Chao Thi Yen៖ សិស្សក្រីក្រជនជាតិ Dao ទទួលបានអាហារូបករណ៍ដ៏ពេញលេញ របស់អឺរ៉ុប

(VOVWORLD) - អាស្រ័យដោយមានឆន្ទៈនិងកម្លាំងចិត្តដ៏មោះមុត កញ្ញាជនជាតិ Dao ឈ្មោះChao Thi Yen នៅភូមិ Ngam Xa ឃុំ Nam Chac ស្រុក Bat Xat ខេត្ត Lao Cai បានផ្លាស់ប្ដូរជីវិត ដោយខ្លួនឯង។ ជក់ចិត្តនឹងការសិក្សា ហើយឆ្លងកាត់ដំណើរការមួយពោរពេញទៅ ដោយការលំបាកសាកល្បង ដើម្បីជាទីចុងក្រោយទទួលបានរង្វាន់ដ៏ថ្លៃថ្លាដែលជា អាហារូបករណ៍ដ៏ពេញលេញរបស់សហភាពអឺរ៉ុប។ Yen គឺជាប្រភពបំផុសគំនិតសម្រាប់ មិត្តវ័យក្មេងជនជាតិ Dao ជាច្រើននិយាយដោយឡែកនិងបងប្អូនជនជាតិភាគតិច និយាយរួម។

Chao Thi Yen៖ សិស្សក្រីក្រជនជាតិ Dao ទទួលបានអាហារូបករណ៍ដ៏ពេញលេញ របស់អឺរ៉ុប - ảnh 1កញ្ញាជនជាតិ Dao Chao Thi Yen។
ការលំបាកលំបិននិងអ្វីៗដែលបានជួបប្រទះក្នុងជីវភាពនៅតំបន់ព្រៃភ្នំ បាន ផ្ដល់ឲ្យ Chao Thi Yen កម្លាំងចលករនិងការប្ដេជ្ញាចិត្តមួយ គឺត្រូវតែប្រឹងប្រែងសិក្សាដើម្បីមាន ឱកាសផ្លាស់ប្ដូរអ្វីៗទាំងអស់។ កញ្ញា Chao Thi Yen បានឲ្យដឹងថា៖
“នៅតំបន់ព្រៃភ្នំនេះ មិនមានផ្លូវថ្នល់ មិនមានអាគ្គីសនី ទូរទស្សន៍ មិនមានអ្វីៗ ទាល់តែសោះ។ ឆ្នាំណាដែលមិនអំណោយផល គ្មានបាយហូបទេ ហូបដំឡូងមីជំនួសវិញ។ លោកគ្រូបាននិយាយថា ប្រសិនបើមិនខិតខំប្រឹងប្រែងសិក្សារៀនសូត្រទេ ជីវភាពនឹងជួប ការលំបាកជារៀងរហូត ហើយបងៗដែលទៅរៀននៅស្រុកបាននិយាយថា នៅទីនោះ បានហូបត្រីងៀត សណ្ដែកដី ពង។ ដូច្នេះត្រូវតែសិក្សារៀនសូត្រដើម្បីមានជីវភាពប្រសើរជាង”។
ពេលមានអាយុ៤ឆ្នាំ Yen ចាប់ផ្ដើមទៅរៀន។ ទោះបីជាជួបការលំបាកជាច្រើន មានពេលខ្លះ ដែល Yen ក៏ចង់បោះបង់ការសិក្សាក៏ដោយ ប៉ុន្តែក្រោយពីសញ្ចឹងគិតឡើងវិញ ប្អូន កាន់តែប្ដេជ្ញាចិត្តជាងទៀត។ លទ្ធផលគឺនៅថ្នាក់ទី១០ Yen ជាសិស្សនាំមុខគេអំពី ស្នាដៃសិក្សារៀនសូត្រ។
“នៅឆ្នាំចូលរៀនថ្នាក់ទី១១ មានមិត្តម្នាក់បាននិយាយជាមួយខ្ញុំថា កុំមានមោទន ភាពថា ក្រីក្រតែរៀនពូកែ ប៉ុន្តែសូមសួរខ្លួនឯងថា ហេតុអ្វីរៀនពូកែ តែនៅក្រីក្រ។ ពាក្យ សម្ដីរបស់គាត់បានធ្វើឲ្យខ្ញុំកាន់តែប្ដេជ្ញាចិត្តថែមទៀត។ រៀនចប់ថ្នាក់វិទ្យាល័យ ខ្ញុំត្រូវ តែរៀនថ្នាក់មហាវិទ្យាល័យជាបន្តទៀត ដើម្បីបង្ហាញឲ្យគេឃើញថា ខ្ញុំអាចធ្វើជាអ្នក មានដែរ។ នៅពេលក្រោយមក បន្ទាប់ពី សញ្ចឹងគិតឡើងវិញ ខ្ញុំយល់ឃើញថា មិត្តម្នាក់ នោះ គាត់និយាយត្រឹមត្រូវហើយ  ពាក្យសម្ដីរបស់គាត់បានផ្លាស់ប្ដូរជីវិតខ្ញុំ ការប្ដេជ្ញាចិត្ត របស់ខ្ញុំ ប្រសិនបើគ្មានពាក្យសម្ដីនោះទេ ខ្ញុំមិនអាចមានការប្ដេជ្ញាចិត្តដ៏ធំអញ្ចឹងឡើយ ដើម្បី បន្តដើរតាមផ្លូវដែលខ្ញុំបានជ្រើសរើស”។
Chao Thi Yen ប្រឡងជាប់មហាវិទ្យាល័យរុក្ខកម្មហាណូយ ប៉ុន្តែផ្លូវដែល ប្អូនដើរតាម ក៏មិនងាយស្រួលទេ។ ដើម្បីឈានដល់ជោគជ័យ Yen ត្រូវតែខិតខំប្រឹង ប្រែងដោយឥតឈប់ឈរ។ ក្នុងឆ្នាំដំបូងចូលរៀននៅមហាវិទ្យាល័យ Yen គិតថា ខ្លួន ត្រូវរៀនជំនាញណាដែលងាយរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ដោយសារតែ ឪពុកម្ដាយមិនអាចទំនុកបម្រុងកូនបាន។ នៅចុងឆ្នាំទី១ Yen ត្រូវបានលោកគ្រអ្នកគ្រូ ណែនាំពីកម្មវិធីជឿនលឿន ជំនាញគ្រប់គ្រងធនធានធម្មជាតិ ដែលបានសិក្សាជា ភាសាអង់គ្លេសទាំងស្រុង។ Yen ចង់បោះបង់ការសិក្សាជាច្រើនលើកច្រើនសារហើយ ពីព្រោះ មិនយល់ភាសាអង់គ្លេសទេ ប៉ុន្តែអាស្រ័យមានការជួយគាំទ្រពីនិស្សិតស្ម័គ្រចិត្តជនជាតិ អាល្លឺម៉ង់ដើមកំណើតវៀតណាមម្នាក់ ដែលមកសាលាជួយនិស្សិតវៀតណាមសិក្សា ភាសាអង់គ្លេសនោះ កម្រិតភាសាអង់គ្លេសរបស់ Yen ត្រូវបានកែលម្អជាបណ្ដើរៗ។
នៅឆ្នាំ២០១៤ Yen បញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រថ្នាក់ពូកែ។ នាងបន្តចិញ្ចឹមក្ដីសុបិន្តដ៏ធំជាង នោះគឺទៅសិក្សានៅឯបរទេស។ ដូច្នេះហើយ នាង ទៅធ្វើការផង ហើយចំណាយពេលត្រៀមរៀបចំពាក្យសុំអាហារូបករណ៍ Erasmus Mundus ផង (ដែលជាអាហារូបករណ៍ពេញលេញដ៏ថ្លៃថ្លានៃសហភាពអឺរ៉ុប) ដើម្បី រៀនថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងធនធានព្រៃឈើដោយចីរភាព ត្រូវនឹងសុបិន ការពារព្រៃឈើរបស់ខ្លួន។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ Yen ទទួលបានដំណឹងថា នាងបានប្រឡងជាប់ ហើយទទួលបានអាហារូបករណ៍ក្នុងតម្លៃ ៤៧ ពាន់អឺរ៉ូ សម្រាប់ វគ្គសិក្សាទាំងមូលនៅកន្លែងចំនួន២គឺ៖ សាកលវិទ្យាល័យ Gottinggen (អាល្លឺម៉ង់) និងសាកលវិទ្យាល័យ Padova (អ៊ីតាលី)។
“ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ទោះបីជាខ្ញុំបានចំណាយពេលវេលានិងកម្លាំងជា ច្រើនក៏ដោយ ប៉ុន្តែខ្ញុំមិនគិតថា ថ្ងៃនោះឆាប់មកដល់អញ្ចឹងទេ។ ការសិក្សានៅឯបរ ទេសបានផ្លាស់ប្ដូរការត្រិះរិះរបស់ខ្ញុំច្រើនណាស់។ កាលពីមុន ខ្ញុំចង់ទៅរៀនដើម្បីរួចផុត ពីភាពក្រីក្រ ដើម្បីមានបាយហូប មានសម្លៀកបំពាក់ ប៉ុន្តែឥឡូវនេះ ខ្ញុំមានបំណងចង់មាន លក្ខណៈសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីជួយឧបត្ថម្ភអ្នកដទៃនៅពេលជួបការលំបាក”។
ជាងនរណាទាំងអស់ អ្នកដែលមានសុភមង្គលបំផុតក្នុងគ្រួសារនោះគឺឪពុក ម្ដាយរបស់ Chao Thi Yen។ លោក Chao Kim Son ឪពុករបស់ Chao Thi Yen បាន ឲ្យដឹងថា៖
“ព្រោះគាត់ជាស្ត្រី បានជាអ្នកភូមិនៅជុំវិញក៏មានពាក្យចចាមអារាមថា ស្ត្រីមិន ត្រូវការរៀនដល់កម្រិតខ្ពស់ទេ គួរតែស្នាក់នៅផ្ទះហើយរៀបការ រៀនច្រើនក៏មិនជួយ បានអ្វីៗឡើយហើយថែមទាំងខ្ជះខ្ជាយលុយសម្រាប់ការសិក្សាទៀត។ ឥឡូវនេះ គេបាន ផ្លាស់ប្ដូរហើយ អ្នកណាក៏អនុញ្ញាតឲ្យកូនទៅរៀន អ្នកណាក៏ចង់រៀនបានដូចនឹង Yen ដែរ មិនរើសអើងបុរស ស្ត្រីទៀតឡើយ”។
បច្ចុប្បន្ននេះ កញ្ញា Chao Thi Yen បានក្លាយទៅជាអ្នកជំនាញមួយដែលធ្វើការ ក្នុងអង្គការក្រៅរដ្ឋាភិបាលជំនាញធនធានព្រៃឈើ។ ការងារនាបច្ចុប្បន្ន ជួយឲ្យនាង អាចទំនុកបម្រុងជីវភាពរបស់ឪពុកម្ដាយ។
នាពេលថ្មីៗនេះ Chao Thi Yen បានបង្ហាញសៀវភៅជីវប្រវត្តិដោយមានចំណង ជើងថា “ផ្លូវបញ្ច្រាសទិសពីភូមិជនជាតិ Dao ទៅកាន់អាហារូបករណ៍ Erasmus”។ សៀវភៅ នេះនិយាយអំពីជីវិតរបស់ Chao Thi Yen តាំងពីកុមារភាព ដល់ពេលឈានជើងក្នុង សាកលវិទ្យាល័យ ដល់ក្ដីសុបិនទៅសិក្សានៅឯបរទេស ហើយចុងក្រោយឈានដល់ អាហារូបករណ៍ពេញលេញរបស់សហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ