Nguyen Van Hoan-ប្រធានឃុំដើម្បីប្រជាជន

Vovworld-លោក​  Hoanក៍ដូចជាកម្មាភិបាលជាច្រើននាក់ក្នុងឃុំBac Sonសុទ្ឋតែ
លៃទុកពេលវាលាជាច្រើនសំរាប់ចុះទៅភូមិនិមួយៗនិងរួមជាមួយប្រជាជនអនុវត្ត
កិច្ច​ការរួម។ម៉្លោះហើយម៉ូតូបានក្លាយទៅជាមិត្តរួមដំណើររបស់លោកលើកំណាត់
ផ្លូវនានា។លោក​  Hoanបានអោយយើងខ្ញុំដឹងថា៖នៅឃុំBac Son  មាន​ប្រជាជន​រស់​
នៅ​តែ១៧០០នាក់ដែលក្នុងនោះ៧០%នៃចំនួនប្រជាជនជាជនជាតិ Dao-San Diu-
Tay- Hoa ជាដើម។ចំណូលរប​ស់អ្នកភូមិទទួលបានពីការធ្វើកសិកម្មនិងរុក្ខាកម្ម។
លោក​  Hoanរៀបរាប់ថា៖ស្រុកកំណើតរបស់លោកគឺស្រុក Dong Trieu។លោកបាន
រស់នៅនៅដំបន់ដី Bac Son  បានជាង១០ឆ្នាំហើយ។បំណងប្រាថ្នារបស់លោកគឺនៅ
ទីនេះមិនអោយនៅមានជនក្រីក្រទៀតទ្បើយដោយហេតុនេះធ្វើអ្វីៗលោកសុទ្ឋគិតគូ
ដល់ប្រជាជន។លោកកចែករំលែកថា៖  “  កម្មាភិបាលត្រូវសម្រប​ខ្លួនជាមួយប្រជាជន​ចែករំលែកការហុបចូកការរស់នៅ  និងកិច្ចការជាមួយប្រជាជន។ខ្ញុំជានិច្ចកាលជួប
ជាមួយអ្នកភូមិដើម្បីយល់បានបំណងប្រាថ្នា​ជីវភាពរស់នៅ​ ទំនៀមទំលាប់នៃតំប​ន់។
តាមនោះ ងាយផ្សព្វផ្សាយចលនាធ្វើតាម។   “

                  

Nguyen Van Hoan-ប្រធានឃុំដើម្បីប្រជាជន - ảnh 1
រូបថត​ VOV

ឃុំBac Son  ទើបនឹងបានសំរេចផ្លូវ ១ដ៍ធំស្អាត អាស្រ័យដោយការបរិច្ចាកដីធ្វើផ្លូវរបស់
អ្នកភូមិ។គ្រួសារលោកស្រី Ly នៅ ភូមិThan Phunបានបរិចាកដីប្រមាណ៤០០មែត្រ
ក្រឡាសំដៅធ្វើផ្លូវគមនាគមន៍។ក្រោយពីមានផ្លូវថ្មី​​ ដ៍ល្អស្អាត គ្រួសារលោកស្រី Ly សំរេចជួសជុលកែលំអរផ្ទះឡើងវិញ។លោកស្រីសំណេះសំណាលថា៖ “ ផ្លូវភូមិ​ថ្ងៃនេះ
គឺស្អាតណាស់។អ្នកភូមិត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដើម្បីធ្វើផ្លូវនិងសំណង់សាធ
រណះ។យើងខ្ញុំសូមអគុណរដ្ឋអំណាចដែលបានជួយយើងខ្ញុំ ធ្វើផ្លូវ។      “
លោក​Hoang Van Thai ជាប្រធានរណសិរ្យមាតុភូមិThan Phunអោយដឹងថា៖អ្នកឃុំ Bac
Son មានភ័ពសំណាងដោយសារមានអ្នកដឹកនាំដើម្បីប្រជាជន។លោកអោយដឹងថា៖
 “ លោកប្រធាន​Hoan ជាជន១រូបដែលមានការយកចិត្តទុកដាក់ជាពិសេសដល់អ្នកភូមិ
អ្នកឃុំ។ លោកប្រធានបានចុះទៅភូមិដើម្បីក្តាប់ជាប់អំពី ជីវភាពរស់នៅរបស់ពួកគេ ។
លោក​Hoan  ចុះទៅសាកសួរសុខទុក្ខប្រជាជ​នជារៀងរាល់សប្តាហ៍និងជារៀងរាល់ខែ ។ “
ឥឡូវនេះ លោកប្រធាន​Hoanពេញចិត្តជាមួយជីវភាពគ្រួសារ។ប៉ុន្តែអ្វីៗដែលធ្វើអោយ
លោកនៅខ្វល់ខ្វាយជាប្រការ១គឺធ្វើយ៉ាងម៉េចសំរាប់ជីវភាពខាងសម្ភារះនិងស្មារតីរបស់
ប្រជាជនត្រូវបានលើកកំពស់ពី១ថ្ងៃទៅមួយថ្ងៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ