Ban Thi Khe -នារីDaoគំរូ១រូបក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ

Vovworld- ភូមិKhe Giangនៅឃុំព្រៃភ្នំDai Sonជាកន្លែងរស់នៅរបស់បណ្តាជន
រួមជាតិជាជនជាតិភាគតិចក្នុងនោះចំនួនជនរួមជាតិDaoស្រូបយក៧២%និងអត្រា
គ្រួសារក្រីក្រមាន៥០%។គ្រួសារបងស្រី Ban Thi Kheក៍ជាគ្រួសារក្រីក្រ១ក្នុង
ចំណោមនោះដែរ។នាឆ្នាំ១៩៨៤បងស្រីBan Thi Kheយកប្តីនិងមានកូន៣នាក់។
តាំងពីប្រសូត្រកូនដំបូងមកគាត់បានរំពឹងគិតថា៖នឹងខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់
កូនៗនិងបង្កលក្ខណះងាយស្រួលសំរាប់ពួកវាបានទៅសាលារៀននិងមាន
ជិវភាពរស់នៅធូធាគ្រាន់បើ។លោកស្រីចែករំលែកថា៖“ មុននេះពេលដែលបណ្តា
កុមារធំឡើងដឹងក្តី  អ្នកភូមិឲ្យពួកវាយកប្តីប្រពន្ឋ។មនុស្សតិចតួចណាស់យកចិត្ត
ទុកដាក់ដល់ការសិក្សារៀនសូត្ររបស់ពួកវា។ប៉ុន្តែចំពោះខ្លួន​វិញខ្ញុំប្តេជ្ញាឲ្យពួកវា
ទៅសាលារៀនទើបមានចំណេះដឹងការយល់ដឹងអំពីសង្គម។    “

                           

Ban Thi Khe -នារីDaoគំរូ១រូបក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ - ảnh 1
លោកស្រីBan Thi Khe(រូបថតVOV)

លោកស្រីBan Thi Kheនិងប្តីតែងតែលើកទឹកចិត្តកូនៗទៅសាលារៀនជានិច្ច។
លោកស្រីអោយដឹងថា៖“  ជួលកាលកូនៗខ្ញុំធ្វេសប្រហែសក្នុងការសិក្សារៀនសូត្រនិង
ចូលចិត្តលេងកំសាន្តជាមួយមិត្តភក្តិ។ថ្ងៃមានភ្លៀងធ្លាក់ ដោយសារគ្រួសាររស់ឆ្ងាយពី
សាលាកូនៗខ្ញុំមិនច​ង់ទៅសាលាទេ។យើងខ្ញុំត្រូវលើកទឹកចិត្តនិងអធិប្បាយឲ្យពួកគេ
យល់ថា៖គប្បីខិតខំសិក្សារៀនសូត្រដើម្បីឈនទៅមុខក្នុងជីវភាពរស់នៅ។   “អាស្រ័យ
ដោយមានការលើកទឹកចិត្តរបស់គ្រួសារកូនទាំង៣របស់បងស្រីBan Thi Kheសុទ្ឋតែ
បានរៀនសូត្រចប់ចុងចប់ដើម។កូនច្បងក្រោយពីបញ្ច​ប់សញ្ញាប័ត្រមហាវិទ្យាល័យ
កសិរុក្ខកម្មThai Nguyen បានវិលត្រឡប់មកធ្វើការនៅឃុំ។កូនទី២កំពុងជាអនុប្រធានឃុំ
Phinh Hoស្រុក Tram Tauក្រោយពីបញ្ច​ប់សញ្ញាប័ត្រមហាវិទ្យាល័យវប្បធម៌នៅទីក្រុង
ហាណូយ។រីឯកូនពៅវិញកំពុងជានិស្សិត ហាវិទ្យាល័យThai Nguyen។

​​​​​​​​​​​​​                             

Ban Thi Khe -នារីDaoគំរូ១រូបក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ - ảnh 2
រូបថតVOV

នាបច្ចុប្បន្ននេះបងស្រីBan Thi Kheជាប្រធានសមាគមនារីឃុំបទពិសោធន៍ល្អរបស់
គាត់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរួចផុតពីភាពក្រីក្រនិងវិធីសាស្រ្តអប់រំកូនត្រូវបាន
ផ្សាយដល់អ្នកភូមិឃុំតាមរយះកិច្ចប្រជុំនិងកម្មវិធីសិល្បះនានា។បងស្រីរួមជាមួយ
អង្គការមហាជននានាគៀងគរបងប្អូននារីបរិច្ចាកដីរូមថ្ងៃពលកម្មក្នុងកិច្ចការកសាង
ជនបទថ្មី។លោកBan  Phuc Minh លេខាគណះកម្មាធិការបក្សឃុំ Dai Sonពិនិត្យថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅបងស្រី​Kheសកម្មចូលរួមសកម្មភាពសង្គមនិងបានសម្រេច
ល្អនូវភារកិច្ចនានាដែលបក្សភាគរដ្ឋអំណាចនិងប្រជាជនប្រគល់ជូន។គាត់នៅលើក
ទឹកចិត្តបណ្តាសមាជិកសមាគមនារីចូលរួមរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអប់រំ
កូនចៅឲ្យបានល្អ។       “
បងស្រីBan Thi Kheមានមោទនភាពអំពីសិមិទ្ឋិផលនានាដែលទទួលបាន។ការជោគ
ជ័យរបស់កូនៗក្នុងការសិក្សារៀនសូត្រនិងការងារធ្វើជាអំណោយដ៍ច្លៃថ្លាជា
ទីបំផុត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ