Nguyen Sieu - យុវជនវៀតណាមផលិត trailer នៅសហរដ្ឋអាមេរិក
(VOVWORLD) - នៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិកដ៏ល្បីល្បាញ - HBO Nguyen Sieu យុវជនវៀតណាមម្នាក់ ដែលកំពុងធ្វើការ រួមវិភាគទានហើយបាននាំមកនូវជោគជ័យដល់ខ្សែភាពយន្តជាច្រើន និងតារាសម្តែងល្បីឈ្មោះជាច្រើននៅលើពិភពលោក។ ជាមួយនឹងភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរNguyen Sieu និងមិត្តរួមការងារបានផលិតចេញផលិតផលដីល្បីល្បាញ នាំខ្សែភាពយន្តទាំងនេះខិតទៅជិកសាធារណៈជន។
Nguyen Sieu - យុវជនវៀតណាមផលិត trailer នៅសហរដ្ឋអាមេរិក។ រូបថត៖ Thu Luong |
Nguyen Sieu (កើតឆ្នាំ ១៩៩៥) បានបង្កើតចំណាប់អារម្មណ៍នៅពេលដែលលោកប្រឡងជាប់សាកលវិទ្យាល័យល្បីល្បាញចំនួន ៧ របស់សហរដ្ឋអាមេរិកនាឆ្នាំ ២០១៣។ នាឆ្នាំ ២០១៥ Sieu គឺជាប្រតិភូមួយរូប ក្នុងចំណោមប្រតិភូអន្តរជាតិទាំង ២០០ នាក់ ក្នុងសន្និសីទស្តីពីអាស៊ីបូព៌ានៅទីក្រុងញូវយ៉ក ។ ក្រោយរយៈពេលសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ Vassar ទីក្រុងញូវយ៉ក មកSieu បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយកម្រិតល្អប្រសើរជាមួយនឹងពន្ទុះGPA គឺ៣.៩/៤.០ ។ ឆ្នាំ ២០១៨ គឺជាឆ្នាំដ៏ពិសេស ព្រោះថាយុវជនដែលមានអាយុ ២៤ ឆ្នាំរូបនេះបានកត់ត្រាសញ្ញាសម្គាល់គួរឲ្យចងចាំជាច្រើន។ Sieu បានចេញសៀវភៅក្រោមចំណងជើងថា "ឯកោដើម្បីធំដឹងក្ដី - កំណត់ហេតុប្រចាំថ្ងៃពីសហរដ្ឋអាមេរិក" ដែលបានកត់ត្រាអំពីទឹកដី មនុស្ស និងវប្បធម៌អាមេរិកក្នុងអំឡុងពេល ៤ ឆ្នាំដែលនៅឆ្ងាយពីផ្ទះសិក្សារៀនសូទ្រនៅបរទេសជាមួយនឹងទស្សនៈផ្ទាល់ខ្លួនយ៉ាងល្អិតល្អន់។ Sieu ត្រូវបានធ្វើការនៅ Paramount Network ដែលជាក្រុមហ៊ុនភាពយន្ត/ប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅហូលីវូដជាផ្លូវការក្រោយរយៈពេលដ៏យូរចុះកម្មសិក្សានៅ Walt Disney, MTV, Blumhouse។ថ្ងៃមួយ ប៉ុស្តិ៍ទូរទស្សន៍ HBO បានទាក់ទង និងអញ្ជើញលោកឈរឈ្មោះមកធ្វើការ។ លោក Nguyễn Siêu បានចែករំលែកថា៖
“HBO បានជ្រើសរើសបុគ្គលិកធ្វើ trailer យ៉ាងហ្មត់ចត់ណាស់។ ដើម្បីទទួលបានតំណែងបច្ចុប្បន្ននៅ HBO ខ្ញុំបានឆ្លងកាត់ការសម្ភាសន៍ចំនួន ៩ ជុំជាមួយមនុស្សចំនួន៩ នាក់ផ្សេងៗគ្នា។ ខ្ញុំត្រូវបានសម្ភាសន៍លើកដំបូងនាខែកុម្ភៈ ឆ្នាំ ២០២០ ហើយដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះហើយរហូតដល់ខែកញ្ញាឆ្នាំ ២០២១ ទើបខ្ញុំទទួលបាន offerជាផ្លូវការរបស់HBO ។ ក្រុមនាយកច្នៃប្រឌិតនៅ HBO ទាមទារច្រើន៖ ទីមួយគឺជំនាញផលិតកម្មនិងកាត់តវីដេអូដែលត្រូវវាយតម្លៃតាម
រយៈផលិតផលទាំងអស់ដែលខ្ញុំបានធ្វើពីមុនមក ទីពីរគឺជំនាញនិយាយ ដូច្នេះហើយពេលចូលកាន់តំណែងនេះ ខ្ញុំអាចសំណេះសំណាលយ៉ាងរលូនជាមួយសិល្បករហូលីវូដ ហើយទីបីគឺការយល់ដឹងអំពីវប្បធម៌កម្សាន្ត ព្រោះថានេះគឺជាកត្តាដែលជួយឱ្យផលិតផលរបស់ខ្ញុំមានភាពទាន់សម័យផងដែរ”។
ក្នុងអំឡុងពេល ១០ ឆ្នាំរស់នៅ និងធ្វើការនៅទីក្រុងញូវយ៉ក Sieu មានឱកាសចូលរួមគម្រោងភាពយន្តពលំដាប់ខ្ពស់បំផុតនៅហូលីវូដ។ នោះគឺជាស៊េរីខ្សែភាពយន្ត "Younger" (២០១៥-២០២១), "Euphoria" (២០១៩ - បច្ចុប្បន្ន), "The Flight Attendant" (២០២០ - ២០២២), "The Idol" (២០២៣) ហើយនាពេលថ្មីៗនេះគឺ"The Girls on the Bus” (២០២៤) ដែលជាបាតុភូតមួយនៃទូរទស្សន៍សហរដ្ឋអាមេរិក។
នៅ HBO ក្នុងឆ្នាំ ២០២២Nguyễn Siêu បានធ្វើវីដេអូផ្សព្វផ្សាយសម្រាប់ស៊េរីចម្អិនម្ហូបអាហារក្រោមចំណងជើងថា "Selena + Chef" របស់តារាសម្តែងស្រី Selena Gomez ។ ក្នុងវីដេអូ លោកបានផលិត និងរៀបចំដំណើរកម្សាន្តនៅផ្ទះវីឡារបស់Selena ដែលជាទីតាំងថតវីដេអូនៃស៊េរីភាពយន្ទនេះ។ ដើម្បីធ្វើឱ្យវីដេអូថ្មីប្លែក និងទាក់ទាញជាង Siêuបានដាក់បញ្ជូលវេលាលេងសើចរបស់តារាស្រីនៅទីតាំងថតវីដេអូ ឲ្យទស្សនិកជនខិតទៅជិតតារាហូលីវូដតាមរយៈពេលវេលាដ៏សាមញ្ញាប្រចាំថ្ងៃដូចមនុស្សគ្រប់គ្នាអញ្ចឹង។ ក្រុមអ្នកគាំទ្ររបស់Selena Gomezចូលចិត្តវីដេអូនេះណាស់ ហើយបច្ចុប្បន្ននេះ វីដេអូនេះទទួលបានការទស្សនាចំនួនជាង ៩.៦ លាងដងនៅលើបណ្ដាញសង្គមFacebook៖
“មុខរបរធ្វើTrailer គួរឱ្យទាក់ទាញណាស់។ នៅHBO ខ្ញុំបានធ្វើការជាមួយមនុស្សជាច្រើននៅក្នុងពិភពហូលីវូដ ហើយបានរៀនសូទ្រជាច្រើនពីពួកគេ។ ក្នុងគម្រោង"Euphoria" ខ្ញុំបានធ្វើការជាមួយតារាភាពយន្ត Zendaya ជាមនុស្សម្នាក់ដែលមានចក្ខុវិស័យនិងអត្ថចរិតល្អិតល្អន់ណាស់។ ក្នុងគម្រោង “The Idol” ខ្ញុំបានធ្វើការជាមួយតារាចម្រៀងស្រីJennie នៃក្រុម BLACKPINK ។ ខ្ញុំបានផលិតវីដេអូមួយអំពីរបៀបដែលនាងហាត់រាំដូចម្ដេច ហើយខ្ញុំកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពម៉ឺងម៉ាត់របស់តារាចម្រៀងស្រីរូបនេះ។ លើសពីនេះ ខ្ញុំក៏បានផលិតខ្សែភាពយន្តខ្នាតវែងក្រោមចំណងជើងថា "The Girls on the Bus" ដែលបានបង្ហញឡើងវិញនូវយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក របស់លោកស្រី Hillary Clintonនាឆ្នាំ ២០១៦ ខ្ញុំបានផលិតវីដេអូមួយដែលបានពិព៌នាអំពីភាពស្រដៀងគ្នារវាងខ្សែភាពយន្តនេះ និងព្រឹត្តិការណ៍ជីវិតពិតនៅក្នុងឆាកនយោបាយអាមេរិក ដែលមានឈ្មោះថា "“Story Behind The Story” (បកប្រែថា "រឿងនៅពីក្រោយរឿង")។ ខ្ញុំបានសហការជាមួយអ្នកកាសែត Amy Chozick នៃកាសែតNew York Times ដើម្បីទទួលបានឯកសារ និងរូបថតអំពីលោកស្រី Hillary Clinton និងអំពីលោកBarack Obama ដើម្បីជួយពណ៌នារឿងរ៉ាវយ៉ាងរស់រវើកជាងផងដែរ"។
Nguyen Sieu - យុវជនវៀតណាមផលិត trailer នៅសហរដ្ឋអាមេរិក។ រូបថត៖ Thu Luong |
|
ថ្វីត្បិតតែការងារផលិតTrailer ភាពយន្តមានភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែ Siêu នៅតែមានគោលបំណងថា យុវជនមានចំណង់ចំណូលចិត្តជាមួយអាជីព ហើយនិងបន្តខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាក បរាជ័យ ដើម្បីមានបទពិសោធន៍ថ្មី៖
“ចុងក្រោយប្រការដ៏សំខាន់បំផុតគឺមិត្តត្រូវអនុវត្តន៍ឲ្យបានច្រើន ព្រោះថាត្រឹមតែអនុវត្តន៍ទើបជួយយើងចេញជំនាញមួយយ៉ាងពិតប្រាកដ។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ខ្ញុំបានផលិត និងកាត់តវីដេអូចំនួន ១៧០ សម្រាប់ទាំង HBO និងក្រុមហ៊ុន Paramount។ វីដេអូនីមួយៗសុទ្ធតែបានផ្ដល់ឱ្យខ្ញុំនូវមេរៀនមួយ ហើយជួយវីដេអូបន្តរបស់ខ្ញុំល្អឥតខ្ចោះជាងវីដេអូមុនផងដែរ”។
ចំពោះNguyễn Siêu មិនទាន់ដែលមានជោគជ័យឡើយ ហើយមានតែមោទនភាពតិចតួចប៉ុណ្ណោះដោយការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងរយៈពេលកន្លងទៅ ដើម្បីសម្រេចបានការងារបច្ចុប្បន្ន។ លោកនៅតែមានទស្សនៈទានថា អ្វីៗគ្រប់បែបយ៉ាងត្រឹមតែជាចំណុចចាប់ផ្ដើមដ៏តូចមួយប៉ុណ្ណោះ ហើយខ្លូនឯងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានធ្វើការងារ ដែលខ្លួនជក់ចិត្តផងដែរ៕