Nguyen Nha-អ្នកស្រាវជ្រាវអស់១ជីវិតដើម្បីកោះសមុទ្ររបស់វៀតណាម។

Vovworld-ទោះបីជាមានអាយុជាច្រើនក្តីប៉ុន្តែបណ្ឌិតប្រវត្តិសាស្រ្ត Nguyen Nhaនៅ
ជក់ចិត្តជាមួយការស្រាវជ្រាវអំពីប្រជុំកោះទាំង២គឺ​Hoang Sa និង Truong Sa។នាខែ
មករាឆ្នាំ១៩៧៤​ភាគីចិនបានវាយទន្រ្ទានកាន់កាប់ប្រជុំកោះ Hoang Sa របស់វៀត
ណាម។នៅសម័យនេះលោកជាអគ្គនិពន្ឋនាយកទស្សនាវដ្តីមានកិត្យានុភាព” ប្រវត្តិសាស្រ្តនិងភូមិសាស្រ្ត “នៅមហាវិទ្យាល័យគរុកោសល្យ​Sai Gon។លោកបាន
សម្រេចបោះពុម្ភផ្សាយទស្សនាវដ្តីឯកទេសស្តីពី ប្រជុំកោះ Hoang Saក្នុងបំណង
ប្រកាសអំពីការពិត។១ឆ្នាំក្រោយព្រឹត្តិការណ៍នេះលោកបានសម្រេចរៀបចំពិព័ណ៌
១ដើម្បីដាក់សញ្ញា១ឆ្នាំនៃការទន្រ្ទានកាន់កាប់របស់ចិនចំពោះ ប្រជុំកោះ Hoang Sa។នេះជាឱកាសដើម្បីឧទ្ទេសនាមបណ្តាឯកសាររូបភាពនិងបណ្ណសារដែលបង្ហាញ
អធិបតេយ្យភាពអំពីប្រជុំកោះ Hoang Saរបស់វៀតណាម។តាំងពីនោះមកលោក
NguyenNhaមិនឈប់នៅត្រឹមហ្នឹងទេគឺលោកធ្វើការស្រាវជ្រាវស្តីពីប្រធានបទនេះរិត
តែជ្រាលជ្រៅថែមទៀត។លោកបាន​ចុះទៅតំបន់ជាច្រើន​ដែលក្នុងនោះមានខែត្រ
Quang Ngai-Quang Nam- Khanh Hoa -Kien Giang និង កោះ Ly Sonជាដើមដើម្បីបំភ្លឺ
អធិបតេយ្យភាពអំពីប្រជុំកោះ Hoang Saរបស់វៀតណាម។ការស្រាវជ្រាវរបស់លោក
ទទួលបានការកោតសរសើរពីមិត្តភក្តិអ្នកសហវិជ្ជាជី​វះនិងអ្នកស្រាវជ្រាវជាច្រើន
នាក់។លោកNguyen Trong Xuatអគ្គលេខាធិការគណះ​និពន្ឋនៃសំណង់”ប្រវត្តិសាស្រ្ត
នៃការតស៊ូនៅNam Bo“​អោយដឹងថា៖“ការស្រាវជ្រាវអនុវត្តដោយបណ្ឌិតNguyen Nha មានសារះសំខាន់  ដើម្បីអះ​អាងនូវអធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម។
លោកត្រូវបានក្រុមប្រឹក្សា​វិទ្យាសាស្រ្តសង្គមទីក្រុងអញ្ជើញចូលរួមសំណង់ស្រាវជ្រាវ
ជាច្រើន។   “

                          

Nguyen Nha-អ្នកស្រាវជ្រាវអស់១ជីវិតដើម្បីកោះសមុទ្ររបស់វៀតណាម។ - ảnh 1
ណ្ឌិតប្រវត្តិសាស្រ្តNguyen Nha(រូបថត អិនធឺណែត)

លោក Nguyen Nhaបានប្រម៉ែប្រមូលការស្រាវជ្រាវនេះទៅជានិក្ខេបទបណ្ដិតស្តីពី
ដំណើរការបង្កើតអធិបតេយ្យភាពអំពីប្រជុំកោះទាំង២របស់វៀតណាមគឺ​Hoang Sa និង
 Truong Sa។ក្រៅពីការវាយតំលៃខ្ពស់ដោយក្រុមប្រឹក្សាវិទ្យាសាស្រ្តនោះនិក្ខេបទរបស់
លោកជាភ័ស្តុតាងប្រវត្តិសាស្រ្តដែលរួមចំណែកក្នុងកិច្ចកាពារបូរណះភាពដែនដីជាតិ
ទៀតផង។សាស្រ្តាចារ្យPhan Huy Le ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តប្រវត្តិសាស្រ្តវៀត
ណាមពិនិត្យថា៖“ បណ្តាអ្នក ប្រវត្តិសាស្រ្តនិងអ្នកវិទ្យាសាស្រ្តនិយាយរួមចាត់ទុកការ
ស្រាវជ្រាវអំពី Hoang Sa ដូចជាផ្នែក១នៃការទទួលខុសត្រូវចំពោះមាតុប្រទេស។លេចធ្លោនោះគឺលោក Nguyen Nha បានមាននិក្ខេបទបណ្ដិតស្តីពីប្រជុំកោះ​Hoang Sa
និង Truong Sa។ “
ក្រោយរយះពេលជាង៤០ឆ្នាំស្រាវជ្រាវអំពី ប្រជុំកោះ​ទាំង២ពោលខាងលើ លោក
 Nguyen Nhaនៅមានបំណងថា៖នឹងផ្សព្វផ្សាយការស្រាវជ្រាវនេះដល់ប្រជាជនវៀត
ណាមនៅក្នុងប្រទេសក៍ដូចជាមិត្តភក្តិអន្តរជាតិដើម្បីជនគ្រប់រូបមានមនសិការក្នុងកិច្ច
ការពារបូរណភាពដែនដីរបស់មាតុ​ប្រទេស។លោកNguyen Nhaចែករំលែកថា៖“ នា
បច្ចុប្បន្ននេះការស្រាវជ្រាវរបស់ខ្ញុំត្រូវបានឧទ្ទេសនាមលើ​បណ្តាញHannguyennguyennha.
com។​អ្នកណាដែលសិក្សាអំពីទ្វីបអាស៊ីអាចតភ្ជាប់គេហ៍ទំព័រនេះ។ខ្ញុំសង្ឃឹមថា៖ការស្រាវ
ជ្រាវនេះរបស់ខ្ញុំនឹង​ធ្វើឲ្យភ្ញាក់ទឹកចិត្តស្នាហាជាតិរបស់ជនគ្រប់រូប។  “
បណ្តាឯកសារដ៍ថ្លៃថ្លាប្រមូលផ្តុំនិងស្រាវជ្រាវដោយលោក Nguyen Nhaបានរួមចំណែក
អះអាងនូវការពិតស្តីពីអធិបតរយ្យភាពអំពី ប្រជុំកោះ​Hoang Sa និង Truong Saរបស់វៀត
ណាម។ នោះក៍ជាសក្ខីភាពអំពីទឹកចិត្តស្នេហាជាតិរបស់កុលបុត្រវៀតណាម១រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ