អ្នកកាសែត Phan Quang តាមរយៈសៀវភៅ៖ Phan Quang៖ អាយុ៩០ឆ្នាំដែលមានអតីតភាពការងារដល់៧០ឆ្នាំ”

(VOVWORLD) - នាពេលថ្មីៗនេះ វិទ្យុសម្លេងវៀតណាមទើបនឹងចេញផ្សាយសៀវភៅមួយក្បាលក្រោមចំណងជើង ថា “Phan Quang - មានអាយុ ៩០ ឆ្នាំ ប៉ុន្តែមានអតីតភាពការងារដល់ទៅ៧០ឆ្នាំ”ដែលស្រាវជ្រាវនិងចងក្រងដោយ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Truong Giang។ សៀវភៅនេះផ្តល់ជូនអ្នក អាននូវឯកសារដ៏មានតម្លៃ អំពីស្នាដៃក្នុងអំឡុងពេល៧០ឆ្នាំ របស់អ្នកកាសែត Phan Quang ដែលជាអ្នកនិពន្ធមានទេពកោសល្យម្នាក់។

អ្នកកាសែត Phan Quang តាមរយៈសៀវភៅ៖ Phan Quang៖ អាយុ៩០ឆ្នាំដែលមានអតីតភាពការងារដល់៧០ឆ្នាំ” - ảnh 1 សៀវភៅ “Phan Quang៖ មានអាយុ ៩០ឆ្នាំ ប៉ុន្តែមានអតីតភាពការងារ ដល់ទៅ៧០ ឆ្នាំ” (រូបថតៈ VOV5)

សាស្ត្រាចារ្យ បណ្ឌិត Nguyen Thi Truong Giang បានសិក្សាស្រាវជ្រាវអត្ថបទរាប់ រយដែលសរសេរដោយអ្នកនិពន្ធ Phan Quang ដើម្បីចងក្រង កែសម្រួលឲ្យក្លាយទៅជាសៀវភៅ  “Phan Quang៖ មានអាយុ ៩០ឆ្នាំ ប៉ុន្តែមានអតីតភាពការងារ ដល់ទៅ៧០ ឆ្នាំ” នេះតែម្តង។ លោកស្រី Nguyen Thi Truong Giang បានចែករំលែក ថា៖ “អ្នកកាសែត Phan Quang បានឈានដល់វ័យអាយុ ៩០ ឆ្នាំ ប៉ុន្តែលោកមានអតិត ភាពការងារដល់ទៅ៧០ឆ្នាំហើយ។ ទទួលបានការអនុញ្ញត្តិពីលោក ខ្ញុំបានស្រាវ ជ្រាវ ប្រមូលនិងជ្រើសរើសអត្ថបទសរសេររបស់អ្នកនិពន្ធជាច្រើន ដែលសរសេរអំពីលោក ហើយ ចងក្រងឲ្យក្លាយទៅជាកម្រងអត្ថបទនេះ សំដៅតបស្នងសងគុណដល់អ្នកកាសែត Phan Quang ផងដែរ។ ម្យ៉ាងវិញទៀត ក៏ជាការផ្តល់ព័ត៌មាន សម្រាប់អ្នកដែលចង់ស្វែងយល់អំពីលោក។ សម្រាប់រូបខ្ញុំផ្ទាល់ ដែលជាសាស្ត្រាចារ្យសារព័ត៌មាន ឯកសារដែលលោក Phan Quang បន្សល់ទុក សុទ្ធតែជាឯកសារមានតម្លៃចំពោះនិស្សិតរៀនមុខវិជ្ជាសារព័ត៌មាននិងចំពោះសាស្ត្រាចារ្យបង្រៀនមុខវិជ្ជានេះតែម្តង”។

អ្នកកាសែត Phan Quang តាមរយៈសៀវភៅ៖ Phan Quang៖ អាយុ៩០ឆ្នាំដែលមានអតីតភាពការងារដល់៧០ឆ្នាំ” - ảnh 2អ្នកកាសែត Phan Quang ថ្លែងក្នុងពិធីចេញផ្សាយសៀវភៅរបស់ខ្លួន (រូបថតៈ VOV5)

មានអ្នកកាសែតជាច្រើននាក់ដែលបានសរសេរអំពីអ្នកកាសែត Phan Quang ដូច ជា អ្នកនិពន្ធ Ngo Thao សាស្ត្រាចារ្យ Hoang Trinh អ្នកកាសែត Y Trang និងអ្នក និពន្ធ Doan Minh Tuan ជាដើម។ ថ្វីបើវិធីសាស្រ្តនៃការសរសេរ ការបញ្ចេញមតិខុសៗគ្នាក៏ដោយ ប៉ុន្តែមានលក្ខណៈដូចគ្នាទាំងអស់គឺ Phan Quang ជាអ្នកសារ ព័ត៌មាន អ្នកនិពន្ធ អ្នកវប្បធម៌និងអ្នកបកប្រែដែលមានទេពកោសល្យ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជាអ្នកនិពន្ធដោយមានស្នាដៃគួរឲ្យកត់សម្គាល់ ផងដែរ។ សូម្បីតែថ្នាក់ដឹកនាំរបស់លោក ជាសហការី ឬកល្យាណមិត្ត សុទ្ធតែស្ងើចសរសើរ នូវស្នាដៃនិងជីវិតរបស់លោក Phan Quang។ អ្នកកាសែត Bui Hoang Tam នៅកាសែត Dan Tri បានឲ្យដឹងថា៖ "ខ្ញុំស្គាល់លោក Phan Quang តាមរយៈអត្ថបទសរសេរ ហើយតាមរយៈរឿងលោក បកប្រែ “មួយពាន់មួយយប់” ដ៏អស្ចារ្យដែលខ្ញុំជក់ចិត្តកាលនៅកុមារភាព។ នៅ ពេលខ្ញុំធ្វើការនៅកាសែត “អ្នកកាសែតនិងសាធា រណមតិ”  គឺកាលនោះ លោក Phan Quang ជាប្រធានសមាគមអ្នកកាសែត ដូច្នេះខ្ញុំជាមួយលោកមានភាពជិត ស្និតនឹងគ្នាជាងគេ ចំពោះខ្ញុំគាត់ជាគំរូផងនិងជាគ្រូផង។ រាល់ពេលដែលគាត់ចេញ ផ្សាយសៀវភៅថ្មី គាត់តែងតែជូនខ្ញុំធ្វើជាអនុស្សាវរីយ៍និងបានចុះហត្ថលេខាដោយការគោរព"។

ក្នុងសៀវភៅ “Phan Quang៖ មានអាយុ៩០ឆ្នាំប៉ុន្តែអតីតភាពការងាររហូតទៅដល់ ៧០ ឆ្នាំ” នេះ មិត្តអ្នកអាននឹងឃើញអ្នកនិពន្ធពណ៌នាអំពីអ្នកកាសែត Phan Quang នៅយ៉ាងលម្អិត។ ពោលគឺ កវី Che Lan Vien គោរពអកប្បកិរិយារបស់អ្នក កាសែត Phan Quang។ អ្នកកាសែត Hoang Tung ថ្នាក់ដឹកនាំរបស់អ្នកការសែត Phan Quang ខណៈដែលលោកបំពេញការងារនៅកាសែត Nhan dan បានវាយតម្លៃថា “អ្នកកាសែត Phan Quang ជាអ្នកដើរច្រើននិងមានស្នាដៃច្រើន”។ រីឯអត្ថបទរបស់ អ្នកកាសែត Pham Quoc Toan បានធ្វើឲ្យស្នាដែរបស់លោក Phan Quang មាន ភាពត្រចះត្រចង់។ អ្នកកាសែត Truong Cong Hoa ជាអតីតបុគ្គលិកនៅវិទ្យុសម្លេង វៀតណាមបានសំណេះសំណាលថា៖ "អ្នកអានផាន់ក្វានខ្លាំងណាស់។ “មិត្តអ្នកអានស្នាដៃរបស់ Phan Quang មានច្រើន លើសលុប។ មានអ្នកខ្លះ តែងតែស្រាវជ្រាវអត្ថបទរបស់ Phan Quang ពី សៀវភៅនិងកាសែតរហូតមករាប់សិបឆ្នាំ។ មិត្តភ័ក្តរបស់លោក បានបង្ហាញពីការស្រលាញ់រាប់អាន ចំពោះលោកក៏បានចេញផ្សាយនូវសៀវភៅសរសេរអំពីលោកគឺជាប្រការគួរជាទីមោទនៈ”។

អ្នកកាសែត Phan Quang តាមរយៈសៀវភៅ៖ Phan Quang៖ អាយុ៩០ឆ្នាំដែលមានអតីតភាពការងារដល់៧០ឆ្នាំ” - ảnh 3ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយអ្នកកាសែត Phan Quang  (រូបថតៈ VOV5)

មិត្តរួមអាជីពដទៃទៀតនៃវិទ្យុសម្លេងវៀតណាម បានប្រើពាក្យពេចន៍រាប់ពាន់ពាក្យ ដើម្បីសរសើរដល់ទេពកោសល្យរបស់លោក Phan Quang ក្នុងនាមជាអតីតអគ្គ នាយកដោយបានគូសសញ្ញាធ្វើឲ្យផ្លាស់ប្តូរវិទ្យុសម្លេងវៀតណាម។ រហូតមកដល់ ពេលនេះ ទោះបីជាមានអាយុ៩០ឆ្នាំក៏ដោយ លោកនៅតែមានចំណងចំណូលចិត្ត ជាមួយការអភិវឌ្ឍវិទ្យុសម្លេងវៀតណាម៖ “ខ្ញុំបានចំណាយពេលអស់មួយជីវិតដើម្បីបំពេញចំណងចំណូលចិត្តជាមួយនឹងវិទ្យុសម្លេងវៀត ណាម។ ខ្ញុំគិតថា ការផ្សាយសម្លេងមានសារៈសំខាន់ក្នុងសង្គមបច្ចុប្បន្ន ហើយត្រូវ ការអភិវឌ្ឍជាធាតុចាំបាច់។ ហេតុដូច្នេះ ការផ្សាយសម្លេងចង់ឆ្ពោះទៅរកការអភិវឌ្ឍ គឺត្រូវមានការផ្លាស់ប្តូរថ្មីនិងត្រូវបត់បែនតាមស្ថានភាពថ្មី”។

អាន "Phan Quang អាយុ ៩០ឆ្នាំ អាយុអតីតភាពការងារ ៧០ឆ្នាំ” មិនត្រឹមតែ បានឃើញអំពីអ្នកកាសែតជើងចាស់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវរូបរាងរបស់សារព័ត៌ មានវៀតណាមទៀតផង។  ទស្សនវិទូជើងចាស់បានពោលថា “យើងគិតបញ្ជាក់ថា យើងនៅរស់”។ ចំពោះអ្នកសារព័ត៌មានទូទៅនិងអ្នកកាសែត  Phan Quang ធ្លាប់ និយាយថា  “យើងសរសេរមានន័យថាយើងនៅគងវង្ស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ