អ្នកបង្កើតឧបករណ៍បំរើផលិតកម្មកសិកម្ម
HUU TRAI – NGOC ANH -  
(VOVWORLD) /  
VOVWORLD_លោកNguyen Hoang Nam នៅឃុំNgu Lac ស្រុកDuyen
Hai ខេត្តTraVinhភាគខាងត្បូងវៀតណាមជាជនជក់ចិត្តនឹងការច្នៃប្រឌិត
ម៉ាស៊ីននិងឧបករណ៍បំរើការងាបង្កបង្កើនផលរបស់ប្រជាកសិករ។ឧបករណ៍
បំរើផលិតកម្មកសិកម្មរបស់លោកត្រូវបានប្រើប្រាស់ដោយនាំមកនូវប្រសិទ្ធភាព
ជាក់ស្ដែងយ៉ាងខ្ពស់។
ម៉ាស៊ីនពហុបូមនិង Robotដែលអាចបោសសំអាតបន្ទប់ទឹក លូទឹកស្អុយ
នោះគឺ ជា ផលិតផល ទាំង២របស់លោក Nguyen Hoang Namត្រូវបានទទួល
ពានរង្វាន់លេខ២និងលេខ៣នៅក្នុងការប្រលងច្នៃប្រឌិតបច្ចេកទេសខេត្ត
Tra Vinh។ឧបករណ៍ទាំង២នេះជួយកម្មករបន្ធូរបន្ថយនូវការនឿយហត់ដោយ
គេមិនចាំបាច់លូនចូលលូទឹកស្អុយដើម្បីបោសសំអាតសំរាមទៀតឡើយ។ការ
ច្នៃប្រឌិតម៉ាស៊ីនពហុបូមដើម្បីសំអាតលូទឹកស្អុយនោះគឺពិបាកណាស់ហើយ
ការបង្កើតឡើងRobotបូមដីនិងខ្សាច់ក្នុងបំពង់ចង្អៀតនិងវែងគឺកាន់តែ
ពិបាកថែមទៀត។គុណសម្បតិ្តនៃRobotដោយលោកNamបង្កើតនោះគឺវា
ដើរដោយកំលាំងទឹកហើយមិនប្រើអគ្គិសនីដូច្នេះទើបវាធានាសុវតិ្ថភាព
សំរាប់ប្រជាពលករខណៈធ្វើការក្នុងទឹក។នាបច្ចុប្បន្នRobotនេះត្រូវបាន
ប្រើប្រាស់នៅតាមសហគ្រាសជាច្រើន។លោក Nguyen Hoang Namបានឲ្យ
ដឹងថា
“ប្រសិទ្ធភាពការងារនៃ Robotនេះស្មើនឹងពលករប្រមាណ៦-៧នាក់។ក្នុង
ការបោសសំអាតសំរាមស្ដារភក់នេះប្រសិនបើទុកឲ្យកម្មករលូនចូលលូទឹក
ស្អុយគឺមិនសុវតិ្តភាពទេ។ជាមួយ Robotនេះគ្រាន់តែអង្គុយនៅខាងលើដើម្បី
បញ្ជា Robotហើយរង់ចាំដល់ពេលវាបូមដី ភក់និងសំរាមពេញឡានគឺដឹកទៅ
ចាក់ចោល”។
លោក Nguyen Hoang Namនៅច្នៃប្រឌិតឧបករណ៍ចំនួយន២ទៀតនោះ
គឺឧបករណ៍សន្សំសំចៃអគ្គិសនីក្នុងការចិញ្ចឹមលផលនិងឧបករណ៍បិទភ្លើង
ដោយស្វ័យប្រវតិ្តនៅពេលចរន្តអគ្គិសនីខ្លាំងហួសកំរិត។ឧបករណ៍ទាំងនេះ
មានតំលៃទាបហើយសំខាន់គឺសន្សំសំចៃបានអគិ្គសនីចំនួន៥០%បើប្រៀប
នឹងឧបករណ៍ដែលក្រុមអ្នកចិញ្ចឹមជលផលកំពុងប្រើប្រាស់នាសព្វថ្ងៃ។តាម
លោក Mai Dung Tienជាអនុប្រធានសមាគមកសិករឃុំNgu Lac ស្រុកDuyen
Hai ខេត្ត Tra Vinhបានឲ្យដឹងថា
“នៅក្នុងតំបន់នេះមានមនុស្សជាច្រើនចិញ្ចឹមជលផល។ឧបករណ៍ដោយ
លោកNamបង្កើតឡើងនោះបានជួយសន្សំសំចៃភ្លើងក្នុងសកម្មភាពចិញ្ចឹម
ជលផលដោយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូននិងរួមចំណែក
កាត់បន្ថយភាពក្រីក្រក្នុងឃុំទៀតផង”។
|
លោក Nguyen Hoang Namនិងឧបករណ៍បំរើផលិតកម្ម |
នាបច្ចុប្បន្ន មន្ទីរវិទ្យាសាស្រ្តបច្ចេកវិទ្យាខេត្ត Tra Vinhបានជួយលោក
Nguyen Hoang Namចុះបញ្ជីកម្មសិទិ្ធបញ្ញាឧស្សាហកម្មចំពោះឧបករណ៍បំរើ
ផលិតកម្មកសិកម្មទាំងនោះព្រមទាំងឲ្យលោកខ្ចីដើមទុនចំនួន៣០០លានដុង
ឯណោះដើម្បីបន្តការសិក្សាស្រាវជ្រាវផលិតឧបករណ៍ថ្មីនានា។លោកLe Van
Truyen កម្មាភិបាលការិយាល័យគ្រប់គ្រងឯកទេសមន្ទីរវិទ្យាសាស្រ្តបច្ចេកវិទ្យា
ខេត្ត Tra Vinhបានឲ្យដឹងថា
“លោក Nam ជាអ្នកឧស្សាហ៍ព្យាយាមរៀនសូត្រសិក្សាស្រាវជ្រាវរិះរក
ដំណោះស្រាយច្នៃប្រឌិតបច្ចេកទេស។លោកបានសំរេចជោគជ័យក្នុងការ
បង្កើតឡើងម៉ាស៊ីនពហុបូម ឧបករណ៍បិទភ្លើងដោយស្វ័យប្រវតិ្តនិងប្រព័ន្ធ
កង្ហារសន្សំសំចៃអគ្គិសនីសំរាប់វិស័យចិញ្ចឹមជលផល។ដំណោះស្រាយទាំង
នេះមានតំលៃអនុវត្តជាក់ស្ដែងយ៉ាងខ្ពស់”។
ឥឡូវនេះលោកNguyen Hoang Namកំពុងសិក្សាស្រាវជ្រាវការច្នៃប្រឌិត
ឧបករណ៍ប្រើកំលាំងខ្សល់និងឧបករណ៍ច្រោះទឹកបញ្ចេញចោល សន្សំសំចៃ
ទឹកស្អាត។ស្នាដៃទាំងអស់របស់លោកបានរួមចំណែកកសាងជនបទថ្មីនិង
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម៕
HUU TRAI – NGOC ANH
-VOVWORLD