Le Hung Anh - អ្នកផ្លាស់ប្តូរទស្សនៈអំពីធុរជនវៀតណាម

(VOVWORLD) - ខ្ញុំតែងតែមានទំនុកចិត្ត ខ្ញុំតែងតែមានមោទនភាពជាជនជាតិវៀតណាម ហើយត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីនាំអាជីវកម្មរបស់ខ្លួនឆ្ពោះទៅមុខ និងផ្លាស់ប្តូរទស្សនៈរបស់ជនបរទេសអំពីជំនាក់ធុរជនវៀតណាមក្នុងយុគសម័យថ្មី។ 
Le Hung Anh - អ្នកផ្លាស់ប្តូរទស្សនៈអំពីធុរជនវៀតណាម - ảnh 1Le Hung Anh - អ្នកផ្លាស់ប្តូរទស្សនៈអំពីធុរជនវៀតណាម

ទាំងនេះគឺជាការចែករំលែករបស់លោក Le Hung Anh ស្ថាបនិក ហើយបច្ចុប្បន្នជាប្រធានសម្ព័ន្ធក្រុមហ៊ុន BIN Corporation ដែលមានទីស្នាក់ការនៅទីក្រុងហូជីមិញ និងការិយាល័យតំណាងនៅសិង្ហបុរី ហុងកុង លីទុយអានី កាណាដា និងសហរដ្ឋអាមេរិក។ លោក Le Hung Anh បានចាត់ទុកថា នៅពេលបោះជំហាន់ទៅកាន់ទីផ្សារនៃប្រទេសធំៗ ធុរជនវៀតណាមមានទស្សនៈ និងបំណងប្រាថ្នាចង់ក្លាយទៅជា "ម្ចាស់" មិនមែនជា "មនុស្សស៊ីឈ្នូលគេ"ឡើយ។

លោក Le Hung Anh កើតនាឆ្នាំ ១៩៨៦ នៅទីក្រុង Tam Ky ខេត្ត Quang Nam ហើយលោកបានក្លាយធុរជនវ័យក្មេងឆ្នើមម្នាក់របស់វៀតណាមយ៉ាងឆាប់រហ័ស។ ក្នុងនាមជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនBIN Corporation លោកបានអះអាងពីសមត្ថភាពដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់សម្ព័ន្ធក្រុមហ៊ុន។ កើតចេញពីគ្រួសារកសិករក្រីក្រ កុមារភាពផ្សារភ្ជាប់នៅលើវាលស្រែរាំងស្ងួតបានបង្កើតឆន្ទៈ និងស្មារតីជំនះពុះពារលើការលំបាករបស់ Hung Anh ។

នាឆ្នាំ ២០០៩ Le Hung Anh បានបង្កើតសម្ព័ន្ធក្រុមហ៊ុន BIN Corporation នៅទីក្រុងហូជីមិញ។ លោក Le Hung Anh បានចែករំលែកថា៖ BIN Corporation ជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ មានពាណិជ្ជសញ្ញាចំនួន ១០ ជាមួយនឹងក្រុមអាជីវកម្មស្នូលគឺ៖ ផ្ដល់ប្រឹក្សាគ្រប់គ្រងអាជីវកម្ម ផ្ដល់ប្រឹក្សាហិរញ្ញវត្ថុ ផ្ដល់ប្រឹក្សាទីផ្សារឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ទេសចរណ៍ និងបច្ចេកវិទ្យា។

“ខ្ញុំមានអារម្មណ៍សុភមង្គល និងសំណាង ខណៈដែលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធឺណិត ដើម្បីលុបបំបាត់ព្រំដែនភូមិសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសជឿនលឿន ដើម្បីផ្គត់ផ្គង់ផលិតផលដល់អតិថិជនបរទេស។ ផលិតផលជាង ៩៩% របស់BIN Corporation គឺសម្រាប់ជនបរទេស ហើយប្រាក់ចំណូលក៏មកពីបរទេសផងដែរ។ យើងខ្ញុំបានយកប្រាក់ដុល្លារមកវិញដើម្បីបើកប្រាក់ខែឲ្យជនជាតិវៀតណាម”។

អស់រយៈពេលជាយូរមកហើយ Le Hung Anh បានផ្តោតលើការសិក្សា ស្រាវជ្រាវទីផ្សារនៅតាមប្រទេស និងដែនដីជាច្រើន ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដូចជា៖ ហុងកុង (ចិន) សិង្ហបុរី ឌូបៃ (អេមីរ៉ាតអារ៉ាប់រួម) អូស្ត្រាលី អឺរ៉ុប និងអាមេរិក។ លោក Le Hung Anh បានរស់នៅ និងធ្វើការនៅក្នុងប្រទេសទាំងនេះដូចជាជនជាតិដើមអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរករបៀបជំនះពុះពារលើការលំបាក ដែលអាជីវកម្មវៀតណាមជួបប្រទះ។

“ឧបសគ្គដំបូងគឺវប្បធម៌ និងភាសា នោះគឺជាឧបសគ្គដ៏ធំបំផុត ប៉ុន្តែយើងត្រូវជម្នះវា។ នៅពេលដែលខ្ញុំបង្កើតការិយាល័យនៅហុងកុង (ចិន) និងសិង្ហបុរី ក្នុងមនោគមវិជ្ជារបស់ប្រជាជននៅប្រទេសសាមី គេតែងតែគិតថា វៀតណាមនៅតែជាប្រទេសឱនថយ ពួកគេមិនគិតថាវៀតណាមមានសក្តានុពលដ៏ខ្លាំងក្លាដូចបច្ចុប្បន្ននេះឡើយ។ ពួកគេតែងតែគិតថា អាជីវកម្មវៀតណាមមោមធំខ្លាំងក្លាដូច្នេះឡើយ ប្រសិនបើយើងមិនជំនះពុះពារលើឧបសគ្គ និងក្ដីអៀនអន់ទាំងនេះ យើងមិនអាចធ្វើអ្វីបានឡើយ”។

លោក Nguyen Trung Hieu បណ្ឌិតផ្នែកបច្ចេកទេសអាកាសចរណ៍ នៃវិទ្យាស្ថានបច្ចេកវិទ្យាខ្ពស់កាណាដា ហើយបច្ចុប្បន្នជានាយករងផ្នែកប្រតិបត្តិ នៅក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុនBINCorporationបានចែករំលែកថា មុនពេលធ្វើការនៅសម្ព័ន្ធក្រុមហ៊ុននេះ លោកធ្លាប់បានធ្វើការនៅសម្ព័ន្ធក្រុមហ៊ុនធំៗ នៅបារាំងកាណាដា អាមេរិក និងវៀតណាមអស់រយៈពេល ១០ ឆ្នាំ។ នាឆ្នាំ ២០១៧ដោយបោះបង់ចោលឱកាសការងារជាច្រើននៅសម្ព័ន្ធក្រុមហ៊ុនបរទេស លោក Nguyen Trung Hieu បានសម្រេចចិត្តធ្វើការនៅសម្ព័ន្ធក្រុមហ៊ុនBIN Corporation ដោយជឿជាក់ពីស្មារតីក្លៀវក្លា និងចក្ខុវិស័យរបស់ប្រធានសម្ព័ន្ធក្រុមហ៊ុន លោកLe Hung Anh៖

“ប្រធានសម្ព័ន្ធក្រុមហ៊ុន លោកLe Hung Anh បានគាំទ្រយើងខ្ញុំអស់ពីចិត្តពីថ្លើម។ ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែលោកមានចក្ខុវិស័យវែងឆ្ងាយ។ ឧទាហរណ៍ថា ក្រុមហ៊ុនមួយចំនួនរបស់យើងខ្ញុំមានទីតាំងនៅអឺរ៉ុប ហើយបេសកកម្មរបស់យើងខ្ញុំគឺខិតខំប្រឹងប្រែងនាំក្រុមហ៊ុនឆ្ពោះកាន់ពិភពលោក។ យើងខ្ញុំមានគោលបំណងថា ក្នុងរយៈពេល ៤-៥ ឆ្នាំខាងមុខ ក្រុមហ៊ុននឹងត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ឬញូវយ៉ក (សហរដ្ឋអាមេរិក)”។

ចាប់ពីនាគ្រាដំបូងដែលមានបុគ្គលិកត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនBIN Corporation មានបុគ្គលិកជិត ៤០០ នាក់ ក្នុងនោះមានបុគ្គលិកជាច្រើនមកពីប្រទេសជាច្រើននៅលើពិភពលោក។ លោក Rasyudin Rahim ជនជាតិសិង្ហបុរីម្នាក់ បានធ្វើការអស់រយៈពេល៦ឆ្នាំនៅ BIN Corporation ការិយាល័យតំណាងសិង្ហបុរីបានចែករំលែកថា ប្រការដែលធ្វើឱ្យបុគ្គលិកបរទេសចាប់អារម្មណ៍បំផុតនៅពេលធ្វើការនៅទីនេះគឺស្មារតីក្លៀវក្លា និងចក្ខុវិស័យរបស់លោកLê Hùng Anh ។ ចំពោះលោក Karolis Balcytis ជាជនជាតិលីទុយអានី បានធ្វើការអស់រយៈពេល ៤ ឆ្នាំ ហើយជាតំណាងសម្ព័ន្ធក្រុមហ៊ុនBIN Corporationនៅលីទុយអានីបានចាត់ទុកថា សម្ព័ន្ធក្រុមហ៊ុនBIN Corporationមានបរិយាកាសការងារអន្តរជាតិប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងជួរបុគ្គលិកវ័យក្មេង ស្វាហាប់ និងក្លៀវក្លាហើយសមាជិកគ្រប់រូបនៃសម្ព័ន្ធក្រុមហ៊ុនសុទ្ធតែបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន។

ក្រោយរយៈពេល១៥ឆ្នាំនៃការបង្កើតមក BIN Corporation បច្ចុប្បន្ននេះគឺជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ ពហុមុខរបរ ហើយមានពាណិជ្ជសញ្ញាចំនួន ១០។ ប្រធានសម្ព័ន្ធក្រុមហ៊ុន លោកLe Hung Anh និង BIN Corporation បានដាក់ចេញគោលដៅពង្រីកសកម្មភាពអាជីវកម្មនៅតាមប្រទេសជាច្រើននៅលើពិភពលោក លើកកំពស់គុណភាពសេវាកម្ម និងអភិវឌ្ឍចំនួនបុគ្គលិកប្រហែល ២ ០០០នាក់ដែលមានសមត្ថភាពខ្ពស់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ