អ្នកគាំពារកុមារក្រីក្រនៅទីក្រុងហូជីមិញ

VOVWORLD_ជួយឧបត្ថម្ភនិងលើកទឹកចិត្តក្រុមគ្រួសារក្រីក្រនិងជន
អភ័ព្វពិសេសគឺកុមារជនជាតិចាមនោះគឺជាទង្វើផ្ដើមចេញពីទឹកចិត្ត
សម្បុរសធម៌របស់លោក Mohama​d​ ​Yousof នៅសង្កាត់Cau Khoខ័ណ្ឌទី១ក្រុង
ហូជីមិញភាគខាងត្បូងវៀតណាម។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះលោក
រៃអង្គាសបានប្រាក់ចំនួនរាប់សិបពាន់លានដុងរួមជាមួយវត្ថុមានតំលៃផ្សេងៗ
សំរាប់ជូនកុមារមានស្ថានភាពលំបាកលំបិន។

        ក្នុងឋានៈជាអនុប្រធានគណៈកម្មការតំណាងសហគមន៍សាសនាឥស្លាម
ក្រុងហូជីមិញទទួលបន្ទុកសកម្មភាពសង្គមនិងមនុស្សធម៌លោក Mohama​d​ ​
Yousof​​ តែងតែ​ជួបប្រាស្រ័យជាមួយក្រុមគ្រួសារដែលមានជីវភាពរស់នៅ
លំបាកតោកយាក ក្នុងនោះមានជនរួមជាតិចាមរបស់លោកផង។ ដោយ
យល់ច្បាស់ពីស្ថានភាពរបស់ពួកគេ លោក​បានចលនាមជ្ឈដ្ឋានសម្បុរសជន
រួមវិភាគទាននូវប្រាក់រាប់ពាន់លានដុង​សំរាប់​ជួយ​កុមារាកុមារីក្នុងទីក្រុង
និងកុមារជនជាតិចាមរាប់ពាន់នាក់បានទៅសាលារៀន។ជារៀងរាល់ឆ្នាំ 
នៅឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី លោកសហការជាមួយសាលារៀន
នានាជួយផ្ដល់កង់សំរាប់សិស្សានុសិស្សជនជាតិចាមក្រីក្រមិនត្រឹមតែនៅ
ក្រុងហូជីមិញប៉ុណ្ណោះទេថែមទាំងនៅខេត្ត An Giang  Tay Ninh និងNinh
 Thuanទៀតផង។ ​គិត​តាំងពីឆ្នាំ​២០១០មកដល់ពេលនេះ លោកបានជូន
កូនសិស្សនូវកង់ចំនួន៦០០គ្រឿងដោយតំលៃ១លានដុងក្នុងមួយគ្រឿង។
នាឆ្នាំ២០០៨ លោករៃអង្គាសបានប្រាក់ជិត២០០លានដុងដើម្បីកសាង
សាលាមត្តេយ្យជនជាតិចាមនៅភូមិPhum Xoai ឃុំChau Phong ទីរួមខេត្ត​
Tan Chau ខេត្តAn Giang។ គិតរហូតមកដល់សព្វថ្ងៃ លោក Mohama​d​ ​You​so
f​បានជូន​អាហារូបករណ៍ចំពោះកុមារ២០០០នាក់នៅតាមតំបន់ជួបការ
លំបាកសំរាប់ប្អូនៗមានលទ្ធភាពបន្តការសិក្សារៀនសូត្រ។ក្រៅពីនេះលោក
បានចលនាប្រជាពលរដ្ឋចូលរួមវិភាគទានប្រាក់ចំនួន៦ពាន់លានដុង
ដើម្បីកសាងផ្ទះកុសលទានចំនួន២០០ខ្នងជូនបងប្អូនជនរួមជាតិក្រី
ក្រផងដែរ។ តាមលោកLy Du So ប្រធានគណៈកម្មការ តំណាង​សហគមន៍
​សាសនាឥស្លាមក្រុងហូជីមិញបានឲ្យដឹងថា

        “ លោក Mohama​d​ ​Yousofទទួលបានជានិច្ចនូវការជឿទុកចិត្តរបស់
សហគមន៍ជន​ជាតិចាម។​លោកជាមនុស្សមានទឹកចិត្តអាណិតគេ សកម្ម
ចូលរួមការងារមនុស្សធម៌​ហើយជានិច្ចកាលចែករំលែក ជួយឧបត្ថម្ភ
ប្រជាពលរដ្ឋជនរួមជាតិចាមនៅគ្រប់កន្លែង”។


អ្នកគាំពារកុមារក្រីក្រនៅទីក្រុងហូជីមិញ - ảnh 1
គិតរហូតមកដល់សព្វថ្ងៃ លោក Mohamad Yousofបានជូនអាហារូបករណ៍ចំពោះកុមារ២០០០នាក់នៅតាមតំបន់ជួបការលំបាកសំរាប់ប្អូនៗមានលទ្ធភាពបន្តការសិក្សារៀនសូត្រ


        រីឯលោក Mohama​d​ ​Yousofបានសំណេះសំណាលថា សុភមង្គលក្នុងជីវិត
មនុស្ស​គឺពេល​ដែលយើងនាំមកជូនសភមង្គលដល់អ្នកដទៃ។​លោកអណិតកុមារ
​ក្រីក្រដែល​ចង់​​ទៅ​រៀនតែគ្មានលទ្ធភាព។ ប្រការនេះជំរុញលោកធ្វើគ្រប់ការងារ
ដើម្បីជួយកុមារា​កុមារីបានទៅរៀន។ លោក Mohama​d​ ​Yousofបានថ្លែងយ៉ាង
ដូច្នេះថា

“ ខ្ញុំចង់មានសុខភាពល្អដើម្បីបន្តធ្វើការងារមនុស្សធម៌ជួយដល់បងប្អូន
ក្រីក្រ។​ពេល​ធ្វើការងារមនុស្សធម៌ខ្ញុំមិនប្រកាន់កុមារជនជាតិចាមជនជាតិ
Kinh​ឬជនជាតិ​ខ្មែរ​ទេ។គោលំណងរបស់ខ្ញុំគឺនាំមកនូវមនោសញ្ចេតនានិង
ការចែករំលែករបស់សហគមន៍សំរាប់កុមារក្រីក្រ”។

        ដោយសារមានការរួមវិភាគទានជាច្រើនរបស់ខ្លួន  លោក Mohama​d​
​Yousof ត្រូវ​បានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមជូន
មេដាយ”ដើម្បីបុព្វហេតុមហាសាមគ្គីជាតិ” រួមជាមួយកិត្តិនាម” មនុស្ស
ល្អការងារល្អ”និងប័ណ្ណសរសើរជាច្រើន​ទៀតរបស់ទីក្រុងហូជីមិញ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ