Vu Tuan San-១០០ឆ្នាំផ្សារភ្ជាប់ជាមួយហាណូយ។
PHONG DIU -  
(VOV) /  
|
អ្នកវប្បធម៌Vu Tuan San(រូបថត អិនធឺណែត) |
Vovworld-កាលពីកុមារភាព Vu Tuan Sanរស់នៅនៅវិថីDai Tu ខ័ណ្ឌ
Hoang Maiទីក្រុងហាណូយ។សព្វថ្ងៃលោកនិងកូនចៅទាំងអស់នៅរស់នៅ
ជួបជុំក្រោមដំបូលតែ១លើតំបន់ដីរបស់ជីដូនជីតា។នៅក្នុងបន្ទប់១ពាសពេញ
ទៅដោយសៀវភៅដែលកសាងបែទៅរកសួនផ្កាលោក Vu Tuan Sanអាន
ព័ត៌មានស្រាវជ្រាវនិងសរសេរអំពីទីក្រុងហាណូយ។ក្រោមអាកាសធាតុសរទ
រដូវវាហាក់ដូចជាធ្វើឲ្យបញ្ញាវ័ន្តហាណូយរូបនេះរំលឹកឡើងវិញការជ្រើសរើស
របស់ខ្លួនមុននេះ៦០ឆ្នាំ។លោកចែករំលែកថា៖”នាឆ្នាំ១៩៥៤រដ្ឋធានីហាណូយ
ត្រូវបានរំដោះ។នេះជាពេលវេលាសំខាន់សំរាប់យើងខ្ញុំសម្រេចស្នាក់នៅឬចាក
ចេញពីទីក្រុងហាណូយ។បណ្តាបញ្ញាវ័ន្តបានសម្រេចស្នាក់នៅនៅក្នុងប្រទេស
ជាមួយរបបថ្មីនៃសាធារណរដ្ឋប្រជាធិបតេយវៀតណាម។មុននោះខ្ញុំធ្វើការក្នុង
ផ្នែកយុត្តិធម៌ក្រោយនេះអ្នកផងបានប្រគល់ឲ្យខ្ញុំនូវការងារវប្បធម៌ជាពិសេសគឺ
ការងារស្វែងយល់និងស្រាវជ្រាវអំពីទីក្រុងហាណូយ។គោលដៅនៃការនេះគឺ
រកឃើញនិងថែរក្សាភាពវិសេសវិសាលនៃទីក្រុងហាណូយ។ខ្ញុំឃើញថា៖នេះ
គឺជាសេចក្តីសម្រេច១ដ៍ត្រឹមត្រូវ។ “
|
រូបថត អិនធឺណែត |
ស្ទាត់ជំនាញអក្សរចិន-Nom (ភាសាវៀតណាមបុរាណ)ក៍ដូចជាភាសាបារាំងនិង
អង់គ្លេសអ្នកស្រាវជ្រាវVu Tuan Sanត្រូវបានចាត់ទុកជាអ្នកផ្តើមគំនិតនៃបណ្តា
សំណង់ស្រាវជ្រាវអំពីរាជធានីThang Long-ហាណូយ។នោះគឺជាបញ្ញាវ័ន្តធំ១រូប
ដែលអស់ពិចិត្តពីថ្លើមជាមួយវិទ្យាសាស្រ្តនិងបេតិកភណ្ឌរបស់បុព្វបុរស។កិច្ចការ
នៅសារមន្ទីវប្បធម៌ព័ត៌មានហាណូយបានអនុញ្ញត្តិឲ្យលោកពង្រីចំណេះដឹងអំពី
អក្សរចិន-Nomរបស់ខ្លួន។លោកអោយដឹងថា៖” ណោមហាវិទ្យាល័យខ្ញុំរៀមបន្ថែម
អក្សរចិន ភាសាវៀតណាមបុរាណ។ខ្ញុំសិក្សារៀនសូត្រដោយខ្លួនឯងពីព្រោះថា៖ខ្ញុំ
មានការជក់ចិត្តជាមួយវប្បធម៌បុរាណ។ក្រោយពីទទួលបានការគ្រប់គ្រងរដ្ឋធានី
នាឆ្នាំ១៩៥៤ខ្ញុំមកធ្វើការងារនៅការិយាល័យនៃមន្ទីវប្បធម៌ទីក្រុងហាណូយ។នាគ្រា
នោះសមត្ថភាពខាងចិន ភាសាវៀតណាមបុរាណគឺខ្ពស់ជាបង្គួរហើយខ្ញុំការជក់ចិត្ត
ជាមួយវប្បធម៌នៃប្រទេសជាតិ។ “
កាលពីពេលជាកម្មាភិបាលវប្បធម៌វ័យក្មេង១នាក់Vu Tuan San បានជិះកង់ទៅ
ទស្សនាសំណង់បុរាណនានានៃរាជធានីThang Long(រដ្ឋធានីហាណូយសព្វថ្ងៃ)និង
បន្តការស្រាវជ្រាវរបស់ខ្លួន។ក្រោយនោះលោកបានបោះពុម្ភផ្សាយសៀវភៅ”ហា
ណូយអតីតកាលនិងបច្ចុប្បន្នកាល “។សំណង់នេះស្តីអំពីភូមិសាស្រ្តប្រវត្តិសាស្រ្ត
កេរ្តិ៍ដំណែលវប្បធម៌និងសិល្បះប្រជាប្រិយឬរបរប្រពៃណីជាដើម។ក៍ក្នុងសំណង់នេះ
ដែរលោក Sanបានអធិប្បាយហេតុអ្វីហាណូយក្លាយទៅជាព្រលឹងរបស់អ្នកស្រុកនិង
អ្នកបរទេស។លោកអោយដឹងថា៖”ហាណូយជារដ្ឋធានីជា២លើកហើយ។នាគ្រាដំបូង
នោះគឺជាCo Loaនិងក្រោយនោះគឺ Thang Long។ទីតាំងទាំងនេះសុទ្ឋតែស្ថិតនៅតំបន់ដី ហាណូយ។រឿងព្រេងពិធីបុណ្យនិងប្រពៃណីអក្សរសាស្រ្តជាដើមបានធ្វើឲ្យហាណូយ
ដើរតួនិទីពិសេស។ “
បណ្តាអ្នកស្រាវជ្រាវអំពីហាណូយដូចជា លោកVu Tuan Sanបានលាចាកលោក
យ៉ាងច្រើន។ខណះណាដែលនៅរស់លោកនៅតែស្រាវជ្រាវអំពីរដ្ឋធានីហាណូយជា
កន្លែងដែលលោកបានផ្សារភ្ជាប់អស់១ជីវិត៕
PHONG DIU
-VOV