កម្មវិធីសិល្បៈចំរៀងនឹករលឹកលោកអ៊ំហូ
NGOC NGA – THU HOA -  
(VOVWORLD) -នាខែមិថុនាឆ្នាំ១៩៥៧ ប្រជាពលរដ្ឋនៅភូមិ Sen និងភូមិ Hoang Tru ស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាលវៀតណាមបានទទួលលោកប្រធាន ហូជី មិញមកទស្សនាស្រុកកំណើតក្រោយរយៈពេលច្រើនឆ្នាំរស់ នៅឆ្ងាយ។ នាគ្រានោះ លោកប្រធានហូជីមិញក្នុងសំលៀកបំពាក់សាមញ្ញៗបានសំដែងនូវមនោសញ្ចេតនាកក់ក្ដៅចំពោះមហាជនដែលទន្ទឹងរង់ចាំលោក។ ក្នុងឱកាសរំលឹក ខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនាស្រុក កំណើត(ថ្ងៃទី១៦មិថុនា) ក្រុមសិល្បករសិល្បការិនីវិទ្យុសំលេងវៀតណាមបានរៀបចំកម្មវិធីសំដែងសិល្បៈពិសេស ”ចំរៀងនឹករលឹកលោកអ៊ំហូ”។
នាខែមិថុនាឆ្នាំ១៩៥៧ ប្រជាពលរដ្ឋនៅភូមិ Sen និងភូមិ Hoang Tru ស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាលវៀតណាមបានទទួលលោកប្រធាន ហូជីមិញ មកទស្សនាស្រុកកំណើតក្រោយរយៈពេលច្រើនឆ្នាំរស់នៅឆ្ងាយ។ នាគ្រានោះ លោកប្រធានហូជីមិញក្នុងសំលៀកបំពាក់សាមញ្ញៗបានសំដែងនូវមនោសញ្ចេតនាកក់ក្ដៅចំពោះមហាជនដែលទន្ទឹងរង់ចាំលោក។ ក្នុងឱការរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនាស្រុកកំណើត(ថ្ងៃទី១៦មិថុនា) ក្រុមសិល្បករសិល្បការិនី វិទ្យុសំលេងវៀតណាមបានរៀបចំកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោក អ៊ំហូ”។
ដោយសាររវល់នឹងការងារសង្គ្រោះជាតិបានជាក្រោយរយៈពេលកន្លះសតវត្សទើបលោកប្រធានហូជីមិញមានឱកាសវិលត្រឡប់ទៅទស្សនាស្រុកកំណើតរបស់ខ្លួននៅខេត្ត Nghe An។ មនោសញ្ចេតនាយ៉ាងកក់ក្ដៅរបស់លោកចំពោះស្រុកទេសនេះបានផ្ដល់ការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅដល់ក្រុមសិល្បករសិល្បការិនីក្នុងការសំដែង”ចំរៀងនឹករលឹកលោកអ៊ំហូ”។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសំ លេង វៀតណាមជាអង្គភាពរៀបចំកម្មវិធីសំដែងសិល្បៈនេះបានឲ្យដឹងថា
“កម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ”បានសំដែងនូវមនោ សញ្ចេតនារបស់ប្រជាជននៅស្រុកកំណើតលៃទុកជូនលោកប្រធានហូជីមិញ។ គណៈចាត់តាំងកម្មវិធីនេះចង់បង្កើតឡើងការរំជួលចិត្តចំពោះទស្សនិកជនគ្រប់រូបពេលកំសាន្តបទចំរៀងស្ដីពីលោកអ៊ំហូជាទីគោរពម្ដងៗ”។
កម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោក អ៊ំហូ”។
|
អស់មួយជីវិតធ្វើសកម្មភាពបដិវត្តន៍ចាប់ពីពេលចេញដំណើរទៅរិះរកមាគ៌ាសង្រ្គោះជាតិរហូតដល់ពេលប្រទេសជាតិមានសន្តិភាព លោកប្រធានហូជីមិញមានឱកាសទៅលេងស្រុកកំណើតបានត្រឹមតែ២លើកប៉ុណ្ណោះទោះបីជាលោកស្រលាញ់ស្រុកកំណើតយ៉ាងណាក្ដី។ នៅក្នុងកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ” គណៈចាត់តាំងបានខិតខំជ្រើសបទចំរៀងពិរោះៗមកសំដែងដើម្បីបង្ហាញនូវមនោ សញ្ចេតនានិងសិលធម៌របស់លោក។ សិល្បករឆ្នើម Hong Duong ជាអ្នកដឹកនាំឈុតរបាំ”លោកអ៊ំហូទៅលេងស្រុកកំណើត”បានសំណេះសំណាលថា
“លោកប្រធានហូជីមិញចាកចេញពីស្រុកកំណើតតាំងពីពេលនៅតូចហើយវិលត្រឡប់មកលេងស្រុកវិញនៅពេលសក់ស្កូវបានជាលោកអ៊ំនឹករលឹកដល់អនុស្សាវរីយកាលរស់នៅជាមួយឪពុកម្ដាយបងប្អូនញាតមិត្តខ្លាំងណាស់។ ដូច្នេះ ពេលសំដែងរបាំលើវេទិកា ក្រុមនាដក នាដកាត្រូវប្រើកាយវិកាទន់ភ្លន់ដើម្បីបង្ហាញឲ្យបាននូវមនោសញ្ចេតនាកក់ក្ដៅជ្រាលជ្រៅរបស់លោកចំពោះស្រុកទេស”។
តាមរយៈកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ” នេះទស្សនិកជនបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនោសញ្ចេតនាគោរពរាប់អានកក់ក្ដៅរបស់មហាជនចំពោះលោកប្រធានហូជីមិញ |
ទោះជាអាកាសធាតុមិនអំណោយផលយ៉ាងណាក៏ដោយតែសិល្បករសិល្បការិនីជាង១០០នាក់បានខ្នះខ្នែងដើម្បីនាំឲ្យកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ”សំរេចជោគជ័យ។ ក្រៅពីបទចំរៀងចាស់ៗមានជាអាទិ៍ “មកពីភូមិផ្កា ឈូក” ”សំនៀងនៅកណ្ដាលព្រៃPac Bo””កោតសរសើរលោកប្រធានហូ ជីមិញ” ”ភូមិភាគកណ្ដាលនឹករលឹកលោកអ៊ំ” ”ប្អូនសុបិនបានជួបលោកអ៊ំហូ”នោះនៅមាន បទថ្មីៗមួយចំនួនដែលបានយកមកសំដែងជាលើកដំបូងទៀតផង។ ស្ដីពីបទចំរៀងរបស់អតីតតន្រ្តីករ Phan Lac Hoa មានចំណងជើងថា”ថ្ងៃលោកអ៊ំមកលេងស្រុកកំណើត” កវីនារី Phan Huyen Thu ជាអ្នករៀបរៀងកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ” បានឲ្យដឹងថា
“បទចំរៀងនេះបានប្រើក្លិនពិដោរនៃផ្កាឈូកដើម្បីស្ដែងឡើងមនោសញ្ចេតនារបស់ប្រជាជនស្រុកលៃទុកជូនលោកប្រធានហូជីមិញ។ នេះជាលើកដំបូងហើយដែលនាងខ្ញុំមានឱកាសរៀបចំកម្មវិធីសិល្បៈនៅលើទឹកដី Nghe An ជាស្រុកកំណើតរបស់លោកអ៊ំហូហើយនាងខ្ញុំបានយកចំរៀងមួយបទរបស់ឪពុកនាងខ្ញុំមកសំដែងជាលើកដំបូងជូនទស្សនិកជន”។
ជារូមថា តាមរយៈកម្មវិធីសំដែងសិល្បៈពិសេស”ចំរៀងនឹករលឹកលោកអ៊ំហូ” នេះទស្សនិកជនបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនោសញ្ចេតនាគោរពរាប់អានកក់ក្ដៅរបស់មហាជនចំពោះលោកប្រធានហូជីមិញជាអគ្គមគ្គុទេសដ៏មហិមារបស់ប្រជាជាតិវៀតណាម៕
NGOC NGA – THU HOA