Huu Tho - អ្នកកាសែតបដិវត្តន៍ព្រឹទ្ធាចារ្យរបស់វៀតណាម

VOVWORLD_ក្នុងជីវិតសកម្មភាពយ៉ាងសកម្មរបស់អ្នកកាសែត Huu Tho 
ទោះបីមាន​តូនាទី​ជាគ្រូបង្រៀនឬអ្នកនយោបាយក្តីតែលោកចង់ឲ្យ​គេហៅ
លោកជាអ្នកកាសែតវិញ។​លោកពិនិត្យខ្លួនជាជនមួយរូបដែល​តែងតែ
ជជែកវែកញែកនិង​ត្រិះរិះ​ប៉ុន្តែ​លោកជជែកវែកញែកសំរាប់ប្រការត្រឹម​ត្រូវ
និងសុជនភាពក្នុងជីវភាពរស់នៅ។ ​អ្នក​កាសែត Huu Thoបានបន្សល់ទុកនូវ​
ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងចំពោះ​មិត្តអ្នក​អាន​​និងមិត្តរួមអាជីព។

នាពេលជាកូនសិស្សមានអាយុ១៣ឆ្នាំនៅសាលា Buoi ក្រុងហាណូយ
 លោក Huu Tho បានចាប់ផ្ដើមយល់ដឹងនិងដើរតាមបដិវត្តន៍។​បន្ទាប់ពីកាន់​
តំណែង​នយោបាយនានាក្នុងកងទ័ពលោកផ្ទេរទៅ​អាជីពសរសេរ​កាសែត​នា
​ឆ្នាំ១៩៥៧វិញ។ លោកធ្លាប់ជាអគ្គនិពន្ធនាយកកាសែត Nhan Dan ប្រធាន
​ដេប៉ាដឺម៉ង់​សារព័ត៌មាននៃវិទ្យាស្ថានសារព័ត៌មាននិងឃោសនាការ។​ លោក
ជា​សមាជិកមជ្ឈឹមបក្សសមាជិកសភាប្រធានគណៈ

 កម្មាធិការសតិអារម្មណ៍វប្បធម៌​មជ្ឈឹម និងជំនួយការអគ្គលេខាបក្ស។ អ្នក
កាសែត Huu Tho មានការចូលរួម​ចំណែក​ដ៏​ធំធេងទៅក្នុងបុព្វហេតុសារ
ព័ត៌មានបដិវត្តន៍វៀតណាម។​ ស្ដីពីអ្នក​កាសែត ​Huu Tho សាស្ត្រាចារ្យបណ្ឌិត
 Vu Van Hien អនុប្រធានក្រុមប្រឹក្សារទ្រឹស្ដី​មជ្ឈឹម​អតីតអគ្គនាយកវិទ្យុ
សំលេងវៀណាមថាលោក Huu Tho ជាដើមឈើ​ដ៏ធំ​មួយនៃវិស័យសារ
ព័ត៌មានវៀតណាម។ក្នុងជីវិតជាអាជីពរបស់ខ្លួនអ្នកកាសែត Huu Tho ជា
និច្ចកាលសរសេរអត្តបទដ៏មានអត្ថន័យ។​ នៅមុនដំណាក់កាលផ្លាស់​ប្ដូរ​ថ្មី​
ប្រទេសជាតិលោក Huu Tho បានល្បីឈ្មោះជាមួយប្រធានបទផលិតកម្ម​
កសិកម្ម។​ លោកបានចំណាយពេលកន្លះខែដើម្បីស្វែងយល់​និងសរសេរ​
បទ​យក​ការជាភាគស្ដីពីការកំណត់ថ្លៃដាំដុះដំណាំនៅខេត្ត Vinh Phu ជា
កន្លែងចាប់​ប្រភព​នៃ​ការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ចជាតិ។ បន្ទាប់មកលោកបន្តឆ្លុះ
បញ្ចាំងនូវបញ្ហាផ្លាស់​ប្ដូរ​ថ្មីផលិតកម្ម បញ្ហាតំលៃទំនិញប្រាក់បៀវត្សនិងការ
បញ្ចប់របៀបរបបមជ្ឈការរដ្ឋផ្គត់ផ្គង់ទាំងអស់។`លោក Vu Van Hien បានឲ្យ
ដឹងថា

        លោក Huu Tho មិនម៉ែនជាអ្នកជំនាញការសេដ្ឋកិច្ចឬសាស្រ្តាចារ្យ
​សេដ្ឋកិច្ច​ឡើយតែដោយសារមានគំនិតគិតគូររបស់អ្នកកាសែតមួយរូប
លោកបានបង្កើតស្នាដៃដ៏មានតំលៃ។ យោបល់របស់លោកតែងតែផ្សាភ្ជាប់
ជាមួយកាពិតជាក់ស្ដែងដោយទាយទុកជាមុនបាននូវអ្វីដែលនឹងកើតមាន។ 
 លោកបានរកឃើញការកំណត់ខុសឆ្គង់ដែលដាក់កំហិតលើផលិតកម្មនិង
បង្កការរាំងស្ទះក្នុងការគ្រប់គ្រងចាត់ចែងសេដ្ឋកិច្ច។គេហៅលោកជាអ្នក
តែងតែជជែកវែកញែកគឺដោយហេតុដូច្នេះ។

        ចំពោះមិត្តរួមអាជីពលោក Huu Tho ជាអ្នកកាសែតផងអ្នកបដិវត្តន៍ផង។​
លោក​Duc Luong ជា​អតីតអគ្គនិពន្ធនាយករងកាសេត Nhan Dan បានរៀប
រាប់ថា​អ្នកកាសែត Huu Tho បានចូលរួមពិធីមិទ្ទិញនៅរោងល្ខោនធំក្នុង
បដិវត្តន៍​ខែសីហា​ឆ្នាំ១៩៤៥ដណ្ដើមយករដ្ឋអំណាចនៅក្រុងហាណូយ។ 
ក្រោយមកលោកកាន់កាំភ្លើងការពារប្រទេសជាតិដោយមានតូនាទីសំខាន់ៗ
ក្នុងអង្គការបក្សនៅខេត្ត Thai Binh  Hai Duong និងមជ្ឈឹមទៀតផង។ ​
សកម្មភាពជាក់ស្ដែងទាំងនេះត្រូវបាន​អ្នក​កាសែត Huu Tho បញ្ជូលទៅក្នុង
អត្តបទសរសេរនានារបស់ខ្លួនដើម្បី​បកស្រាយ​នូវការជំពាក់ជំពិននិងការ
ប៉ះទង្គិចទាំងឡាយក្នុងសង្គម។ លោកហៅខ្លួនឯងជាអ្នកជជែកវែកញែក
ឬអ្នករិះគិត។ លោកDuc Luongបាននឹកឡើងវិញថា

        អ្នកកាសែត Huu Tho ហៅខ្លួនឯងជាអ្នកជជែកវែកញែកដោយសារ​ធ្វើ
អីចឹង​ទើបបញ្ជាក់ច្បាស់នូវសច្ចៈធម៌។ លោកជជែកវែកញែកគឺដើម្បីការពារ
ប្រជាជននិងការពារទិសដៅត្រឹកត្រូវក្នុងមាគារ៌របស់បក្ស។

        មិត្តអ្នកអាននិងមិត្តរួមអាជីពគ្រប់វ័យគោរពរាប់អានអ្នកកាសែត Huu
Tho​ដោយសារទឹកចិត្តទៀងត្រង់និងស្មារតីឈានទៅមុខរបស់អ្នកប្រកបការ
ងារលើវិស័យសតិអារម្មណ៍វប្បធម៌។ អត្តចរិតអ្នកកាសែតត្រូវបានស្ដែង
ច្បាស់តាមរយៈសមត្ថភាពក្ដាប់ជីវភាពសង្គមនិងផ្សាភ្ជាប់ជាមួយជីវភាព
រស់នៅរបស់ប្រជាជនហើយពីនោះរិះរកវីធីដោះស្រាយពញ្ហា។ អស់មួយ
ជីវិតអ្នកកាសែត Huu Tho ជានិច្ច​កាល​​​​រៀន​សូត្រនិងធ្វើតាមគំរូសីលធម៌
នៃប្រធានហូជិមិញហើយបាន​ក្លាយទៅ​ជា​អ្នក​កា​សែត​​គំរូមួយរូបក្នុងខឿន
សារព័ត៌មានវៀតណាមនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ