Phan Thanh Sang យុវជនបង្កើតអាជីពនៅស្រុកកំណើត

VOVWORLD_បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ យុវជន Phan
Thanh Sangនៅសង្កាត់ទី៩ក្រុង Da Lat បានមានការងារធ្វើស្ថិរភាព។ តែក្រោយ
មកដោយសារ បំណងប្រាថ្នាឈានឡើងធ្វើមានធ្វើបានលោក សំរេចផ្ទេរទៅរបរ
ដាំដុះនិងលក់ដូរ​ផ្កា​វិញ។​ ដោយមានទេពកោសល្យលើវិស័យនេះ ជារៀងរាល់ឆ្នាំ
លោករកបានប្រាក់​ចំណេញ​រាប់ពាន់លានដុង។

        ឆ្នាំនេះវិស្វករកសិកម្ម​ Phan Thanh Sangមានអាយុ៣២ឆ្នាំ។ លោកបានជ្រើស
រើស​លក្ខណៈធម្មជាតិអំណោយផលរបស់ទឹកដី Da Lat ដើម្បីបង្កើតអាជីព។​ពីចំការ
ដាំដុះ​បន្លែ​របស់​គ្រួសារ លោកផ្ទេរទៅដាំផ្កាអរគីដេរវិញ។ នាគ្រាដំបូង ​ទ្រព្យសម្បតិ្ត​រ
បស់​លោកមានតែផ្កាអរគីដេរចំនួន៥០ដើមតែប៉ុណ្ណោះ។ ដោយគ្មានដើមទុនច្រើន
បានជាលោកត្រូវតែទិញលក់ដើមឈើលំអផ្សេងៗដើម្បីរកប្រាក់វិនិយោគលើគំរោង
ការធំ។ នាឆ្នាំ២០០៧​លោកបណ្ដាក់ទុនចំនួន២០០លានដុង(ស្មើនឹង១ហ្មឺនដុល្លារ
អាមេរីក)​លើ​ការកសាងបន្ទប់ពិសោធន៍ចិញ្ចឹមបណ្ដុះជាលិការរុក្ខជាតិ។ ពីបន្ទប់
ពិសោធន៍នេះវិស្វករកសិកម្ម​ Phan Thanh Sangបានបង្កើតឡើងពូជផ្កាអរគីដេរថ្មី
ចំនួន១០០ដែល​ក្នុង​ចំណោមនោះមាន១០ពូជមានពណ៌សម្បុរស្អាតចំឡែកនិង
អាចបន្សាំបានជាមួយនឹងបំរែបំរួលអាកាសធាតុ។ លោក​ Sang បានឲ្យដឹងថា

        “ ខ្ញុំស្រលាញ់ផ្កាអរគីដេរតាំងពីពេលរៀនថ្នាក់ទុតិយភូមិដោយការដាំសាក
ល្បង​ប្រភេទផ្កានេះលើ​ដី។ ពេលប្រលងជាប់មហាវិទ្យាល័យនាឆ្នាំ២០០៣គឺខ្ញុំបាន
​សំរេច​រៀនផងធ្វើការផងដើម្បីមានបន្ថែមបទពិសោធន៍ជាក់ស្ដែង ព្រមទាំងរក
ប្រាក់កសាងបន្ទប់ពិសោធន៍នៅពេលបញ្ចប់ការសិក្សារៀនសូត្រនៅសាលា”។

        មិនអស់ចិត្តជាមួយការធ្វើអាជីវកម្មពូជអរគីដែរដែលមានស្រាប់ លោក  
Sang​ បានទៅបរទេសទិញអរគីដែររបស់គេមកដាំ ព្រមទាំងធ្វើការស្រាវជា្រវ
បង្កាត់ពូជផ្កានេះឲ្យមានព៌ណស្រស់ស្អាតនិងសមស្របជាមួយអាកាសធាតុនៅ
Da Lat។​ លោក​ពង្រីកចំការអរគីដេររបស់ខ្លួនតាមទិសធ្វើកសិកម្មស្អាត ដោយ
ប្រើបច្ចេកវិទ្យាខ្ពស់។ ក្រៅពីការបើកទូលាយទ្រង់ទ្រាយដាំផ្កាអរគីដេរ លោក​ ​
Sang​ ក៏យក​ចិត្តទុក​ដាក់​វិនិយោគ​លើការកសាងពាណិជ្ជសញ្ញាអរគីដេរ ​ Sang
​ Coi​ របស់ខ្លួនដែលបាន​លក់ដាច់​នៅនឹងក្រុងDa Lat ​ក្រុង​​ហូជីមិញ Da Nang
  Gia Lai  Buon Me Thuot និងហាណូយ។ 

        គិតរហូតមកដល់សព្វថ្ងៃ លោក​Phan Thanh Sangជាម្ចាស់ដីចំនួន៣ហិកតា
ដាំដុះ​ផ្កា​​​អរគីដេរដោយបច្ចេកវិទ្យាខ្ពស់​ជាង៥០ហ្មឺនដើម ដំបងយក្សរាប់សែនដើម
 និងដើម​ឈើលំអជាច្រើនទៀត។ លោកមានហាងលក់ផ្កាអរគីដេរចំនួន៣០កន្លែង
ក្នុងទូទាំងប្រទេសដោយមានចំណូល៣ពាន់លានដុងក្នុងមួយឆ្នាំហើយបង្កើតការ
ងារធ្វើជូនពលករចំនួន៤០នាក់។ 

Phan Thanh Sang យុវជនបង្កើតអាជីពនៅស្រុកកំណើត - ảnh 1
សព្វថ្ងៃ លោកPhan Thanh Sangជាម្ចាស់ដីចំនួន៣ហិកតាដាំដុះផ្កាអរគីដេរដោយបច្ចេកវិទ្យាខ្ពស់


        ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ វិស្វករកសិកម្ម​ Phan Thanh Sang ក៏​
សហការ​​ជាមួយអង្គការយុវជន និងសមាគមកសិករខេត្ត Lam Dong បញ្ជូនបងប្អូន
​កសិករ​ យុវជន សិស្សនិងនិស្សិតមកទស្សនាកសិដ្ឋានដើម្បីសិក្សាស្រាវជ្រា​វផ្លាស់​ប្ដូរ
បទពិសោធន៍បង្កើតអាជីព។ តាមអ្នកស្រីPhan Thi Chuc Quynh លេខា​សម្ព័ន្ធ​
យុវជន​ខេត្ត Lam Dong បានឲ្យដឹងថា

       “ ក្នុងឱកាសសម្ព័ន្ធ​យុវជន​ខេត្តរៀបចំសកម្មភាពស្រាវជ្រាវជាក់ស្ដែងគឺ​យើងខ្ញុំ​
តែង​តែ​ជូនក្រុមសមាជិកមកទស្សនាសិក្សានៅរូបសណ្ឋានរបស់លោក Phan Thanh
Sang។ នេះជាអាស័យដ្ឋានគួរឲ្យជឿទុកចិត្តដោយសារលោកជាយុវជនទៀងត្រង់
មួយរូបដែលជានិច្ចកាលត្រៀមខ្លួនចែករំលែកបទពិសោធន៍ធ្វើមានធ្វើបាន”។

        ដោយមានស្នាដៃល្អៗសំរាប់សហគមន៍ លោកPhan Thanh Sang ជាជនមួយរូប​
ក្នុងចំណោមយុវជនគំរូវៀតណាម១០នាក់ដែលបានលើកសសើរនៅរដ្ឋធានីហាណូយ
នាពេលទើបកន្លងទៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ