របៀបធ្វើនំអន្សមប្រពៃណីសំរាប់ថ្ងៃបុណ្យតេតប្រពៃណី

(VOVworld) - ចំពោះគ្រួសារវៀតណាមភាគច្រើន នំអន្សមជាម្ហូបអាហារដែល
មិនអាចខ្វះបានឡើយដើម្បីសែនដូនតាក្នុងឱកាសបុណ្យតេតប្រពៃណី។រូបភាព
ដែលសមាជិកទាំងអស់ក្នុងក្រុមគ្រួសាររួមគ្នាធ្វើនំអន្សមបានក្លាយទៅជាលក្ខណៈ
វប្បធម៌ល្អស្អាតតាំងពីមុនមកហើយស្ថិតក្នុងអារម្មណ៍របស់ប្រជាជនគ្រប់រូប។
នាសព្វថ្ងៃ ក្នុងសម័យថ្មី គ្រួសារច្រើនតែងតែទិញនំអន្សមជំនួសឲ្យការធ្វើ
ដោយខ្លួនឯងវិញ។ប៉ុន្តែ ប្រសិនបើអ្នកឯងចង់ស្វែងយល់អំពីរបៀបធ្វើនំអន្សម
ប្រពៃណីវៀតណាមនោះ សូមអញ្ជើញមើលទៅរូបមន្តនិង clip ខាងក្រោយ៖
គ្រឿងផ្សំរួមមាន៖
-  អង្ករដំណើប
-  សណ្ដែកខៀវ
-   សាច់ជ្រូកបីជាន់
-  អំបិល ម្រេច ខ្ទឹម ប៊ីចេង
របៀបធ្វើ៖
- យកអង្ករដំណើបត្រាំក្នុងទឹកក្នុង១យប់។ស្រង់អង្ករទុកឲ្យស្ងួតទឹកហើយដាក់អំបិល
បន្តិច។
- សណ្ដែកខៀវត្រាំក្នុងទឹកក្នុងរយៈពេលពី២ដល់៤ម៉ោង កញ្ជ្រោកឲ្យចេញសំបកយក
ទៅស្ងោរឲ្យឆ្អិន ហើយបុកឲ្យមល្អិត។
-  សាច់ជ្រូកហាន់ជាបន្ទះធំៗ ប្រឡាក់អំបិល ម្រេចនិងខ្ទឹម។
- យកស្លឹកសាកូខ្ចប់ធ្វើនំដោយដាក់អង្ករដំណើប។កូនចាំចង្គឹះដាក់សណ្ដែកខៀវពី
លើឲ្យស្ដើងរួចហើយដាក់សាច់ជ្រូក៣ជាន់ពីរបន្ទះចុងក្រោយ។
- យកស្លឹកសាកូដាក់នៅបាតឆ្នាំងជាមុនសិនទើបដាក់នំចូលក្នុងឆ្នាំង។ ស្ងោរឲ្យទឹក
ពុះខ្លាំងក្នុងរយៈពេលពី៥ដល់៧នាទី។បន្ទាប់មកបន្តស្ងោរនំ ក្នុងរយៈពេល១១ម៉ោង
ទៀត។ពេលស្រង់នំចេញប្រើវត្ថុធ្ងន់សង្កតឲ្យស្ងួតទឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ