Le Minh Hung៖២០ឆ្នាំដើម្បីទង្វើ កុសលធម៌។
HUY SON -  
(VOVWORLD) /  
Vovworld-ក្នុងប៉ុន្មានថ្ងៃនេះលោកLe Minh Hungរួមជាមួយបណ្តាសហការីរបស់
ខ្លួនក្នុង សាខាកុសលធម៌សកម្មត្រៀមរៀបចំឲ្យបេសកកម្មមនុស្សធម៌នាពេល
ខាងមុខនៅទីក្រុង Da Latខែត្រ Lam Dongនៅតំបន់ខ្ពង់រាបភាគកណ្តាលវៀត
ណាម។ជារួមអំណោយចំនួន២ពាន់ចំណែកនឹងត្រូវបានប្រគល់ជូនជនចាស់
ជរាឯកកោនិងសិស្សានុសិស្សក្រីក្រទៀតផង។បន្ទាប់នោះពួកគេនិងទៅកាន់
ទីក្រុងCan Tho ភាគខាងត្បូងវៀតណាមដើម្បីប្រគល់ជូនផ្ទះមេត្តាធម៌១ខ្នង
សំរាប់គ្រួសារក្រីក្រ១គ្រួ។ក្នុងថានះជា ប្រធានសាខាកុសលធម៌” សន្តានចិត្ត
សម្បុរសធម៌ “លោកHung ជួយឧបត្ថម្ភបានជនជាច្រើននាក់ដែលមាន
ស្ថានភាពលំបាក ។
|
រូបថត អិនធឺណែត |
សាខានេះនៅសហការជាមួយរដ្ឋអំណាចរបស់តំបន់ជាច្រើនដើម្បីរៀបចំវគ្គបំពេញ
ការងារកុសលធម៌នៅទូទាំងប្រទេស។ពិនិត្យព្យាបាលជំងឺផ្តល់ថ្នាំសង្កូវដោយមិនគិត
ថ្លៃឬជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់និងប្រគល់អាហារូបករណ៍ដល់សិស្សា
នុសិស្សក្រីក្រជាដើមគឺជាសកម្មភាពដែលលោកHungរួមជាមួយបណ្តាសមមិត្តរបស់
ខ្លួនបានអនុវត្តនាប៉ុន្មានឆ្នាំកន្លងមកនេះ។លោកចែករំលែកថា៖“ខ្ញុំក៍ជាជនក្រីក្រ១នាក់
ផងដែរ។ម៉្លោះហើយខ្ញុំមានបំណងជូយឧបត្ថម្ភបណ្តាជនក្រីក្របំផុតអភ័ព្វសំណាង
បំផុត។បណ្តាសមមិត្តក្នុងសាខាមានគំនិត្តគិតគូដូចខ្ញុំ។ពេលជួយឧបត្ថម្ភជនផ្សេងៗ
អ្នកផងមានចំណាប់អារម្មណ៍ថា៖ការឈឺចាប់ធូស្រាលទៅ។ការជួយឧបត្ថម្ភគ្នាទៅវិញ
ទៅមកក៍ជាការទទួលខុសត្រូវរបស់ពលរដ្ឋវៀតណាមម្នាក់ៗផងដែរ។”
|
វគ្គបំពេញការងារកុសលធម៌(រូបថត អិនធឺណែត)។ |
លោកLe Minh Hungបានដើរកាត់ប្រទេសពីភាគខាងជើងទៅភាគខាងត្បូងដើម្បី
បំពេញការងារមនុស្សធម៌របស់ខ្លួន។លោកនៅទៅចូលរួមសកម្មភាពកុសលធម៌នៅ
ប្រទេសក្រៅទៀតដូចជាកម្ពុជានិងឥណ្ឌាទៀតផង។ជាម្ចាស់សហាងលក់បាយបួស
១រូបលោកតែងតែជាប់រវល់ជានិច្ចប៉ុន្តែលោកនៅលៃទុកពេលវេលាដើម្បីរៀបចំបណ្តា
សកម្មរបស់សាខា។លោក Nguyen Binh Tru អនុប្រធានសមាគមកាកបាតក្រហម
ទីក្រុងហូជីមិញចាត់ទុកថា៖“ ក្រោមការដឹកនាំរបស់លោកHung សាខាកុសកលធម៌”
សន្តានចិត្តសម្បុរសធម៌ “ បានសកម្មចូលរួមសកម្មភាពកុសលធម៌នៅខ័ណ្ឌទី៥។
មិនត្រឹមតែជួយឧបត្ថម្ភបណ្តាជនមានស្ថានភាពលំបាកក្នុងខ័ណ្ឌប៉ុណ្ណោះទេថែមទាំង
លោកទៅធ្វើការងារមនុស្សធម៌នៅតំបន់ឆ្ងាយដាច់ស្រយាលនានាទៀតផង។“
រហូតមកដល់ពេលនេះលោកLe Minh Hung មិនចាំបានចំនួនមនុស្សប៉ុន្មានទេដែល
លោកបានជួយឧបត្ថម្ភន។លោករំពឹងគិតថា៖លោកត្រៀមខ្លួនជាស្រេចធ្វើការងារ
មនុស្សធម៌ពេលណានៅមានសុខភាពល្អ៕
HUY SON
-VOVWORLD