុំដាំប៉ិគួកដើម្បីមានប្រាក់ឲ្យពលករនិងវិនិយោគលើការដាំក្រូចថ្លុងនិង
មៀន។យើងខ្ញុំតែងតែស្ដាប់វិទ្យុមើលទូរទស្សន៍និងអានកាសែតដើម្បីក្ដាប់
ជាប់បច្ចេកទេសចិញ្ចឹមសត្វនិងព័ត៌មានស្ដីពីការលក់ផលិតផលតាំងនោះ
លើទីផ្សារ។បើមិនសិក្សាស្រាវជ្រាវទេនោះនិងធ្វើមិនកើតទេ”។

        នាដំណាក់កាលដំបូង គ្រួសារអ្នកស្រី Phung Thi Thoជួបការលំបាកជា
​ច្រើន​ព្រោះ​មានដើមទុនតិចតួចនិងទីផ្សារប្រែប្រួលយ៉ាងស្មុគស្មាញ។តែ
ដោយសារបាន​សមាគមនារីនិងសមាគមកសិករឃុំVat Lai ជួយលើកទឹក
ចិត្តនិងបញ្ជូនទៅ​ចូលរួមវគ្គ​ហ្វឹក​ហ្វឹនផ្ទេរប្រគល់វិទ្យាសាស្រ្តបច្ចេកទេសនិង
ទស្សនាសិក្សារូបសណ្ឋាន​សេដ្ឋកិច្ច​ល្អៗនោះអ្នកស្រី Thoជំនៈបានការលំបាក
និងសំរេចបានលទ្ធផលជាជំហាន​ដំបូងគួរឲ្យកត់សំគាល់។នាបច្ចុប្បន្ន លើផ្ទៃ
ដី១២ហិកតាអ្នកស្រីប្រើ១ហិកតាជីកស្រះចិញ្ចឹមជលផល​ ចំណែកនៅសេសសល់
គាត់ធ្វើចំការដាំដុះក្រូចថ្លុងផ្អែម មៀន ខ្នុរ​ ម្នាស់​និងចិញ្ចឹមបសុសត្វមានជា
អាទិ៍ប្រមា ជ្រូកព្រៃ និងមាន់លែងលើទួលជាដើម។ជារៀងរាល់ឆ្នាំ កសិដ្ឋាន
នេះនាំមកប្រាក់ចំណូលប្រមាណ១ពាន់លានដុង។អ្នកស្រី Phung Thi Thoបាន
ឲ្យដឹងថា

     “មុននេះមានកសិករជាច្រើនធ្វើការនៅកសិដ្ឋាននេះតែក្រោយមកខ្ញុំ
បានបណ្ដក់ទុនទិញម៉ាស៊ីនទំនើបៗដូចជាម៉ាស៊ីនកាប់គល់ឈើនិងម៉ាស៊ីន
ដាក់ជី។ទន្ទឹមនេះខ្ញុំតាមដានព័ត៌មានទីផ្សារបើខ្វះកសិផលណាគឺខ្ញុំបង្កើន
ការផលិតមុខទំនិញហ្នឹង”។

ស្រ្តីគំរូធ្វើកសិដ្ឋាន - ảnh 1
អ្នកស្រី Phung Thi Thoជានារីមួយរូបក្នុងចំណោមនារីដំណាង១០០នាក់ទូទាំងប្រទេសដែលត្រូវបានលើកតម្កើងក្នុងកម្មវិធី”មោទនភាពនារីវៀតណាម”ក្នុងក្របខណ្ឌមហាសន្និបាតដំណាងនារីទូទាំងប្រទេសលើកទី១២


        កសិដ្ឋានរបស់អ្នកស្រី Phung Thi Thoបង្កការងារធ្វើជាប្រចាំជូនពលរដ្ឋ​
ប្រមាណ​៣០​នាក់នៅនឹងតំបន់ដោយមានចំណូលគិតជាមធ្យមពី​៣ដល់៧​លាន
​ដុងលើមនុស្ស​មួយនាក់ក្នុងមួយខែ។ក្រៅពីការធ្វើមានបានសំរាប់គ្រួសារខ្លួន
អ្នកស្រី Thoក៏ជួយគ្រួសារ​ក្រីក្រមួយចំនួនអំពីដើមទុននិងការងារធ្វើទៀតផង។
តាមនារីមួយរូបឈ្មោះNguyen Thi Ha នៅភូមិVat Lai ឃុំVat Lai ស្រុកBa Vi​ដែល
បានធ្វើការនៅកសិដ្ឋានអស់​រយៈពេល៧​ឆ្នាំកន្លងទៅនេះបានឲ្យដឹងថា

     “អ្នកស្រីThoបានបង្កលក្ខណៈសំរាប់យើងខ្ញុំមានការងារធ្វើ ម្យ៉ាងទៀតក៏ជួយ
បងប្អូននារីដទៃៗក្នុងការធ្វើស្រែនិងចិញ្ចឹមសត្វនៅក្នុងគ្រួសារផងដែរ។ចំពោះ
ក្រុមមនុស្សធ្វើកសិដ្ឋានដែលមកសួរបទពិសោធន៍ដាំដើមឈើហូបផ្លែនិងចិញ្ចឹម
បសុសត្វនោះគឺអ្នកស្រីជានិច្ចកាលចែករំលែកបទពិសោនធ៍ជាមួយគេដោយ
ក្ដីសប្បាយរីករាយ ”។

        ដោយមានស្នាដៃល្អប្រសើរក្នុងការងាបង្កបង្កើនផលនិងជួយឧបត្ថម្ភ
ប្រជាពលរដ្ឋនោះថ្មីៗនេះអ្នកស្រី Phung Thi Thoជានារីមួយរូបក្នុងចំណោម
នារីដំណាង​១០០នាក់​ទូទាំង​ប្រទេសដែល​ត្រូវបានលើកតម្កើងក្នុងកម្មវិធី”
មោទនភាពនារីវៀតណាម”​ក្នុង​ក្រប​ខណ្ឌមហាសន្និបាតដំណាងនារីទូទាំង
ប្រទេសលើកទី១២៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ