អ្នកថែរក្សារបរអប់តែផ្កាឈូក Quang An
Thu Hang - To Tuan -  
(VOVWORLD) /  
VOVWORLD_អស់រយៈពេល៣០ឆ្នាំផ្សាភ្ជាប់ជាមួយផ្កាឈូកនៅបឹងTay
ជាបឹងដ៏ធំមួយនៅខាងលិចក្រុងហាណូយ លោកVu Hoa Thao ប្រធាន
សហករណ៍កសិកម្មអាជីវកម្មនិងសេវាកម្មសង្កាត់ Quang Anបានរួមចំណែក
ផ្សព្វផ្សាយពាណិជ្ជសញ្ញាតែផ្កាឈូក Quang Anទៅកាន់ប្រជាពលរដ្ឋនៅក្នុង
ស្រុកនិងអន្តរជាតិ។ក្រៅពីការធ្វើអាជីវកម្មលោកក៏ខិតខំប្រឹងប្រែងអភិរក្ស
ពូជផ្កាឈូកដ៏ថ្លៃថ្លានេះចំពោះមុខបំរែបំរួលនៃបរិស្ថានផងដែរ។
ទោះបីមានអាយុជាង៦០ឆ្នាំហើយក្ដីតែលោកVu Hoa Thao ប្រធាន
សហករណ៍កសិកម្មអាជីវកម្មនិងសេវាកម្មសង្កាត់ Quang Anនៅរក្សាបាន
នូវភាពសកម្មក្នុងការងារនិងជីវភាពប្រចាំថ្ងៃ។ជាមនុស្សរស់នៅមាត់បឹងT
ayលោកយល់ដឹងច្បាស់អំពីបរិស្ថានធម្មជាតិនៅបឹងនេះ។ ជាពិសេសលោក
ជក់ចិត្តនឹងការសិក្សាពីពូជផ្កាឈូកបឹងTayនិងរបរអប់តែផ្កាឈូកដ៏ល្បី
ឈ្មោះនៅទីនេះ។ តាមលោកVu Hoa Thaoឲ្យដឹងថា របរអប់តែផ្កាឈូកបាន
មាននៅទឹកដី Quang Anនេះតាំងពីរាប់រយឆ្នាំមកហើយ។ ថ្វីបើដូច្នេះក្ដី
លោកក៏ព្រួយបារម្ភថានាបច្ចុប្បន្ននេះដំណើរនគរូបនីយកម្មបានជះឥទ្ធិពល
យ៉ាងខ្លាំងទៅលើបរិស្ថាននិយាយរួមនិងការលូតលាស់នៃផ្កាឈូកនិយាយ
ដោយឡែក។លោកសំណេះសំណាលថា
“ ប្រមាណ៤០ឆ្នាំមុននេះ ពេលនៅតូចយើងខ្ញុំតែងតែទៅកាច់ផ្កាឈូក
នៅក្នុងបឹង។ពេលនោះបរិស្ថានល្អណាស់ដែលយើងខ្ញុំអាចផឹកទឹកបឹងបាន”។
|
តែផ្កាឈូក Quang An |
ចាប់ពីឆ្នាំ២០១០និង១០១១លោកVu Hoa Thaoបានចំណាយពេលទៅកាន់
តំបន់ជាយក្រុងហាណូយរកកន្លែងថ្មីដើម្បីដាំដុះផ្កាឈូក។ ការលំបាកគឺត្រូវតែ
រក ឲ្យឃើញ នូវដីដែលមានសណ្ឋានស្រដៀងនឹងសណ្ឋានដីបឹង Tayផងហើយ
មានទីតាំងមិនឆ្ងាយពីមូលដ្ឋានផលិតកម្មផង។ ពេលរកឃើញដីហើយ លោក
Thaoបានសហការជាមួយប្រជាពលរដ្ឋតំបន់ស្ដារបឹងបួរ ធានាឲ្យប្រភពទឹក
ស្អាតនិងភក់ល្អៗសំរាប់ផ្កាឈូកលូតលាស់។ ពេលបឹងផ្កាឈូកប្រមូលផលបាន
លោកបានណែនាំឲ្យបងប្អូនពីវិធីបេះផ្កាឈូកសំដៅធានាគុណភាពពេលយក
ទៅអប់តែ។ គិតរហូតមកដល់សព្វថ្ងៃ បឹងមួយចំនួននៅស្រុកDong Anh Gia
Lamជាយក្រុងហាណូយឬនៅ Do Xa ខេត្តHa Namបានមានផ្កាឈូករីកដែលទំហំ
ផ្កានីមួយៗស្មើនឹង៨០%នៃផ្កាឈូកបឹងTay។ ដោយសង្កេតឃើញជោគជ័យនេះ
របស់លោក សហករណិកដទៃជាច្រើននាក់ក៏ចាប់ផ្ដើមបង្កើនចំនួនពូជផ្កាឈូក
នេះនៅកន្លែងផ្សេង។តាមរយៈនោះប្រជាពលករជាច្រើនបានមានការងារធ្វើ។
លោក Ngo Van Xiem ជាសហករណិកមួយរូបដែលមានបទពិសោធន៍អប់តែ
ផ្កាឈូកយូរឆ្នាំនៃសហករណ៍កសិកម្មអាជីវកម្មនិងសេវាកម្មសង្កាត់ Quang An
បានឲ្យដឹងថា
“ លោកប្រធានសហករណ៍នេះឯងជាអ្នកលើកទឹកចិត្តមនុស្សគ្រប់រូប
សិក្សាពីផ្កាឈូក។លោកបានយកពូជផ្កាឈូកនៅបឹង Tayទៅដាំដុះនៅកន្លែង
ដទៃសំដៅធានាបរិមាណផ្កា។ លោកបានបង្កើតការងារធ្វើជូនសមាជិកទាំង
អស់គ្នាព្រមទាំងអភិរក្សរបរអប់តែប្រពៃណីមិនឲ្យបាត់បង់។”
ការអប់តែផ្កាឈូកជារបរប្រពៃណីរបស់ប្រជាជននៅសង្កាត់Quang An
ខណ្ឌTay Ho ក្រុងហាណូយ។ តែផ្កាឈូកក៏ជាផលិតផលពិសេសមួយដែលរួម
ចំណែកទៅក្នុងសោភ័ណនៃវប្បធម៌ហាណូយផងដែរ៕
Thu Hang - To Tuan
-VOVWORLD