អ្នកធ្វើស្បែកជើងកែងនៅផ្សារ Ben Thanh

(VOVWORLD) -   នៅផ្សារ Ben Thanh ទីក្រុងហូជីមិញមានហាងលក់ស្បែកជើងសំរាប់នារីមួយកន្លែងដែលមានផ្ទៃ១ម៉ែត្រការ៉េកន្លះដែលបានគង់វង្សអស់រយៈពេលជាង៥០ឆ្នាំកន្លងទៅនេះ។ លោកស្រី Nguyen Thi Lien អាយុ៧២ឆ្នាំជាម្ចាស់នៃហាងលក់ស្បែកជើងនេះ។ លោកស្រីថែរក្សមុខរបរធ្វើស្បែកជើងនេះប្រៀបដូចជាការរក្សាអនុស្សាវរីយរបស់ទឹកដី Sai Gon ក្នុងអតីតកាល។

 

          នៅផ្សារ Ben Thanh ទីក្រុងហូជីមិញមានហាងលក់ស្បែកជើងសំរាប់នារីមួយកន្លែងដែលមានផ្ទៃ១ម៉ែត្រការ៉េកន្លះដែលបានគង់វង្សអស់រយៈពេលជាង៥០ឆ្នាំកន្លងទៅនេះ។ លោកស្រី Nguyen Thi Lien អាយុ៧២ឆ្នាំជាម្ចាស់នៃហាងលក់ស្បែកជើងនេះ។ លោកស្រីថែរក្សមុខរបរធ្វើស្បែកជើងនេះប្រៀបដូចជាការរក្សាអនុស្សាវរីយរបស់ទឹកដី Sai Gon ក្នុងអតីតកាល។

        នាពេលល្ងាចមាននារីជនជាតិជប៉ុនមួយរូបកំពុងរងចាំលោកស្រី Lien បង្ហើយនូវការច្នៃស្បែកជើងកែងចោតមួយគូដែលខ្លួនចូលចិត្ត។ នារីជនជាតិជប៉ុននិយាយថាស្បែកជើងដោយលោកស្រី Lien ធ្វើនេះគឺមានគុណភាពល្អហើយតំលៃថោកជាងនៅប្រទេសជប៉ុន។ បន្ទាប់ពីខ្ចប់ទំនិញជូនអតិថិជនមកលោកស្រី Lien តម្រៀបស្បែកជើងពណ៌ចំរុះជាច្រើនប្រភេទឡើងវិញហើយរៀបរាប់ថា

          “ស្រីអម្បាញ់មិញមកទិញស្បែកជើងកែងចោតម៉ូដហ្នឹងជាច្រើនលើកហើយ។ គាត់ស្រលាញ់ពណ៌នេះ។ គាត់មកទស្សនាវៀតណាមយើង២ដងក្នុងមួយឆ្នាំ។ មានពេលខ្លះមួយខែឬពីរខែគាត់មកទិញម្ដង។ គាត់ធ្លាប់ទិញហើយស្គាល់កន្លែងខ្ញុំហើយ”។

        លោកស្រី Lienឲ្យដឹងថាជារៀងរាល់ថ្ងៃលោកស្រីលក់ស្បែកជើងបានចំនួនប្រមាណ៤-៥គូ។ អតិថិជនភាគច្រើនគឺភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។ គេស្គាល់ហាងតូចនេះរបស់លោកស្រីក្នុងបរិយាកាសអ៊ូអរនៃផ្សារ Ben Thanh គឺដោយសារលោកស្រីបានលក់មុខទំនិញស្បែកជើងអស់រយៈពេលរាប់សិបឆ្នាំមកហើយ។ លោកស្រីឲ្យដឹងថែមទៀតថា

       “មុននេះនៅតាមច្រកនេះមានអ្នកលក់ស្បែកជើងសំរាប់នារីច្រើនណាស់។ បន្ទាប់មកគេផ្ទេរទៅលក់មុខទំនិញផ្សេងហើយមានមនុស្សខ្លះជួលហាងវិញ។ តែរូបខ្ញុំតាំងពីដើមមកគ្រាន់ តែលក់ស្បែកជើងប៉ុណ្ណោះ”។

អ្នកធ្វើស្បែកជើងកែងនៅផ្សារ Ben Thanh - ảnh 1លោកស្រី Nguyen Thi Lien ជាម្ចាស់នៃហាងលក់ស្បែកជើង នៅផ្សារ Ben Thanh

        ក្នុងអតីតកាលលោកស្រីលក់ស្បែកជើងធ្វើពីឈើសាមញ្ញាៗ។ ឥឡូវស្បែកជើងធ្វើពីឈើមានគ្រប់ប្រភេទជាមួយពណ៌ចំរុះដូចជាស្បែកជើងខ្ពស់ ស្បែកជើងទាប ខ្លះក្រាស់ ខ្លះស្ដើង។ ពេលអតិថិជនមកទិញ មុនបង្អស់គឺគេជ្រើសស្បែកជើងរួចរើសក្រវាត់ហើយពាក់សាក។ លោកស្រី Lien ជួយគេសាកស្បែកជើងព្រមទាំងកែសំរួលក្រវាត់ឲ្យសមនឹងជើងរបស់ភ្ញៀវផង។នាបច្ចុប្បន្ននៅផ្សារ Ben Thanh លែងមានអ្នកច្នៃស្បែកជើងពីឈើទៀតហើយ។ តាមលោក Pham Manh Trung ជាកម្មាភិបាលនៃក្រុមគ្រប់គ្រងផ្សារ Ben Thanh បានឲ្យដឹងថា

          “មានតែលោកស្រីប្រកបរបរនេះទេ។ កូនៗរបស់គាត់មិនចូលចិត្តរបរនេះនិងបាន ជួលហាងទៅឲ្យអ្នកដទៃហើយ។ ប្រហែលជាលោកស្រីមានអនុស្សាវរីយជ្រាលជ្រៅពីអតីតកាលបានជាគាត់ចង់ថែរក្សារបរហ្នឹង”។

        នាសព្វថ្ងៃ ផ្សារ Ben Thanh ក៏យកចិត្តទុកដាក់លើការអភិរក្សរបរធ្វើស្បែកជើងឈើផងដែរ។ គណៈកម្មការគ្រប់គ្រងផ្សារលើកទឹកចិត្តហាងដទៃៗទិញទំនិញរបស់លោកស្រី Nguyen Thi Lienព្រមទាំងដាក់តាំងស្បែកជើងធ្វើពីឈើនេះនៅតាមស្តង់នានាក្នុងផ្សារទៀតក្នុងគោលបំណងផ្សព្វផ្សាយទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ