អ្នកថែរក្សារបរតម្បាញប្រពៃណីរបស់ជនជាតិ E De
HUONG LY – THU HANG -  
(VOVWORLD) /  
VOVWORLD_អ្នកស្រី H’Yam Bkrong(ជនជាតិE De)នៅភូមិTong Ju ឃុំ
Ea Kao ទីក្រុងBuon Ma Thuot ខេត្តDak Lac ជាអ្នកជក់ចិត្តនឹងរបរតម្បាញ
ចរបាប់ជាប្រពៃណីរបស់ជនជាតិខ្លួន។ អ្នកស្រីបានបង្កើតឡើងសហករណ៍តម្បាញ
សារបាប់ដើម្បីបង្កើតការងារធ្វើនិងបង្កើនចំណូលសំរាប់នារីជាង១០០នាក់ក្នុង
តំបន់ទៀតផង។
ដោយសារកើតនិងធំឡើងនៅនឹងភូមិបានជាអ្នកស្រី H’Yam Bkrongយល់
ច្បាស់នូវបំរែបំរួលក្នុងមុខរបរតម្បាញចរបាប់ជាប្រពៃណីរបស់ជនជាតិE De។
ជីវភាពរស់នៅទាន់សម័យរួមជាមួយសំលៀកបំពាក់ថ្មីៗគ្រប់ប្រភេទបានធ្វើឲ្យ
មនុស្សជាច្រើនបោះបង់ចោលកីហើយរបរតម្បាញចរបាប់បាត់បង់ជាបណ្ដើរៗ
។នាឆ្នាំ២០០៣អ្នកស្រី H’Yam Bkrongបានចលនាបងប្អូននារីមួយចំនួននៅ
ភូមិ Bong និងភូមិTong JuឃុំEa Kaoបង្កើតឡើងសហករណ៍តម្បាញសារបាប់
Tong Bong សំដៅស្ដារឡើងវិញនូវរបរប្រពៃណីរបស់ជនជាតិខ្លួន។
នាគ្រាដំបូង សហករណ៍ជួបការលំបាកយ៉ាងខ្លាំងអំពីថវិកាសំរាប់
សកម្មភាពផលិតកម្ម ហើយផលិតផលសាមញ្ញៗដែលមិនទាក់ទាញបាននូវ
ការចាប់អារម្មណ៍ពីអតិថិជន។ដោយមានការប្ដេជ្ញាចិត្តស្ដាររបរតម្បាញជា
ប្រពៃណី អ្នកស្រីH’Yam Bkrongបានសុំថវិកាជំនួយពីខេត្តព្រមទាំងសិក្សា
ស្រាវជ្រាវបទពិសោធន៍ត្បាញចរបាប់ពីសិប្បករនានារួចយកមកបង្រៀនឲ្យ
បងប្អូននារីក្នុងសហករណ៍។បន្តាប់ពីច្នៃប្រឌិតបានផលិតផលចរបាប់ល្អ
ប្រណិតនិងសម្បូរបែបមក អ្នកស្រីបានខិតខំធ្វើការផ្សាយពាណិជ្ជកម្មនិង
ស្វែងរកទីផ្សារលក់ផលិតផលនៅតាមរមណីដ្ឋាន និងពិពណ៌ផ្សារណាត់ផ្សេងៗ
។អ្នកស្រីH’Yamបានរៀបរាប់ថា
“ នាគ្រាដំបូង អតិថិជនមិនសូវចូលចិត្តផលិតផលរបស់យើងខ្ញុំព្រោះ
ទីមួយគឺបញ្ហាគុណភាព ទីពីរគឺមិនសំបូរបែបហេតុនេះហើយបានជាលក់
មិនសូវដាច់។តែដោយសារជក់ចិត្តនឹងមុខរបរនេះបានជាខ្ញុំខិតខំទៅគ្រប់
ទីកន្លែងដើម្បីផ្សព្វផ្សាយផលិតផលចរបាប់របស់សហករណ៍យើងខ្ញុំដល់
អតិថិជន”។
ពីចំនួនសមាជិកា១០នាក់នៅពេលចាប់ផ្ដើមអាជីពរហូតមកដល់ឥឡូវ
នេះ សហករណ៍បានមានសមាជិកា៤២នាក់រួមជាមួយបុគ្គលិកអណ្ដែត១០០
នាក់ទៀតហើយចំណូលសំរាប់សមាជិកាម្នាក់ៗក្នុងមួយខែបានពី២ដល់៣
លានដុង។នេះជាប្រាក់ចំណូលខ្ពស់ចំពោះនារីជនជាតិE Deដែលគ្រាន់តែ
ធ្វើស្រែនៅជាយក្រុង Buon Ma Thuot។
|
អ្នកស្រីH’Yam Bkrongបានសុំថវិកាជំនួយពីខេត្តព្រមទាំងសិក្សាស្រាវជ្រាវបទពិសោធន៍ត្បាញចរបាប់ពីសិប្បករនានារួចយកមកបង្រៀនឲ្យបងប្អូននារីក្នុងសហករណ៍ |
តាមលោក Pham Van Truong ប្រធានគណៈកម្មាធិការប្រជាជនឃុំEa
Kao ទីក្រុងBuon Ma Thuotឲ្យដឹងថាអ្នកស្រីH’Yam Bkrongបានមានការរួម
វិភាគទានសំខាន់ៗជាច្រើនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងថែរក្សាអត្តសញ្ញាណ
វប្បធម៌ជាតិនៅក្នុងតំបន់។ភូមិTong Juមានប្រជាជនចំនួន៣៨០គ្រួសារដែល
ក្នុងនោះ៨០%ជាជនជាតិE Deហើយមានអត្រាគ្រួសារក្រីក្រខ្ពស់តែឥឡូវមាន
តែ៨គ្រួសារក្រីក្រប៉ុណ្ណោះ។ស្នាដៃដ៏ធំធេងនេះបានរួមចំណែកប្រែឃុំEa Kao
ក្លាយទៅជាឃុំសំរេចបទដ្ឋានជនបទថ្មីមុនគេបង្អស់នៅក្រុង Buon Ma
Thuot។លោក Pham Van Truongបានថ្លែងយ៉ាងដូច្នេះថា
“ អស់រយៈពេលច្រើនឆ្នាំកន្លងមកអ្នកស្រីH’Yam Bkrongបានដោះស្រាយ
បញ្ហាការងារធ្វើជូនបងប្អូននៅនឹងកន្លែង។ឧទាហរណ៍គ្រួសារដែលមានចំណូល
សំរាប់សមាជិកមួយនាក់ក្រោម៤០ហ្មឺនដុងក្នុងមួយខែនោះត្រូវបានចាត់ទុក
ជាគ្រួសារក្រីក្រ។ តែដោយសារធ្វើរបរត្បាញចរបាប់ជាប្រពៃណីនេះសមាជិកមួយ
នាក់រកបានប្រាក់ចំណូលពី១លាន៥សែនដល់៣លានដុងក្នុង១ខែ។ហេតុនេះ
ហើយបានរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់។អ្នកស្រីH’Yam Bkrong
ជាមនុស្សហ៊ានគិតហ៊ានធ្វើនិងហ៊ានទទួលខុសត្រូវ”។
ដោយសារមានស្នាដៃល្អៗដូចពោលខាងលើអ្នកស្រីH’Yam Bkrongត្រូវបាន
ប្រជាពលរដ្ឋជ្រើសតាំងជាមេភូមិTong Juអស់រយៈពេលច្រើនឆ្នាំកន្លងមក។ក្រៅ
ពីនោះសម្ព័ន្ធសហករណ៍វៀតណាមបានជូនអ្នកស្រីជ័យលាភីមាស”សហ
ប្រតិបតិ្តការដើម្បីសហគមន៍សំបូររុងរឿង”។ជាពិសេសអ្នកស្រីH’Yam Bkrong
មានកិត្តិយសយ៉ាងខ្លាំងដែលបានប្រធានរដ្ឋវៀតណាមជូនគ្រឿងឥស្សរិយយស
ពលកម្មថ្នាក់ទី៣៕
HUONG LY – THU HANG
-VOVWORLD