ឯកអគ្គរដ្ឋទូត Pham Sanh Chau អ្នកការទូតបេតិកភណ្ឌ

(VOVWORLD) -បើចង់ធ្វើបានអ្វីធំដុំខុសពីធម្មតាគឺត្រូវមានមហិច្ឆតាខុសពីធម្មតា។នេះជាគំនិតរបស់លោក Pham Sanh Chauឯកអគ្គរដ្ឋទូត ឧបការីរដ្ឋមន្ត្រីការបរទេស បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាអង្គការអប់រំ វិទ្យសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ(យូណេស្កូ)។លោកជាសកម្មជនមួយរូបដែលខ្នះខ្នែងរិះរកវិធីផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅពិភពលោក។

បើចង់ធ្វើបានអ្វីធំដុំខុសពីធម្មតាគឺត្រូវមានមហិច្ឆតាខុសពីធម្មតា។នេះជាគំនិតរបស់លោក Pham Sanh Chauឯកអគ្គរដ្ឋទូត ឧបការីរដ្ឋមន្ត្រីការបរទេស បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាអង្គការអប់រំ វិទ្យសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ(យូណេស្កូ)។លោកជាសកម្មជនមួយរូបដែលខ្នះខ្នែងរិះរកវិធីផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅពិភពលោក។

        ជាអ្នកការទូតជំនាញមួយរូបឯកអគ្គរដ្ឋទូត Pham Sanh Chauត្រូវបានបណ្ដុះបណ្ដាលនៅវៀតណាមនិងនៅប្រទេសអឺរ៉ូបមួយចំនួន។លោកចេះនិយាយភាសាបរទេសជាច្រើនក្នុងនោះមានភាសាអង់គ្លេសនិងភាសាបារាំង។អស់រយៈពេល១៨ឆ្នាំផ្សាភា្ជប់ជាមួយសកម្មភាពវប្បធម៌បេតិកភណ្ឌរបស់យូណេស្កូ ឯកអគ្គរដ្ឋទូត Pham Sanh Chauបានរួមវិភាគទានជាច្រើនទៅក្នុងការផ្សព្វផ្សាយបេតិភណ្ឌរបស់វៀតណាមទៅពិភពលោក។ដោយហេតុនេះលោកត្រូវបានគេហៅថា”អ្នកការទូតបេតិកភណ្ឌ”។លោកបានរៀបរាប់ថា

  “ខ្ញុំចាប់ផ្ដើមប្រកបការងារទាក់ទិនដល់វប្បធម៌នាឆ្នាំ១៩៩៩។នាគ្រានោះអតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Nguyen Manh Camបានជ្រើសខ្ញុំឲ្យកាន់តំណែងឯកអគ្គរដ្ឋទូតវៀតណាមនៅយូណេស្កូ និងសហគមន៍បណ្ដាប្រទេសប្រើភាសាបារាំង។ចាប់តាំងពីនោះមកជីវិតខ្ញុំបានផ្សាភ្ជាប់ជាមួយព្រឹតិ្តការណ៍វប្បធម៌នានា”។

ឯកអគ្គរដ្ឋទូត Pham Sanh Chau អ្នកការទូតបេតិកភណ្ឌ - ảnh 1ឯកអគ្គរដ្ឋទូត Pham Sanh Chau 

        ឯកអគ្គរដ្ឋទូត Pham Sanh Chauនិយាយាថាវប្បធម៌ជាស្ពានតភ្ជាប់រវាងបណ្ដាប្រជាជាតិលើពិភពលោក។ដូច្នេះហើយលោកតែងតែរិះរកទិសដៅនិងវិធានការដើម្បីឧទ្ទេសនាមបេតិកភណ្ឌជាតិរបស់វៀតណាមជាមួយអន្តរជាតិ។ធ្វើបានអីចឹងទើបពិភពលោកស្គាល់និងយល់ដឹងពីវៀតណាមបានច្រើនថែមទៀតតាមរយៈបេតិកភណ្ឌដ៏មានតំលៃទាំងនេះ។

      “ខ្ញុំលឺគេនិយាយថានាសព្វថ្ងៃលើពិភពលោកអ្វីៗទាំងអស់ក៏មានហើយក៏អាចធ្វើបានដែរ។លើកលែងវត្ថុតែមួយដែលគេមិនអាចធ្វើបានឡើយនោះគឺបេតិកភណ្ឌវប្បធម៌និងធម្មជាតិ។វៀតណាមមានភ័ព្វសំណាងល្អដែលមានបេតិកភណ្ឌធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ជាច្រើនដោយធម្មជាតិប្រទាននិងបុព្វបុរសបន្សល់ទុកមក។ដូច្នេះហើយយើងត្រូវធ្វើយ៉ាងណាដើម្បីលើកតម្លើងមោទនភាពជាតិព្រមទាំងជំរុញការងារផ្សព្វផ្សាយទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាឲ្យបានច្រើនថែមទៀត រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនៃប្រទេសជាតិ”។

        អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ អ្នកការទូត Pham Sanh Chauរួមជាមួយក្រុមអ្នកវិទ្យាសាស្រ្តក្នុងស្រុកបានទៅកាន់គ្រប់ទីកន្លែងក្នុងទូទាំងប្រទេស សិក្សាស្រាវជ្រាវវប្បធម៌ជាតិដើម្បីយកទៅឧទ្ទេសនាមជាមួយអន្តរជាតិ។លោកជាអ្នកដែលបានចលនាពិភពលោកទទួលស្គាល់តំបន់អភិរក្សជីវចម្រុះចំនួន៦របស់វៀតណាមគឺ Can Gio  Cat Ba  Cu Lao Cham  Pu Mat  Ca Mau  Kien Giang រួមជាមួយឈូងសមុទ្រស្អាតបំផុតលើពិភពលោកគឺNha Trang និង Lang Co។ក្រៅពីនោះលោកក៏រួមចំណែកចលនាអន្តរជាតិបញ្ចូលឧទ្យានជាតិ Phong Nha – Ke Bangទៅក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ។

        ក្នុងឆ្នាំ២០១៧នេះឯកអគ្គរដ្ឋទូត Pham Sanh Chauបានចូលរួមការប្រលងសំរាប់តំណែងអគ្គនាយកអង្គការយូណេស្កូ។តាមការកំណត់ នៅកិច្ចប្រជុំលើកទី២០២នាខែតុលាខាងមុខ ក្រុមប្រឹក្សាប្រតិបត្តិយូណេស្កូនឹងបោះឆ្នោតជ្រើសបេក្ខជនតែមួយរូបដើម្បីដាក់ជូនមហាសន្និបាតយូណេស្កូលើកទី៣៩ដែលនឹងប្រារព្វឡើងនាខែវិច្ឆិកាឆ្នាំ២០១៧នេះដើម្បីអនុម័តដោយការបោះឆ្នោត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ