សាស្រ្តាចារ្យNguyen Anh Tri អ្នកដឹកនាំវិទ្យាស្ថានឈាមវិទ្យា

(VOVWORLD) -វីរៈពលករ សាស្រ្តាចារ្យ បណ្ឌិតNguyen Anh Tri នាយកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមជាមនុស្សមួយរូបក្នុងចំណោមមនុស្សឆ្នើម១៨នាក់ដែលទើបនឹងបានលើកសរសើរនៅក្នុងកម្មវិធី”រុងរឿងវៀតណាម-រយៈពេល៣០ឆ្នាំផ្សាស់ប្ដូរថ្មី”ប្រារព្ធឡើងនៅរដ្ឋធានីហាណូយនាថ្ងៃទី២០ឧសភាឆ្នាំ២០១៧។នេះជាលើកទីពីរហើយដែលកេរិ៍្តឈ្មោះរបស់លោកត្រូវបានលើកតម្កើងនៅកម្មវិធី”រុងរឿងវៀតណាម”នេះ។

វីរៈពលករ សាស្រ្តាចារ្យ បណ្ឌិតNguyen Anh Tri នាយកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមជាមនុស្សមួយរូបក្នុងចំណោមមនុស្សឆ្នើម១៨នាក់ដែលទើបនឹងបានលើកសរសើរនៅក្នុងកម្មវិធី”រុងរឿងវៀតណាម-រយៈពេល៣០ឆ្នាំផ្សាស់ប្ដូរថ្មី”ប្រារព្ធឡើងនៅរដ្ឋធានីហាណូយនាថ្ងៃទី២០ឧសភាឆ្នាំ២០១៧។នេះជាលើកទីពីរហើយដែលកេរិ៍្តឈ្មោះរបស់លោកត្រូវបានលើកតម្កើងនៅកម្មវិធី”រុងរឿងវៀតណាម”នេះ។

        សាស្រ្តាចារ្យ បណ្ឌិតNguyen Anh Tri នាយកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមកើតនាថ្ងៃទី១៤ខែកញ្ញាឆ្នាំ១៩៥៧ក្នុងគ្រួសារមួយមានប្រពៃណីឧស្សារៀនសូត្រនៅភូមិPhong Thuy ស្រុកLe Thuy ខេត្តQuang Binhភាគកណ្ដាលវៀតណាម។ក្រោយពីរៀនចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមកលោកបានប្រលងចូលមហាវិទ្យាល័យគរុកោសល្យក្រុងVinh តែដោយកើតជំងឺគ្រុនចាញ់លោកត្រូវដេកពេទ្យនិងមានការយឺតយ៉ាវក្នុងការបំពេញបែបបទចូលសាលាបានជាមិនបានយល់ព្រមឲ្យចូលរៀនឡើយ។ក៏ប៉ុន្តែ ឧប្បតិ្តហេតុនេះបាននាំលោកដើរទៅរកផ្លូវថ្មីមួយដែលក្រោយមកលោកបង្កើតបានស្នាដៃឆ្នើមលើវិស័យនេះ។សាស្រ្តាចារ្យNguyen Anh Triបានរៀប រាប់ថា

          “ពេលរៀនថ្នាក់មធ្យមសិក្សាទុតិយភូមិខ្ញុំចូលចិត្តមេរៀនជាច្រើនលើវិស័យរូបវិទ្យា អក្សរសាស្រ្ត តែខ្ញុំកើតជំងឺគ្រុនចាញ់។បន្ទាប់ពីបានក្រុមវេជ្ជបណ្ឌិតជួយព្យាបាលឲ្យជាសះស្បើយមក ខ្ញុំនឹកគិតថារបរវេជ្ជសាស្រ្តគឺចាំបាច់ណាស់សំរាប់ជីវិត។ដោយហេតុនេះ ពេលចេញពីពេទ្យ ខ្ញុំបានដាក់ពាព្យសុំប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្រ្តក្រុងហាណូយ”។

សាស្រ្តាចារ្យNguyen Anh Tri អ្នកដឹកនាំវិទ្យាស្ថានឈាមវិទ្យា - ảnh 1សាស្រ្តាចារ្យNguyen Anh Tri  

        នាឆ្នាំ១៩៧៦លោកNguyen Anh Triប្រលងជាប់មហាវិទ្យាល័យវេជ្ជសាស្រ្តក្រុងហាណូយ។បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា លោកចូលធ្វើការនៅអាគារឈាមវិទ្យា-បញ្ចូលឈាមមន្ទីរពេទ្យមិត្តភាពវៀតណាម - សូវៀតក្នុងតួនាទីជាអ្នកព្យាបាល សិក្សាស្រាវជ្រាវពីជំងឺទាក់ទិនដល់ឈាមព្រមទាំងបង្រៀនឲ្យនិស្សិតទៀតផង។នាឆ្នាំ២០០៣លោកទទួលតំណែង នាយកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមក្រោមឱវាទក្រសួងសុខាភិបាល។ដោយមានការខិតខំប្រឹងប្រែងស្រាវជ្រាវលោកបានក្លាយទៅជាអ្នកវិទ្យាសាស្រ្តជួរមុខលើវិស័យឈាមវិទ្យា-បញ្ចូលឈាមជាមួយសំណង់ស្រាវជ្រាវវិទ្យា សាស្រ្តចំនួន២៥០និងសៀវភៅចំនួន១៨ក្បាលស្ដីពីឈាមវិទ្យានិងបញ្ចូលឈាម។

សាស្រ្តាចារ្យNguyen Anh Tri អ្នកដឹកនាំវិទ្យាស្ថានឈាមវិទ្យា - ảnh 2នេះជាលើកទីពីរហើយដែលកេរិ៍្តឈ្មោះរបស់លោកត្រូវបានលើកតម្កើងនៅកម្មវិធី”រុងរឿងវៀតណាម”នេះ 

        ថ្វីបើដូច្នេះក្ដីតែការរួមចំណែកប្រកបដោយអត្ថន័យសង្គមនិងមនុស្សសាស្រ្តជ្រាលជ្រៅបំផុតរបស់លោកនោះគឺការពង្រីកចលនាបរិច្ចាគឈាមដ៏ទូលំទួលាយក្នុងសហគមន៍។លោកបានចូលរួមការបង្កើតគណៈកម្មាធិការបញ្ជាណែនាំការចលនាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមដែលជួយធានាសុវតិ្តភាពប្រភពឈាមពីក្រុមអ្នកបរិច្ចាគ ។ក្រោមការដឹកនាំរបស់សាស្រ្តាចារ្យNguyen Anh Tri វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមសហការជាមួយបណ្ដាអង្គការស្ថាប័ននានាមានជាអាទិ៍សមាគមកាកបាទក្រហម និងសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញបានអនុវត្តគ្រប់សកម្មភាពជំរុញចលនា ស្ម័គ្រចិត្តបរិច្ចាគឈាម បើកទូលាយមុខសញ្ញានិងតំបន់បរិច្ចាគ ឈាមលើទូទាំងប្រទេស។លោកបានរៀបចំប្រកបដោយជោគជ័យនូវព្រឹតិ្តការណ៍មួយចំនួនដូចជាទិវា”ប្រជាជនទាំងមូលស្ម័គ្រចិត្តបរិច្ចាគឈាម” “ការដើរដង្ហែដើម្បីចលនាស្ម័គ្រចិត្តបរិច្ចាគឈាមឆ្នាំ២០០៤”  ”កម្មវិធីឈាមមួយដំណក់មកពី បេះដូងមួយ”។ជាពិសេសលោកបានបំផុសនិងរៀចចំប្រកបដោយជោគជ័យនូវ”ទិវារដូវផ្ការីកពណ៌ក្រហម”ដែលទាក់ទាញការចូលចួមពីមនុស្សចំនួនរាប់ហ្មឺននាក់។អង្គការសុខាភិបាលពិភពលោកវាយតំលៃថា”ទិវារដូវផ្ការីកពណ៌ក្រហម”ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនោះបានជួយដោះស្រាយជាសារវ័ន្តនូវបញ្ហាកង្វះឈាមហើយបង្កើតឡើងរលកគាំទ្រយ៉ាងខ្លាំងក្លាចំពោះចលនាស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងទូទាំងប្រទេស។ក្នុងឋានៈជាគ្រូបង្រៀនមួយរូប សាស្រ្តាចារ្យNguyen Anh Tri បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិតពូកែជាច្រើននាក់។ស្ដីពីលោកគ្រូរបស់ខ្លួន អ្នកវិទ្យាសាស្រ្តBui Ngoc Dung ជាកម្មាភិបាលនៅវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមបានចែករំលែកថា

       “សាស្រ្តាចារ្យNguyen Anh Tri  ជាមនុស្សមានចរិយាសម្បតិ្តដ៏ល្អក្នុងនាមជាគ្រូពេទ្យនិងអ្នកវិទ្យាសាស្រ្តដែលជានិច្ចកាលចង់នាំមកនូវគ្រប់ប្រការល្អប្រសើរជូនអ្នកជំងឺ។ក្នុងការងារដឹកនាំនៅវិទ្យាស្ថាន លោកជាគំរូសំរាប់កម្មាភិបាលវ័យក្មេងត្រាប់តាមជាពិសេសគឺអំពីសិលធម៌គ្រូពេទ្យនិងការរាប់អានបំរើអ្នកជំងឺឲ្យបានល្អជាទីបំផុត”។

        ដោយសារមានស្នាដៃល្អជាច្រើនលើវិស័យស្រាវជ្រាវវិទ្យាសាស្រ្តនិងសកម្មភាពមនុស្សធម៌សំរាប់សហគមន៍ សាស្រ្តាចារ្យNguyen Anh Tri ត្រូវបានរដ្ឋលើកសរសើរនិងប្រសិទ្ធិនាមជាវីរៈពលករ គ្រូពេទ្យប្រជាជននិងជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ