អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai អ្នកកសាងគ្រឹះស្ថានរឹងមាំដើម្បីវៀត ណាមធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) -អស់រយៈពេលជិត៩ឆ្នាំកាន់ដំណែងជាប្រមុខដឹកនាំរដ្ឋាភិបាល ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០៦មក អតីត នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Phan Van Khai ជាអ្នកដឹកនាំមួយរូប ដែលមានទស្សនៈ វិស័យវែងឆ្ងាយ មានគំនិងច្នៃប្រឌិតនៃការធ្វើសមាហ រណកម្ម។ ក្នុងអារម្មណ៍របស់ ជំនាញការសេដ្ឋ កិច្ចច្រើនរូប អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai តែងតែបាន គេកោតសរសើរយ៉ាងខ្លាំង ជាពិសេសខណៈពេលនោះ ខឿនសេដ្ឋកិច្ចវៀតណាមស្ថិត ក្នុងគ្រាលំបាកនៅសម័យដើមនៃការធ្វើសមាហរណកម្មនិងបើកទ្វារ។

អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai អ្នកកសាងគ្រឹះស្ថានរឹងមាំដើម្បីវៀត ណាមធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai (រូបថតៈ ឯកសារ) 

ក្នុងអារម្មណ៍របស់ជនវៀតណាមគ្រប់រូប និងជំនាញការសេដ្ឋកិច្ចនានា ក្នុងអំឡុងពេលកាន់ដំណែងនាយករដ្ឋមន្ត្រីនោះ លោក Phan Van Khai បានចូលរួមចំណែកជា ច្រើនសម្រាប់ប្រទេសជាតិ ជាអ្នកមានទស្សនៈវិស័យយុទ្ធសាស្ត្រ ដែលរួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ បណ្ឌិត Vu Quoc Tuan សមាជិក គណៈពិគ្រោះយោបល់របស់អតីតនាយករដ្ឋមន្ត្រី ចែករំលែកថា ៖ អតីតនា យករដ្ឋមន្ត្រី លោក Phan Van Khai ជាមនុស្សម្នាក់ធ្វើការមានរៀបរៀប រយជាពិសេស លោកតែងតែផ្ទៀងស្តាប់នូវមតិយោបល់របស់អ្នកជំ នាញការនានាក៏ដូចជាមតិរបស់ប្រជាជនដែរ។លោកបានធ្វើការជាមួយ គណៈកម្មការស្រាវជ្រាវជាប្រចាំសប្តាហ៍ដើម្បីផ្ទៀងស្តាប់នូវ មតិយោ បល់ជាពិសេសស្វែងរកនូវវិធីដោះស្រាយ ក្តីលំបាកសម្រាប់សហគ្រាស ។ លោក Vu Quoc Tuan សំណេះសំណាលដូច្នេះ៖

        “អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ជាអ្នកដំបូងចុះហត្ថលេខាលើ អនុក្រិត្យអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមរបស់វៀត ណាមកាលពីឆ្នាំ២០០១។ អនុក្រិត្យនេះដំបូងស្តីពីសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម ដែលលោក Phan Van Khai ចុះហត្ថលេខាតាមគោលគំនិតរបស់គណៈកម្មការស្រាវជ្រាវកាលនោះ។ ក្នុងអំឡុងពេលកាន់ដំណែងរបស់ខ្លួននោះ លោក Phan Van Khai ត្រូវបានមជ្ឈដ្ឋានសហគ្រាស អាជីវករហៅថា ជានាយករដ្ឋមន្ត្រីរបស់សហគ្រាស”។

អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai អ្នកកសាងគ្រឹះស្ថានរឹងមាំដើម្បីវៀត ណាមធ្វើសមាហរណកម្មអន្តរជាតិ - ảnh 2ផ្លូវតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត៖ សេចក្តីសម្រេចចិត្តក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រី លោក Phan Van Khai

        ក្នុងអំឡុងពេលពីរអាណត្តិកាន់ដំណែងជានាយករដ្ឋមន្ត្រី លោក Phan Van Khai បានបង្កលក្ខណៈងាយស្រួលជាច្រើនសម្រាប់សហគ្រាសអភិវឌ្ឍ។ពោលគឺពេលដែលច្បាប់សហគ្រាសត្រូវបានផ្សព្វផ្សាយ នាឆ្នាំ១៩៩៩នោះ បែបបទរដ្ឋបាលជាច្រើនបានលុបចោល កិច្ចព្រមព្រៀងសហប្រតិបត្តិការបើកទ្វារសេដ្ឋកិច្ចទីផ្សារបានប្រតិបត្តិ។ យោង តាមលោក Mac Quoc Anh អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធសមាគមធនតូចនិងមធ្យមទីក្រុងហាណូយថា៖

        “ក្នុងដំណើរការគ្រប់គ្រងប្រទេសរបស់អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ជាពិសេសកាលនោះកំពុងកើតមានឡើងនូវវិបត្តិ ហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ប៉ុន្តែ ដោយការគ្រប់គ្រងម្ចាស់ការបានជាប្រទេសជាតិរួចផុតពីវិបត្តិ។ កាលនោះ នាយករដ្ឋមន្ត្រីបានផ្តោតសំខាន់លើការលើកកម្ពស់ជួរបុគ្គលិក កម្មាភិបាល។ ហើយបើកទីលាន គ្រប់គ្រាន់សម្រាប់រូបសណ្ឋានសហគ្រាសទាំងអស់”។

        ធ្លាប់ធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រី លោក Van Van Khai ច្រើនឆ្នំា បណ្ឌិត Cao Sy Kiem អតីតទេសាភិបាលរដ្ឋវៀតណាមបានចាត់ទុកថា អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ជាមនុស្សម្នាក់មានការទទួលខុសត្រូវខ្ពស់ ដោះស្រាយការងារ យ៉ាងមត់ចត់។ ក្រោយពេលបានក្លាយទៅជាប្រមុខរដ្ឋាភិបាល សហគ្រាស អាជីវករ និងបរិយាកាសធ្វើអាជីវកម្មជាអាទិភាពចម្បងរបស់លោក សំដៅដោះស្រាយរាល់ការលំបាករបស់សហគ្រាស។ លោកជានិច្ចកាលកំណត់ការកសាងប្រព័ន្ធច្បាប់ដើម្បីនាំ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍តាមទិសទីផ្សារ ជាគ្រឹះស្ថានសំខាន់ដើម្បីប្រទេសជាតិអភិវឌ្ឍន៍ ។ បណ្ឌិត Cao Sy Kiem បានឲ្យដឹងថា៖

        “លោកជាមនុស្សម្នាក់អនុវត្តយ៉ាងទូលាយរាល់យន្តការដើម្បីអនុវត្តការផ្លាស់ប្តូរថ្មី ដើម្បីធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបរទេស។ ជាពិសេស គឺការអនុវត្តវិធានការ រៀនសូត្របទពិសោធន៍ ត្រៀមនូវកត្តាក្នុងប្រទេសដើម្បីធានាការធ្វើសមាហរណកម្ម ជាពិសេសលើវិស័យ ហិរញ្ញវត្ថុរូបីយប័ណ។ វិស័យមួយចំនួនកំពុងត្រូវការអភិវឌ្ឍចាប់ រហ័ស ដូចជា ច្បាប់ បច្ចេកទេស បណ្តុះបណ្តាលកម្មាភិបាល ដើម្បីបង្កើតចំណុចលោតផ្លោះដឹកនាំនិងបើកទូលាយខឿនសេដ្ឋកិច្ច”។

អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai អ្នកកសាងគ្រឹះស្ថានរឹងមាំដើម្បីវៀត ណាមធ្វើសមាហរណកម្មអន្តរជាតិ - ảnh 3លោក Phan Van Khai នាគ្រាកាន់ដំណែងនាយករដ្ឋមន្ត្រីបានអនុវត្តន៍ការឆ្លើយសំនួរដេញដោលចំពោះមុខរដ្ឋសភា (រូបថតៈdantri.com) 

        ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ មានការរួមចំណែកដ៏ធំធេងរបស់អតីតនាយករដ្ឋ មន្ត្រីលោក Phan Van Khai ដែលជាថ្នាក់ដឹកនាំមួយរូបមានទស្សនៈវិស័យវែងឆ្ងាយ មានគុណបំណាច់ខាងកែទម្រង់ ធ្វើសមា ហរណកម្ម។ លោកជាអ្នកដែលកសាងគ្រឹះ ស្ថានសេដ្ឋកិច្ចរឹងមាំដើម្បី វៀតណាមធ្វើសមាហរណកម្មស៊ីជម្រៅនិងបើកទូលាយការ អភិវឌ្ឍទៅកាន់ពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ