Hoang Van Thang -យុវជនដែលកែច្នៃម៉ាស៊ីន កសិកម្មសំរាប់តំបន់ព្រៃភ្នំ

Vovworld-នៅ Na Hang  ប្រជាកសិករគ្មានជម្រើសណាមួយក្រៅពីការប្រើកំលាំង
មនុស្សនិងក្របីក្នុងការបង្កបង្កើនផល។បានជាទិន្នផលទទួលមិនខ្ពស់នៅឡើយ។ស្តាប់បានពាក្យត្អួញត្អួររបស់អ្នកធ្វើស្រែពេលប្រើប្រាស់ ម៉ាស៊ីនភ្ជួរនៅវាលស្រែកាំ
ជណ្តើរ យុវជន Hoang Van Thangជាជាងជួសជុលទោចក្រយានយន្ត១នាក់បាននឹក
មមៃធ្វើម៉ាស៊ីនភ្ជួរដែលអាចប្រើប្រាស់នៅគ្រប់ស្ថានភាពដី។បងចែករំលែកថា៖
“ ម៉ាស៊ីនកសិកម្មភាគច្រើនដែលបានលក់លើទីផ្សារប្រើប្រាស់ម៉ូញុងច្រវ៉ាក់ក្នុង
ការបញ្ជូនចូលក្នុងវាលស្រែ។នេះជាប្រការមិនល្អចំពោះវាលស្រែមានភក់។ក្រោយពី រយះពេលប្រើប្រាស់មិនយូរ  ម៉ាស៊ីននឹងខូច។ម៉្លោះហើយខ្ញុំបាន​គិតធ្វើប្រអប់
បញ្ចូលលេខសំរាប់ម៉ាស៊ីនក្នុងបំណង ធ្វើឲ្យស្ពឺលិច​ក្នុងប្រេង។ដូច្នេះ  ម៉ាស៊ីនភ្ជួរអាច
ឆ្លងកាត់ប្រឡាយនិងវាលស្រែមានភក់។“
ម៉ាស៊ីនភ្ជួរធម្មតាដែលបានលក់លើទីផ្សារនាបច្ចុប្បន្ននេះពិបាកឡើងជំរាលខ្ពស់បាន   ប៉ុន្តែចំពោះម៉ាស៊ីនភ្ជួរពហុបំណងរបស់បងHoang Van Thang កិច្ច​ការនេះគឺងាយ
ស្រួលណាស់។លោក Hoang Van Quangជាជន១នាក់នៅភូមិNa Kham ឃុំ  Nang Kha
ដែលទើបនឹងទិញម៉ាស៊ីនភ្ជួរពហុបំណង១គ្រឿងអោយដឹងថា៖គ្រួសារលោកមាន
ផ្ទៃដីស្រែជិត២ពាន់ម៉ែត្រក្រឡា។មុននេះគ្រួសារត្រូវប្រើកំលាំងក្របីក្នុងការធ្វើដី។ឥឡូវនេះលោក Quangបានប្រើម៉ាស៊ីននេះដើម្បីភ្ជួរស្រែ  ប៉ូមទឹក  និបញ្ជូនកសិផល
ទៀតផង។ លោក Hoang Van Quangចែករំលែកថា៖“  ពេលប្រើម៉ាស៊ីនកសិកម្មរបស់
ចិន យើងខ្ញុំត្រូវប្រើឈើធ្វើកំណាត់ផ្លូវចូលវាលស្រែ ។ចំពោះ ម៉ាស៊ីនភ្ជួរពហុបំណង
របស់បងHoang Van Thangនោះប្រការសំខាន់គឺរក្សា ម៉ាស៊ីន អោយមានលំនឹង គឺឡើង
ជំវាលខ្ពស់ដ៍ងាយស្រួល ។ “

​​​​​​​​​​​​​​​​          

Hoang Van Thang -យុវជនដែលកែច្នៃម៉ាស៊ីន កសិកម្មសំរាប់តំបន់ព្រៃភ្នំ - ảnh 1
                បងHoang Van Thang ខាងស្តាំ

ម៉ាស៊ីនភ្ជួរពហុបំណងច្នៃប្រឌិតបងHoang Van Thang  មានតំលៃពី១១ដល់១២លាន
ដុង/១គ្រឿងថោកជាងពី៨ដល់៩លានដុងប្រៀបនឹងម៉ាស៊ីនកសិកម្មរបស់ចិនដែល
បានដាក់លក់លើទីផ្សារ។ប្រជាកសិករជាច្រើនវាយតំលៃខ្ពស់ចំពោះម៉ាស៊ីននេះនិង
ទិញមកប្រើប្រាស់។លោកស្រីNguyen ThiMen  ប្រធានការិយាល័យកសិកម្មនិង
អភិវឌ្ឍន៍ជនបទស្រុក Na Hang ខែត្រTuyen Quang ពិនិត្យថា៖នៅលើភូមិសាស្រ្ត
Na Hang  សព្វថ្ងៃនេះមានម៉ាស៊ីនភ្ជួរដីជាង៤០០គ្រឿង។ម៉ាស៊ីនភ្ជួរពហុបំណងកែច្នៃ
របស់បងThangទទួលបានការអបអរពីរដ្ឋអំណាចតំបន់។ លោកស្រីMen  អោយដឹង
ថា៖“ អ្នកប្រើប្រាស់ម៉ាស៊ីនរបស់បងHoang Van Thang សុទ្ឋតែបានការពេញចិត្ត   អំពី
ប្រសិទ្ឋភាពនៃម៉ាស៊ីន។វារំដោះកំលាំងពលកម្មរបស់ប្រជាពលករ។ជាពិសេសវាអាច
ភ្ជួរដីផងប៉ូមទឹកនិងដឹកជញ្ជូនកសិផលផង។ម៉ាស៊ីននេះគឺសមស្របទៅនឹងវាលស្រែ
នៅNa Hang។ខ្ញុំជឿថា៖ដោយតំលៃសមស្របដូច្នេះ  គ្រួសារកសិករជាច្រើនគ្រួនឹង
ទិញម៉ាស៊ីនមកប្រើប្រាស់ក្នុងបំណងបង្កើនប្រសិទ្ឋភាពពលក​ម្ម។“
ម៉ាស៊ីនភ្ជួរពហុបំណងរបស់បងHoang Van Thangបានរួមចំណែកយ៉ាងសកម្មក្នុងការ
រំដោះកំលាំងពលកម្មរបស់ប្រជាកសិករ លើកកំពស់ប្រសិទ្ឋភាពពលក​ម្ម។រួមជាមួយ
គ្នានោះវាអនុញ្ញត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារកែលំអរជីវភាពរស់នៅរបស់ប្រជាកសិករ
និងកាត់បន្ថយភាពក្រីក្រទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ