អ្នកធ្លាប់កាប់ព្រៃឈើខុសច្បាប់ក្លាយទៅជាអ្នកការពារព្រៃ
VOV5 -  
(VOVWORLD) -អ្នកធ្លាប់កាប់ព្រៃឈើខុសច្បាប់ម្នាក់បានក្លាយទៅជាអ្នកការពារព្រៃ ជារឿងពិតមួយ នៅភូមិ Hanh Rac ឃុំ Phuoc Binh ស្រុក Bac Ai ខេត្ត Ninh Thuan។ នោះគឺលោក Kator Kinh។ ធ្លាប់ជាប់ពន្ធនាគារដោយប្រកប របរលួចកាប់ឈើក្នុងព្រៃខុសច្បាប់ ប៉ុន្តែក្រោយពេលភ្ញាក់ខ្លួន លោកមិនត្រឹមតែក្លាយទៅជាមេភូមិល្អម្នាក់ប៉ុណ្ណោះទេ ថែមទាំងចូលរួម យ៉ាង សកម្មទៅក្នុងកិច្ចការពារព្រៃឈើក្នុងតំបន់ទៀតផង។
លោក Kator Kinh នៅភូមិ Hanh Ra ឃុំ Phuoc Binh ស្រុក Bac Ai ខេត្ត Ninh Thuan |
មុននេះ លោក Kator Kinh តែងតែប្រព្រឹត្តទង្វើបំផ្លាញ់ព្រៃធ្វើស្រែចំការនិងកាប់ ឈើខុសច្បាប់។ ក្នុងថ្ងៃមួយដែលទៅបំផ្លាញ់ព្រៃឈើនោះ លោកត្រូវមេព្រៃរក ឃើញនិងចាប់ខ្លួន។ លោកត្រូវជាប់គុក៤ឆ្នាំដោយទង្វើរំលោភបំពានច្បាប់។ ដោយ ការកែប្រែខ្លួនល្អ Kator Kinh ត្រូវបានដោះលេងមុនកាលកំណត់ ហើយពីនោះ លោក សម្របខ្លួនជាមួយសហគមន៍។ ពេលដែលបានឃុំ Phuoc Binh ណែនាំឲ្យចូលរួម ក្រុមការងារសហគមន៍ ការពារព្រៃឈើនោះ លោកទទួលយ៉ាងសប្បាយក្រៃលេង។ ដោយសារបំពេញល្អការងារជាអ្នកការពារព្រៃឈើ លោកបានប្រជាជនទុកចិត្តជ្រើស រើសជាមេភូមិ Hanh Rac ។ លោក Kator Kinh សំណេះសំណាលថា៖
“ពីជនម្នាក់លួចកាប់ព្រៃឈើខុសច្បាប់ ប៉ុន្តែឥឡូវខ្ញុំជាអនុប្រធានក្រុមសហគមន៍ អភិរក្សព្រៃឈើ។ ខ្ញុំដឹងថា ព្រៃឈើជាកន្លែងមានសត្វព្រៃរស់នៅ តាមនោះយើងត្រូវចេះការពារ ព្រៃជាប្រចាំ។ យើងការពារ ផង កុំឲ្យគេលួចបំផ្លាញ់ព្រៃឈើធ្វើស្រែចំការទៀតផង”។
មិនត្រឹមតែការពារព្រៃឈើប៉ុណ្ណោះ លោក Kator Kinh ថែមទាំងចាប់ផ្តើមកសាង អាជីពដោយធ្វើសេដ្ឋកិច្ចពីព្រៃឈើទៀតផង។ ពោល គឺ ដើម្បីព្រៃឈើមានភាពខៀវស្រងាត់ លោក Kator Kinh បានអនុវត្តការផ្លាស់ប្តូរប្រភេទដើមឈើដាំដុះឲ្យសមស្របជាមួយ អាកាសធាតុនៅតំបន់។ ជាពិសេស លោកបានដាំបន្លែនិងដើមឈើហូបផ្លែដូចជាក្រូច ថ្លុងនិងចេកនៅបំណែកព្រៃដែលត្រូវការបំផ្លាញមុននោះ។ ហើយក្នុងពេលជួប សំណេះសំណាលជាមួយអ្នកភូមិស្រុក លោក Kator Kinh តែងតែផ្សព្វផ្សាយដើម្បី មនុស្សម្នាក្នុងភូមិស្រុក អាចយល់ច្បាស់និងចូលរួមការងារគ្រប់គ្រង ការពារព្រៃហើយ ត្រូវប្រុងប្រយ័ត្នបង្ការនិងពន្លត់អគ្គិភ័យឆាបឆះព្រៃឈើ។ ដំណាលអំពីមេភូមិ Hanh Rac លោក Chamalea Do ជនម្នាក់នៅឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹង ថា៖
“ឥឡូវនេះ លោក Kator Kinh បានកែប្រែកំហុសរបស់ខ្លួនហើយ។ លោកបាន ចូលរួមក្រុមសហគមន៍ការពារព្រៃឈើហើយលោកបានដាស់តឿនសមាជិកក្នុងក្រុមផង និងប្រជាជនក្នុងតំបន់ផងឲ្យចេះការ ពារព្រៃឈើ។ លោកបំពេញការងារនេះល្អណាស់! តាំងពីនោះមកមិនមានជនណាបំផ្លាញ់ព្រៃទៀតឡើយ”។
ជាជនម្នាក់ធ្លាប់បំផ្លាញ់ព្រៃឈើ ដូច្នេះលោក Kator Kinh យល់ថា បើមិនចង់ឲ្យ គេបំផ្លាញ់ព្រៃឈើ គឺខ្លួនលោកផ្ទាល់និងសមាជិកក្នុងក្រុមរបស់លោកត្រូវធ្វើជាគំរូ។ ក៏ ដោយសារបានអនុវត្តន៍ផ្សព្វផ្សាយជារឿយៗ បានជាលោក Kator Kinh ក៏ចលនាឲ្យ អ្នកភូមិ Hanh Rac ច្រើនអនេក ចូលរួមការសន្យាស្ម័គ្រចិត្តការពារព្រៃឈើ អភិវឌ្ឍន៍ ព្រៃឈើ បង្ការប្រឆាំងការឆេះព្រៃឈើ។ ខិតខំប្រឹងប្រែងដើរតាមផ្លូវល្អ ធ្វើឲ្យជីវិតមាន ន័យនោះ លោក Kator Kinh ធ្វើឲ្យមនុស្សជាច្រើន រំជើបរំជួលក្នុងចិត្ត។ លោក Pi Nang Quang នៅឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹងថា៖
“ខ្ញុំក៏បានរៀនសូត្រនិងត្រាប់តាមលោក Kator Kinh ដែរ។ ខ្ញុំចូលរួមការពារព្រៃ ឈើនិងមិនប្រព្រឹត្តអំពើបំផ្លាញ់ព្រៃឈើដូចមុនទៀតទេ។ ខ្ញុំដឹងខ្លួន ហើយកែប្រែចិត្ត ទៅជួយសហគមន៍និងភូមិស្រុកវិញ”។
សកម្មភាពដែលលោក Kator Kinh អនុវត្តន៍នោះ បានពង្រីកនូវស្មារតីសាមគ្គី របស់សមាជិកក្នុងក្រុមសហគមន៍ការពារព្រៃ។ ហេតុដូច្នេះបានជា នាប៉ុន្មានឆ្នាំកន្លង ទៅ ភូមិ Hanh Rac ឃុំ Phuoc Binh ស្រុក Bac Ai ខេត្ត Ninh Thuan មិនឃើញកើត មានឡើងការឆាប់ឆេះព្រៃឈើនិងការបំផ្លាញ់ព្រៃឈើខុសច្បាប់ឡើយ។ ប្រការគួរឲ្យកត់ សម្គាល់គឺប្រជាជនក្នុងភូមិស្រុក ប្រតិបត្តិល្អរាល់សេចក្តីកំណត់របស់រដ្ឋស្តីពីកិច្ចការ ពារព្រៃនិងបង្ការប្រឆាំងការឆះព្រៃ។ លោក Kator Kinh ជាគំរូភ្លឺត្រចះក្នុងការដាំដុះនិង ការពារព្រៃ ដែលបានមនុស្សគ្រប់រូបកោតសរសើរដោយឆន្ទះកែប្រែខ្លួនធ្វើឲ្យជីវិតកាន់ តែមានន័យល្អប្រសើរជានិច្ច៕
VOV5