អនុសេនីយ៍ឯកបំរុង A Hí - កងទ័ពការពារព្រំដែន​ឆ្នើម​ក្នុង​ការធ្វើត្រាប់​តាម​ពាក្យបណ្ដាំ​របស់លោកប្រធានហូជីមិញ

(VOVWORLD) -ដោយកើតនិងធំដឹងក្ដីនៅតំបន់ព្រំដែននៃឃុំ Ro Koi ស្រុក Sa Thay ខេត្ត Kon Tum នោះ អនុសេនីយ៍ឯកបំរុង A Hí ប្រធាន កងអនុសេនាតូច នៃ កងអនុសេនាធំហ្វឺកហ្វឹន ចំណុះ កងវរៈសេនាតូច ហ្វឺកហ្វឹនចល័ត នៃកងទ័ពការពារព្រំដែនខេត្ត Kon Tum មានសេចក្ដីស្រឡាញ់ពិសេសចំពោះព្រំដែន នៃមាតុប្រទេស។
អនុសេនីយ៍ឯកបំរុង A Hí - កងទ័ពការពារព្រំដែន​ឆ្នើម​ក្នុង​ការធ្វើត្រាប់​តាម​ពាក្យបណ្ដាំ​របស់លោកប្រធានហូជីមិញ - ảnh 1 អនុសេនីយ៍ឯកបំរុង A Hí (រូបថត៖ TTXVN)

ក្នុងការងារ ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ អនុសេនីយ៍ឯក A Hí តែងតែខិតខាំប្រឹងប្រែងហាត់ពត់លត់ដំដោយឥតឈប់ឈរ ហើយទទួលបានការជឿទុកចិត្តពីសំណាក់កម្មាភិបាល និងយុទ្ធមិត្ត។ លោកគឺជាគំរូដ៏ភ្លឺរបស់កងទ័ពការពារព្រំដែនខេត្ត Kon Tum ក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ និងរចនាបទហូជីមិញ។

នៅកងវរៈសេនាតូច ហ្វឺកហ្វឹនចល័ត កងទ័ពការពារព្រំដែនខេត្ត Kon Tum នោះ ពីមេបញ្ជាការអង្គភាព រហូតដល់យុទ្ធមិត្តគ្រប់រូបគឺសុទ្ធតែមានមោទនភាពចំពោះ អនុសេនីយ៍ឯក A Hí។ ជាកូនជនជាតិ Xo Dang មួយរូប ហើយបានកើត និងធំដឹងក្ដីនៅតំបន់ព្រំដែនដែលមានការលំបាកជាច្រើននៅឃុំ Ro Koi ស្រុក Sa Thay ខេត្ត Kon Tum នោះ បានជា អនុសេនីយ៍ឯកបំរុង A Hi មានការយល់ដឹងពីទុក្ខលំបាក របស់កម្មាភិបាល និងយុទ្ធជនគ្រប់រូប។ ហេតុដូច្នេះហើយ លោកតែងតែជាទីបង្អែកខាងស្មារតីរបស់កម្មាភិបាល និងយុទ្ធជនក្នុងអង្គភាព ជាពិសេសគឺយុទ្ធជនវ័យក្មេង។ ទាហានថ្នាក់ទីពីរ  Hoang The Vu ដែលទើបចូលជួរកងទ័ពកាលពីដើមឆ្នាំ ២០១៩ បានសំណេះសំណាលថា៖

“អនុសេនីយ៍ឯកបំរុង A Hí តែងតែយកចិត្តទុកដាក់លើការលំបាកសាកល្បង និងមនោសញ្ចេតនារបស់យុទ្ធមិត្ត ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ។ ខ្ញុំបានរៀនសូត្រតាមគំរូ អនុសេនីយ៍ឯក A Hí អំពីចរិយាសម្បត្តិសីលធម៌របៀបរស់នៅល្អ ស្មោះត្រង់និងបរិសុទ្ធ។ ទីពីរគឺអំពីភាពស្វាហាប់ រស់រវើក និងការទទួលខុសត្រូវក្នុងការងារ ហើយតែងតែរក្សាសាមគ្គីភាបក្នុងអង្គភាព“។

ចំណែកឯ អនុសេនីយ៍ឯក Cao Anh Quoc ប្រធានផ្នែកនយោបាយនៃ កងវរៈសេនាតូច ហ្វឺកហ្វឹនចល័ត កងទ័ពការពារព្រំដែនខេត្ត Kon Tum បានឲ្យដឹងថា ក្នុងនាមជាលេខារងនៃសាខាយុវជននោះ អនុសេនីយ៍ឯកបំរុង A Hí តែងតែធ្វើជាសេនាធិការដោយម្ចាស់ការ ក្នុងការធ្វើជាសេនាធិការដើម្បីអនុវត្តន៍ លើកកម្ពស់គុណភាពនៃការអប់រំយោបាយ សតិអារម្មណ៍ និងហាត់ពត់លត់ដំសម្រាប់យុទ្ធជនថ្មី។ លោកបានសំណេះសំណាលថា៖

“អនុសេនីយ៍ឯកបំរុង A Hí គឺជាគំរូអំពីចរិយាសម្បត្តិ សីលធម៌ របៀបរស់នៅ ក៏ដូចជាក្នុងការគោរពវិន័យ និងក្នុងការអនុវត្តភារកិច្ចដែលត្រូវបានប្រគល់ជូន។ ក្នុងនាមជា ប្រធាន កងអនុសេនាតូច ទទួលបន្ទុកការងារហ្ហឺកហ្វឹនសម្រាប់យុទ្ធជនថ្មីនោះ លោក A Hí បានដើរតួនាទីជាកម្មាភិបាល បក្ខជនដ៏ឆ្នើមមួយរូប ក្នុងជីវភាពរស់នៅ ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាក្នុងទំនាក់ទំនងជាមួយថ្នាក់លើ និងថ្នាក់ក្រោម។ លើលពីនេះទៅទៀត ក្នុងនាមជាកម្មាភិបាលទទួលបន្ទុកការបណ្តុះបណ្តាល អនុសេនីយ៍ឯកបំរុង A Hí បានធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ហើយបញ្ចប់ការបណ្តុះបណ្តាលយុទ្ធជនថ្មីប្រកដោយលទ្ធផលល្អប្រសើរ“។

ដោយបានក្រេបយកបានចំណេះដឹងតាមរយៈការសិក្សារៀនសូត្រ រូមទាំងបទពិសោធន៍ក្នុងការហាត់ពត់លត់ដំនោះ អនុសេនីយ៍ឯកបំរុង A Hí បានលើកសំណើរអំពីដំណោះស្រាយ ដើម្បីលើកកំពោះគុណភាព និងប្រសិទ្ធភាពក្នុងការហ្វឺកហ្វឹនសម្រាប់យុទ្ធជនថ្មី។ ចែករំលែកអំពីដំណើរការហាត់ពត់លត់ដំខ្លួនក្នុងជួរកងទ័ពនោះ អនុសេនីយ៍ឯកបំរុង A Hí បានឲ្យដឹងថា៖

“ចំពោះរូបខ្ញុំ ការសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ គឺត្រូវសុភាព ស្លូតត្រង់ និងក្លាហាន។ ប្រការទាំងបីនេះ តែងតែក្រឹនរំលឹកខ្ញុំក្នុងជីវភាពរស់នៅ។ការសិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញគឺបានស្ដែងចេញពីការភ្ញាក់រលឹកដោយខ្លួនឯង ស្ម័គ្រចិត្ត និងតាមរយៈការងារធ្វើជាក់ស្ដែង ពោលគឺយើងត្រូវធ្វើជាគំរូ និយាយដើរទន្តឹមនឹងការងារធ្វើ។ សិក្សារៀនសូត្រពីសមមិត្ត និងយុទ្ធមិត្ត ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការងារ“។

ដោយមានការខិតខំប្រឹងរបស់ខ្លួននោះ អនុសេនីយ៍ឯកបំរុង A Hí ទទួលបានស្នាដៃគួរជាទីមោទនភាពជាច្រើនដូចជា៖ នាឆ្នាំ ២០១៨ លោកត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរក្នុងការអនុវត្តការប្រឡង
ប្រណាំងពិសេសនៃឱកាសរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវស្នេហាជាតិ និងប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីវៀតណាម ដោយមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៩ ជាដើមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ