អ្នកមើលថែឈាបនដ្ឋានយកអស់ពីចិត្តពីថ្លើមដើម្បីយុទ្ធមិត្ត

អ្នកមើលថែឈាបនដ្ឋានយកអស់ពីចិត្តពីថ្លើមដើម្បីយុទ្ធមិត្ត - ảnh 1
​អតិតយុទ្ធជន​មកគោរពវិញ្ញាណខណ្ឌយុទ្ធមិត្ត ពលី(Image:Internet)
Vovworld- ក្នុងសង្គ្រាម យុទ្ធជនរាប់ម៉ឺននាក់​បានពលីជីវិតនៅលើទីលាន
ប្រយុទ្ធ  Quang Tri  ។​ ប្រទេសមានសន្តិភាព​​ Quang Tri តាងនាមប្រទេសទាំង មូលថែទាំផ្នូរយុទ្ធជនពលី ចំនួនជិត​65,000 ផ្នូរនៅឈាបនដ្ឋានយុទ្ធជនពលី
ចំនួន​៧២។ក្នុងនាទីមនុស្សវៀតណាម ពេលនេះសូមអញ្ចើញលោកអ្នកនាង តាមដានស្តាប់អត្ថបទសរសេរអំពីលោក Ho Xuan Thanh -អ្នកមើលថែឈា
បនដ្ឋាននៅឃុំ  Hai Thuong ស្រុកHai Lang​ខែត្រ Quang Tri ។អត្ថបទរបស់អ្នក
យកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅភាគកណ្តាល។         ឈាបនដ្ឋានយុទ្ធជនពលីនៅឃុំ Hai Thuong ស្រុក Hai Lang​ ខែត្រQuang
Tri មានផ្នូរយុទ្ធជនពលីចំនួនជិត​​​ 2000 ផ្នូរ។ តែអ្នកមើលថែឈាបនដ្ឋាន Ho
Xuan Thanh ក៏ចាំឈ្មោះ​​ ថ្ងៃពលីកម្ម​ អង្គភាព ស្រុកកំណើតនឹងទីបញ្ចុះសព
យុទ្ធជនពលីនិមួយៗ។ លោករៀបរាប់ថា៖ “ខ្ញុំជាអតីតយុទ្ធជន ម្នាក់។​ ចូលមក
ធ្វើការនៅទីនេះ​ខ្ញុំរំពឹងគិតថា៖ផឹកទឹកត្រូវនឹក ដល់ប្រភពដើម ​ហូបផ្លែត្រូវនឹក
អ្នកដាំដើម ”។
លោកក៏ធ្លាប់ជាយុទ្ធជន​​ដែលបានឆ្លងកាត់គ្រាប់រំសេវ​​រវាងការស្លាប់នឹងការ
រស់រាន​ក៏ប៉ុន្តែ​លោកមានភព្វសំណាងល្អជាងបណ្តាយុទ្ធមិត្តដែលបានពលីជីវិត
នោះ​ គឺលោក បានវិលត្រឡប់ជួបជុំជាមួយគ្រួសារវិញ។ ប៉ុន្មានខែឆ្នាំប្រយុទ្ធនៅ
ឯសមរភូមិមុខ លោក មិនអាចភ្លេចរូបភាពយុទ្ធមិត្ត​ដែលបានពលីជីវិតនៅលើទី
លានប្រយុទ្ធបានឡើយ។ បំពេញកាតព្វកិច្ចវិលត្រឡប់មកស្រុកកំណើតវិញ​លោក
ផ្សារភ្ជាប់ជីវិតខ្លូនជាមួយការងារ ថែទាំយុទ្ធមិត្តនៅឈាបនដ្ឋានឃុំ​Hai Thuong ។
ក្នុងរយះពេល​៣០​ឆ្នាំមក​ ពេលថ្ងៃ​លោក​បោសសំអាត ​ដកស្មៅ​​លះមែកឈើ​
 ស្រោចកូនឈើ​​ ពេលយប់លោកទៅអុជធូបនៅផ្នូរ និមួយៗ។​​លោកធ្វើការយ៉ាង
ប្រិតប្រៀតណាស់នឹងដោយអស់ពីចិត្តពីថ្លើម។លោកធ្វើផង​នឹងសំណេះសំណាល
ជាមួយយុទ្ធមិត្តផង។​លោកស្រីTran Thi Yen ប្រពន្ធលោក​ ចែក រំលែកថា៖ “ខ្ញុំធ្វើ
អស់ការងារក្នុងគ្រួសារ​ដើម្បី​​បង​នឹងចិត្តបំពេញភារកិច្ច។​​ពេលទំនេរពីការងារ​​ខ្ញុំក៏
ចេញទៅឈាបនដ្ឋានជួយបងថែទាំផ្នូរយុទ្ធជនពលីដែរ។ ឃើញប្រពន្ធទទួលរ៉ាប់រង
ល្អ ការងារក្នុងគ្រួសារ​​ បងសប្បាយណាស់នឹង​នឹងចិត្តធ្វើការ “។        
អ្នកមើលថែឈាបនដ្ឋានយកអស់ពីចិត្តពីថ្លើមដើម្បីយុទ្ធមិត្ត - ảnh 2
កម្មាភិបាល​​ ឃុំ Hai Thuong សាក សួរសុខ​ទុក្ឋវីរះអ្នកម្ាយវៀតណាម​ Dao Thi Vui ( Image:Internet)
ទឹកប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនដុងក្នុង១ខែក៏ត្រូវបានលោកចំណាយសំរាប់ការ
សែន ព្រេនបណ្តាវីរះយុទ្ធជនពលីដែរ។បំណងប្រាថ្នារបស់លោកគឺរកឃើញនូវ
កេរ្តិ៍ឈ្មោះ បណ្តាយុទ្ធជនពលីអនាមឹកយ៉ាងឆាប់ៗ​ដើម្បីបងៗបានសំរាកប្រកប
ដោយពេញលេញ។ នៅចំពោះមុខទង្វើពេញទៅដោយមនោសញ្ចេតនាដ៏ខ្ពង់ខ្ពស់
របស់លោក Ho Xuan Thanh  ​លោក Le Ngoc Anh​ ប្រធានគណះកម្មាធិការប្រជា
ជនឃុំ​ Hai Thuong ស្នើរ៖ បក្សនឹងរដ្ឋត្រូវការមានគោលនយោបាយឧបត្ថម្ភយ៉ាង
សមគួរសំរាប់ជួរអ្នកមើលថែ ឈាបនដ្ឋាន។លោកមានមតិថា៖ “ ​ខ្ញុំសូមស្នើរដ្ឋ​
ស្រាវជ្រាវ​ដើម្បីមានគោលនយោបាយអំពីកំរិតប្រាក់ឧបត្ថម្ភសម ស្របចំពោះ
បណ្តាអ្នកមើលថែឈានបនដ្ឋានធំៗ​សំដៅជួយគេស្ថិរភាពជីវភាពរស់នៅ​ នឹង
ចិត្តថែទាំផ្នូរយុទ្ធជនពលី“។
 សង្រ្គាមបានកន្លងផុតទៅរយះពេល​៤០ឆ្នាំហើយ។អិដ្ឋធាតុយុទ្ធជនពលីរាប់
ពាន់ នាក់ត្រូវបានគ្រួសារបញ្ជូនមកស្រុកកំណើតវិញ។ក៏ប៉ុន្តែនៅមានឡើយយុទ្ធ
ជនពលី​រាប់ម៉ឺននាក់ផ្សេងទៀត​ក្នុងនោះមានយុទ្ធជនពលីអនាមឹកជាច្រើនផងនៅ
តែកំពុងសំរាក នៅបណ្តាឈាបនដ្ឋានយុទ្ធជនពលីនៅខែត្រ Quang Tri ​។ទង្វើដ៏
ល្អប្រសើររបស់លោក​Ho Xuan Thanhក៏ដូចជាអ្នកមើលថែឈាបនដ្ឋានជាច្រើន
រូបទៀតបានធ្វើកក់ក្តៅចិត្ត យុទ្ធមិត្តនឹងប្រជាជនក្នុងទូទាំងប្រទេស។ចំពោះលោក​​
 Ho Xuan Thanh ដោយបានមើល ថែឲ្យបណ្តាយុទ្ធមិត្តដែលបានពលីជីវិតដើម្បី
សន្តិភាព​ឯករាជ​សេរីភាពរបស់មាតុភូមិ​ គឺ ជាកាតព្វកិច្ចផងនឹងជាសញ្ចេតនាផង។នោះក៏ជាដើមធូបក្រអូប​១ឧទ្ទិសដល់វិញ្ញាណក័្ខន្ធ បណ្តាយុទ្ធជនពលីដែលកំពុង
សំរាកនៅលើទឹកដីពិសិដ្ឋQuang Tri ​នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ