អគ្គលេខាបក្ស លោកLe Duan អ្នកដឹកនាំឈ្លាសវៃមួយរូប
CAO THOA – LAI HOA -  
(VOVWORLD) /  
VOVWORLD_អគ្គលេខាបក្ស លោកLe Duanជាអ្នកមានការរួម
វិភាគទានដ៏ធំធេងទៅក្នុងបុព្វហេតុតស៊ូរំដោះជាតិឯកភាពទឹកដី។លោក
ជាមនុស្សដែលមានចរិតលក្ខណៈរបស់អ្នកដឹកនាំមួយរូបជានិច្ចកាលខិតខំ
ប្រឹងប្រែងដើម្បីផលប្រយោជន៍ជាតិព្រមទាំងមានទឹកចិត្តសប្បុរសធម៌
ស្មោះស្ម័គ្រចំពោះប្រជាជនទៀតផង។
ក្រោយពីកិច្ចព្រមព្រៀងក្រុងបហ្សឺណែវត្រូវបានចុះហត្ថលេខានាឆ្នាំ
១៩៥៤មកដោយបានព្យាករណ៍ជាមុននូវសភាពការណ៍ ក្នុងតួនាទីជាលេខា
បក្សភាគណាមបូនាឆ្នាំ១៩៥៦លោកLe Duanបានចងក្រង”សេចក្ដីព្រាង
កម្មវិធីនយោបាយបដិវត្តន៍ភូមិភាគខាងត្បូង”ស្ដីពីបញ្ហាកំលាំងបដិវត្តន៍
និងការតស៊ូប្រដាប់អាវុធ។ក្នុងកាលៈទេសៈបដិវត្តន៍ភូមិភាគខាងត្បូងរង
ការបង្រ្កាបនោះគឺតម្រូវឲ្យមានកំលាំងប្រដាប់អាវុធខ្លាំងមួយទើបអាចធានា
ឲ្យការតស៊ូនយោបាយសំរេចជោគជ័យ។លោកបានស្នើមជ្ឈឹមឲ្យចេញសេចក្ដី
សំរេចចិត្តលេខ១៥ដើម្បីត្រួសត្រាយផ្លូវសំរាប់បដិវត្តន៍ឈានទៅមុខ នាំទៅដល់
ការក្រោកឈរឡើងដ៏អង់អាចក្លាហានរបស់យុទ្ធជននិងប្រជាជនភាគខាង
ត្បួងទាំងមូលនាឆ្នាំ១៩៦០។ស្ដីពីបញ្ហានេះ បណ្ឌិតប្រវតិ្តសាស្រ្តTran Thi Nhung
បានអះអាងថា
“ការផ្ទុះឡើងចលនាតស៊ូទូទាំងភូមិភាគខាងត្បូងនេះនាំទៅដល់លទ្ធផល
ចុងក្រោយគឺប្រជាជននិងកំលាំងបដិវត្តន៍បានធ្វើម្ចាស់តំបន់ជនបទភាគ
ច្រើន។ប្រការនេះសរឲ្យឃើញនូវភាពត្រឹមត្រូវក្នុងគោលមាគ៌ារបស់លោកអគ្គ
លេខាLe Duanក្នុងការបង្វែរវិធីសាស្រ្តតស៊ូធម្មតាទៅជាការតស៊ូប្រដាប់អាវុធ
ដើម្បីផ្ដួលរំលំរដ្ឋអំណាចលោក Ngo Dinh Diem ”។
សតិអារម្មណ៍របស់អគ្គលេខាLe Duanត្រូវបានបង្ហាញក្នុងវណ្ណកម្ម
”សំបុត្រផ្ញើជូនភូមិភាគខាងត្បូង”។លោកបានលើកច្បាស់ថាក្នុងការ
តស៊ូប្រឆាំងចក្រពត្តិអាមេរិកយើងត្រូវតែគួបផ្សំការតស៊ូនយោបាយ
ជាមួយការតស៊ូដោយអាវុធនោះទើបសំរេចបានជ័យជំនៈ។លោកសង្កត់
ធ្ងន់ថាយើងវាយកំទេចខ្មាំងសត្រូវនេះត្រឹមតែជាគោលដៅមួយប៉ុណ្ណោះ
រីឯគោលដៅទីពីរគឺការដណ្ដើមដីធ្លីនិងដណ្ដើមប្រជាជនពីការកាន់កាប់
របស់ខ្មាំង។ដោយសារទស្សននេះបានជាគ្រប់កំលាំងបដិវត្តន៍ត្រូវបាន
ប្រជាជនគាំទ្រហើយពីតំបន់ជនបទបានឈានទៅកាន់ទីក្រុងជាបណ្ដើរៗ
ចុងក្រោយបានឆ្លៀតឱកាសរំដោះភូមិភាគខាងត្បូងឯកភាពប្រទេស
ជាតិនាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥។វរសេនីយ៍ឯកបណ្ឌិតHo Son Dai
អតីតប្រធានការិយាល័យវិទ្យាសាស្រ្តយោធាយោធភូមិភាគទី៧បានលើក
ច្បាស់ថា
“លោកអគ្គលេខាLe Duanនិងមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបាន
ដាក់ចេញមាគ៌ាតស៊ូរំដោះជាតិកសាងកំលាំងប្រយុទ្ធ។ទន្ទឹមនោះកសាង
កងកំលាំងប្រដាប់អាវុធ ដាក់ចេញបែបផែនតស៊ូយោធានេះឲ្យសមស្រប
នឹងការតស៊ូខាងនយោបាយនិងការទូតសំដៅវាយឲ្យបរាជ័យជាជំហានៗ
នូវគ្រប់យុទ្ធសាស្រ្តសង្គ្រាមរបស់ខ្មាំងសត្រូវឈ្លានពាន”។
|
លោកអគ្គលេខាLe Duanអញ្ជើញសាកសួរសុខទុក្ខកងទ័ព |
លោកអគ្គលេខាLe Duanបានរួមវិភាគទានដ៏ធំធេងសំរាប់ប្រទេសជាតិ។
បន្ទាប់ពីទឹកដីមានសន្តិភាពនិងឈានឡើងកសាងលទ្ធិសង្គមនិយម ប្រទេស
វៀតណាមជួបការលំបាកយ៉ាងខ្លាំងដោយរងផលប៉ះពាល់នៃសង្គ្រាមរ៉ាំរ៉ៃអស់
រយៈពេលរាប់សិបឆ្នាំ។នៅចំពោះមុខស្ថានភាពនេះលោកអគ្គលេខាLe Duan
បានខ្នះខ្នែងរិះរកវិធីសាស្រ្តថ្មីៗដើម្បីនាំប្រទេសជាតិឲ្យរួចផុតពីស្ថានការលំបាក
លំបិន។ស្ដីពីបញ្ហានេះ ប្រធានគណកម្មធិការឃោសនាការអប់រំមជ្ឈឹមលោក Vo
Van Thuong បានអះអាងថា
“លោកអគ្គលេខាLe Duanតែងតែគិតគូរិះរកបែបផែនថ្មីៗដើម្បីរួម
ជាមួយមជ្ឈឹមបក្សបូកសរុបបទពិសោធន៍ជាក់ស្ដែងក្នុងដំណើរការកសាង
សង្គមថ្មីដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្រ្តជាតិ។ការរួមវិភាគទានសំខាន់
របស់លោកបានចាក់គ្រឹះឲ្យការផ្លាស់ប្ដូរថ្មីប្រទេសជាតិដែលត្រូវបានបក្ស
កម្មុយនីស្តវៀតណាមបំផុសជាផ្លូវការនៅក្នុងមហាសន្និបាតដំណាងទូទាំង
ប្រទេសលើកទី៦កាលពីឆ្នាំ១៩៨៦”។
លោកអគ្គលេខាLe Duanជាកូនសិស្សឆ្នើមនិងជាសហការីជិតស្និទ្ធរបស់
លោកប្រធានហូជីមិញ។គុណូបការៈរបស់លោកចំពោះបដិវត្តន៍វៀតណាមត្រូវ
បានប្រវតិ្តសាស្រ្តជាតិកត់ត្រានិងរក្សាទុក៕
CAO THOA – LAI HOA
-VOVWORLD