Vo Nguyen Giap- នាយឧត្តមសេនីយ៍ដ៍ឈ្លាសវៃ ចិត្តសម្បុរស

Vovworld-អគ្គមេបញ្ជាការរបស់កងទ័ពប្រជាជនវៀតណាមនាយឧត្តមសេនីយ៍
Vo Nguyen Giapដែល ជាគ្រូបង្រៀនប្រវត្តិសាស្រ្តមិនធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាល
យោធាជាផ្លូវការឯណាទេ។លោកមានសមត្ថភាពពិសេសក្នុងការលើកកំពស់ស្មារតី
របស់បណ្តាយុទ្ឋជនបណ្តែកឆន្ទះប្រយុទ្ឋនិងត្រៀមជាស្រេចបូជាដើម្បី​មាតុប្រទេស។
លោក​ StanleyKarnow(១៩២៥-២០១៣)អ្នកកាសែតនិងជាអ្នកប្រវត្តិសាស្រ្តអាមេរិក
១នាក់​ បានមានវត្តមាននៅវៀតណាមកាលពីឆ្នាំ១៩៥៩។ក្នុងវណ្ណះកម្មល្បីឈ្មោះបោះ
ពុម្ភផ្សាយនាឆ្នាំ១៩៨៣ដោយមានចំណងជើង”វៀតណាម៖ប្រវត្តិសាស្រ្ត ១  “លោក
បានចាត់ទុកថា៖ទេពកោសល្យយុទ្ឋសាស្រ្តរបស់ឧត្តមសេនីយ៍ Giapត្រូវបានប្រៀប
ដូចជា ថ្នាក់ដឹកនាំ​យោធាដ៍មហិមារដូចជា Wellington-Ulysses S .Grant   ឬ Douglas 
 Mac-Arthur។

ជាអ្នកដឹកនាំយោធាឈ្លាសវៃនាយឧត្តមសេនីយ៍ Vo Nguyen Giapទទួលការកោតសរសើរ
ពីអ្នកវិទ្យាសាស្រ្ត  អ្នកប្រាជ្ញនិងអ្នកកាសែតបរទេសល្បីឈ្មោះជានិច្ចដែលក្នុងនោះមាន
ជអ្នកកាសែតនេះ បានជួបសំណេះសំណាលនិងធ្វើសម្ភាសជាមួយឧត្តមសេនីយ៍Vo
 Nguyen Giapជាច្រើនលើក​ជាច្រើនសារ។ លោក ​Daniel Rousselបានអនុវ​ត្តខ្សែរភាពយន្ត
ឯកសារល្បីឈ្មោះ “ Dien Bien Phu-ការប្រយុទ្ឋរបស់ខ្លានិងរបស់ដំរី “ក្នុងនោះសង្កត់ធ្ងន់
ដល់តួនាទីរបស់កំពូលអ្នកដឹកនាំកងទ័ពវៀតណាមឧត្តមសេនីយ៍ Vo Nguyen Giap។
លោក ​Daniel Roussel​អោយដឹងថា៖ខ្ញុំបានជួបឧត្តមសេនីយ៍ Vo Nguyen Giapមុននេះ
៣៥ឆ្នាំ។ខ្ញុំបានសង្កេតឃើញសកម្មភាពរបស់អ្នកដឹកនាំកងទ័ពរបស់វៀតណាម​។ខ្ញុំ
ហៅលោកជាឧត្តមសេនីយ៍របស់ខ្ញុំ។   “

                

Vo Nguyen Giap- នាយឧត្តមសេនីយ៍ដ៍ឈ្លាសវៃ ចិត្តសម្បុរស - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giapនិងអ្នកកាសែតបារាំង​Daniel Roussel


ពេលនិយាយដល់យុទ្ឋនាការ Dien Bien Phu ​ឆ្នាំ១៩៥៤​អ្នកប្រវត្តិសាស្រ្តជាច្រើនបាន
សរសើរសេចក្តីសំរេចចិត្តដ៍លំបាករបស់អគ្គមេបញ្ជាការVo Nguyen Giapនោះគឺប្តូរពី
យុទ្ឋវិធី” វាយលឿន​  ឈ្នះលឿ “   ទៅ  “  វាយកន្លែងណាឈ្នះកន្លែងនោះ ។ក្នុងការ
ជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍   អ្នកកាសែត Daniel Roussel​បាន
យល់ថា៖   ក្នុងជីវិតដឹកនាំយោធារបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap រាត្រីថ្ងៃទី
២៥មករា១៩៥៤ជា  រាត្រីដ៍សែនលំបាក។ នៅពេលនោះកងទ័ពប្រជាជនវៀតណាម
បានត្រៀមជាស្រេចវាយប្រហារទៅលើទីតាំង​របស់បារាំង។ប៉ុន្តែ នាយឧត្តមសេនីយ៍ ឃើញមិនស្ងប់ចិត្តក៍បាននិងសំរេចដកកងទ័ពចេញពីទីតាំងនេះដើម្បីរង់ចាំឱកាស
ល្អជាង។“

ឧត្តមសេនីយ៍ទោ Vu Xuan  Vinh  អតីតប្រធានស្នងការកិច្ចការបរទេសក្រសួងការពារ
ប្រទេសវៀតណាមរៀបរាប់ថា៖លោកធ្លាប់មានវត្តមានក្នុងជំនួបរវាង នាយឧត្តមសេ
នីយ៍ Vo Nguyen Giapជាមួយប្រធានសហព័ន្ឋអតីតទាហានពិភពលោកលោក Vuoc
Gap(​ជនជាតិបារាំង)នាឆ្នាំ២០០៤។ទោះបីជាសង្រ្គាមកន្លងផុតទៅហើយជាច្រើនឆ្នាំក្តី
ប៉ុ​ន្តែក្នុងជំនួ​បនេះនាយឧត្តមសេនីយ៍ Vo Nguyen Giapនៅនិយាយជាច្រើនជាច្រើន
សារថាៈអស់១ជីវិតលោកមានគោលបំណងតែ១គឺការរក្សាសន្តិភាព។ឧត្តមសេនីយ៍ទោ
Vu Xuan  Vinh រៀបរាប់ថា៖“  នាយឧត្តមសេនីយ៍បានមានប្រសាសន៍ជាមួយប្រធាន
សហព័ន្ឋអតីតទាហានពិភពលោកថា៖ លោកចង់ផ្ញើសារ រក្សាសន្តិភាពសាមគ្គីភាពដល់
យុវជនទាំងឡាយនៅលើសកល​លោក។ “

គោលបំណងស្នេហាសន្តិភាពក៍ជាហេតុផលដែលនាយឧត្តមសេនីយ៍ដាក់ឈ្មោះអោយ
កូនស្រីទី២ Hoa Binh(​ពោលគឺសន្តិភាព)។ក្នុងឱកាសទិវាកំណើតឬទិវាបុណ្យធំៗនៃ
ប្រទេសជាតិគ្រួសារលោកស្រីទទួលក្រុមភ្ញៀវជាច្រើនជាពិសេសគឺក្រុមអតីតយុទ្ឋជន។នេះជាជំនួបដែលនាំមកនូវសុភមង្គលជាច្រើនសំរាប់នាយឧត្តមសេនីយ៍។លោកស្រីBinh
អោយដឹងថា៖ “ ខ្ញុំបានមានកាសទៅកាន់Dien Bien Phu ជាមួយឪពុកខ្ញុំនៅកាសរំលឹក
ខួបសំខាន់នាឆ្នាំ១៩៩៤និង២០០៤។ពេលមកដល់ទីតាំងចាស់ៗលោកនៅនឹកអនុស្សាវរី
និងគំរូពលិកម្មទាំងឡាយ។ពេលនោះលោកទប់មិនបានដំណក់ទឹកផ្នែកទេ។       “

នាយឧត្តមសេនីយ៍ Vo Nguyen Giapជាអ្នកដឹក​នាំ១រូបបានឈានចូលរឿងព្រេងដូចជា
កុលបុត្រវៀតណាមដ៍ឆ្នើមបំផុតនាសព្វថ្ងៃនិងអនាគតជារៀររហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ