អ្នកស្រី Va Thi Kia ប្ដេជ្ញាចិត្តរួចផុតពីភាពក្រីក្រអាស្រ័យដោយការចិញ្ចឹមសត្វ
(VOVWORLD) - នៅតាមតំបន់ភ្នំ Pa Long ពេញទៅដោយការលំបាកលំបិននៃស្រុក Thuan Chau ខេត្ត Son La មានស្ត្រីជនជាតិ Mong ជាច្រើនបានជំនះពុះពារលើភាព ក្រីក្រ ស្វះស្វែងរកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារប្រកបដោយផ្លែផ្កា អាស្រ័យលើសួនចម្ការរបស់ខ្លួន។ គំរូចិញ្ចឹមសត្វរបស់អ្នកស្រី Va Thi Kia នៅ ភូមិ Tia ឃុំ Pa Long គឺជាឧទាហរណ៍ដ៏ល្អមួយអញ្ចឹងដែរ។
អ្នកស្រី Va Thi Kia ថែទាំហ្វូងមាន់ខ្មៅរបស់គ្រួសារ។ (រូបថត៖ baosonla.org.vn) |
ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ដោយត្រូវបានរដ្ឋជួយឧបត្ថម្ភនូវទុនកម្ចី ពូជដំណាំ សត្វចិញ្ចឹម អ្នកស្រី Va Thi Kia រួមជាមួយបងប្អូនក្នុងភូមិ Tia ឃុំ Pa Long ស្រុក Thuan Chau ខេត្ត Son La ចូលរួមគំរូចិញ្ចឹមមាន់ខ្មៅ។ នាគ្រាដំបូង ដោយសារតែពួកគេមិនមានបទពិសោធន៍ ការចិញ្ចឹមមាន់ខ្មៅប្រព្រឹត្តទៅ មិនទាន់រលូនឡើយ សូម្បីតែមាន់ត្រូវឈឺនិងងាប់ដែរ។ មិនណាយចិត្តទេ អ្នកស្រី Kia បន្ត សិក្សារៀនសូត្រពីកម្មាភិបាលជំរុញកសិកម្ម ព្យាយាមអានសៀវភៅ ហើយរៀន សូត្របទពិសោធន៍ពីមនុស្សដែលសម្រេចបានជោគជ័យ ហើយបន្តិចម្ដងៗ ហ្វូង មាន់របស់អ្នកស្រីបានរីកធំធាត់យ៉ាងល្អប្រសើរ។ ចាប់ពីបរិមាណមាន់ញីតែ១០ ក្បាលនាគ្រាដំបូង រហូតមកដល់បច្ចុប្បន្ននេះ ហ្វូងមាន់ខ្មៅរបស់អ្នកស្រីបាន កើនឡើងដល់ជិត៣០០ក្បាល ដែលនាំមកនូវប្រភពចំណូលដោយស្ថិរភាពពីស៊ុតនិង សាច់មាន់។ ស្ដីពីរបៀបថែទាំហ្វូងមាន់ អ្នកស្រី Va Thi Kia បានចែករំលែកថា៖
“នៅពេលមាន់ញីក្រាបពង មិនទុកឲ្យក្រាបពងច្រើនពេកទេ គឺទុកប្រហែល១០ ដល់១២គ្រាប់តែប៉ុណ្ណោះ។ ពេលញាស់ហើយ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក កុំឲ្យតាមមេមាន់។ ក្នុងរយៈពេល៧ថ្ងៃដំបូងត្រឹមតែឲ្យកូនមាន់ស៊ីអង្ករប៉ុណ្ណោះ បន្ទាប់មកទើបឲ្យស៊ីកន្ទក់បន្តិចបន្តួច លាយជាមួយកន្ទក់ពោតតាមសមាមាត្រ ១:៣។ រហូតដល់ពេលដែលមាន់មានទម្ងន់ប្រមាណកន្លះគីឡូ គឺឲ្យស៊ីពោតនិងស្រូវ ទាំងស្រុង។ ពេលនេះ មាន់ធំធាត់លឿនណាស់ ហើយមិនងាប់ទៀតទេ”។
ក្រៅពីការចិញ្ចឹមមាន់ខ្មៅ អ្នកស្រី Kia ក៏វិនិយោគលើការចិញ្ចឹមជ្រូក និង ជីកស្រះចិញ្ចឹមត្រីទៀតផង។ អាស្រ័យលើគំរូចិញ្ចឹមជ្រូក មាន់ខ្មៅ ជីកស្រះចិញ្ចឹម ត្រីនោះ គ្រួសារអ្នកស្រី Kia មានប្រាក់ចំណូលដោយស្ថិរភាពជាង១០០លានដុង ក្នុងមួយឆ្នាំ។ ប្រភពចំណូលនេះជួយគ្រួសារអ្នកស្រីមានទ្រព្យសម្បត្តិ មានលក្ខណៈថែទាំឲ្យកូនៗសិក្សារៀនសូត្របានចប់ចុងចប់ដើម។ បច្ចុប្បន្ននេះ កូនច្បងរបស់អ្នកស្រីកំពុងសិក្សាឆ្នាំទី៤នៅសាកលវិទ្យាល័យច្បាប់ហាណូយ។ គំរូចិញ្ចឹមសត្វរបស់គ្រួសារផ្ទាល់ខ្លួនមានប្រសិទ្ធភាព អ្នកស្រី Kia មិនភ្លេច ចែករំលែកបទពិសោធន៍ ក៏ដូចជាជួយឧបត្ថម្ភស្ត្រីដែលជួបការលំបាកក្នុងភូមធ្វើ តាមគំរូរបស់គាត់។
“ដោយឃើញរបៀបអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយផ្លែផ្កាបែបនេះ បងប្អូនជា ច្រើនក៏បានសិក្សា ធ្វើតាមដោយស្ត្រីប្រមាណ៥ឬ៦នាក់ រួមទុនទិញពូជ សត្វចិញ្ចឹមសម្រាប់ស្ត្រីម្នាក់ៗចិញ្ចឹមដោយការប្ដូរវេនដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋ កិច្ច។ ជាពិសេស ក្នុងឆ្នាំ២០១៩-២០២០ ដោយទទួលបានការជួយឧបត្ថម្ភពី សមាគមន៍នារីស្រុក យើងបានរួមវិភាគទាន ជួយសមាជិកាក្រីក្របំផុតក្នុងភូមិ សាងសង់បានផ្ទះក្នុងតម្លៃជាង២០លានដុង”
ហ៊ានគិត ហ៊ានធ្វើដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ អ្នកស្រី Va Thi Kia ក៏ជាធ្មបម្នាក់ដ៏សកម្មនិងមានការទទួលខុសត្រូវនៅមូលដ្ឋានទៀតផង។ អ្នកស្រីតែងតែចូលរួមយ៉ាងសកម្មក្នុងចលនានានារបស់ភូមិ ឃុំ ហើយអំពាវនាវ ឲ្យបងប្អូនស្ត្រីអនុវត្តន៍ចលនា “៥ គ្មាន ៣ ស្អាត” គឺ៖ គ្មានភាពក្រីក្រ គ្មានជន ល្មើសច្បាប់និងអបាយមុខសង្គម គ្មានវិសមភាពយេនឌ័រ គ្មានការរំលោភគោល នយោបាយប្រជាជន; ហើយ “ផ្ទះស្អាត ផ្លូវស្អាត ចង្ក្រានបាយស្អាត”។
បើតាមលោក Cha A Va ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa Long ស្រុក Thuan Chau ខេត្ត Son La បានឲ្យដឹងថា ឃុំ Pa Long មានគ្រួសារទាំង ១០០%ជាជនជាតិ Mong។ ទោះបីជាបក្ស រដ្ឋ យកចិត្តទុកដាក់ វិនិយោគលើ កម្មវិធីនិងគម្រោងជាច្រើនដើម្បីជួយប្រជាជនឈានឡើងក៏ដោយ ប៉ុន្តែរហូតមក ដល់ពេលនេះ ថ្វីត្បិតតែគ្មានគ្រួសារអត់ឃ្លានក៏ពិតមែនតែ អត្រាគ្រួសារក្រីក្រនៅក្នុង ឃុំ នៅតែខ្ពស់លើសពី៦០%។ ក្នុងលក្ខណៈបែបនេះ ការរួចផុតពីភាពក្រីក្រ អាស្រ័យលើគំរូចិញ្ចឹមសត្វរបស់គ្រួសារអ្នកស្រី Va Thi Kia គឺគួរតែរៀនសូត្រតាម។ លោក Cha A Va បានឲ្យដឹងថែមទៀតថា៖
“គ្រួសារអ្នកស្រី Va Thi Kia នៅភូមិ Tia បានចិញ្ចឹមសត្វប្រកបដោយ ប្រសិទ្ធភាពហើយក៏បានណែនាំគ្រួសារផ្សេងៗទៀតធ្វើតាមផងដែរ។ គណៈកម្មា ធិការប្រជាជនឃុំនឹងបន្តបញ្ជាដឹកនាំដើម្បីពង្រីកគំរូសម្រាប់គ្រួសារផ្សេងៗទៀតសិក្សា អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។
ឆន្ទៈ ការប្ដេជ្ញាចិត្តរួចផុតពីភាពក្រីក្រ ឈានឡើងនៅហ្នឹងស្រុកកំណើត ផ្ទាល់ខ្លួនរបស់អ្នកស្រី Va Thi Kia ស្ត្រីជនជាតិ Mong ម្នាក់នៅតំបន់ភ្នំ Pa Long ខេត្ត Son La មិនត្រឹមតែជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវ បានប្រជាជននៅជុំវិញសិក្សា ធ្វើតាម ហើយក្លាយទៅជាចលនាជំរុញឲ្យបណ្ដា គ្រួសារជនជាតិ Mong នៅទីនេះជួយគ្នារួចផុតពីភាពក្រីក្រផងដែរ៕