កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “
TO TUAN -  
(VOV WORLD) /  
Vovworld- កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “បានដែលប្រព្រិត្តទៅ
នៅក្រុងហាណូយពីថ្ងៃទី៩ដល់ថ្ងៃទី១៦កញ្ញាកន្លងទៅទាក់ទាញការចូលរួមរបស់ក្រុម
សិល្បះចំនួន៩មកពីហាណូយ ទីក្រុង Hai Phongខែត្រNam Dinh និងទីក្រុង Hueជា
ដើម។ក្នុងចំណោមរឿងល្ខោនដែលបានសំដែងក្នុងឱកាសនេះមានវណ្ណកម្មល្បីឈ្មោះ
នៅក្នុងនិងក្រៅប្រទេសដូចជា៖ព្រលឹង Truong Ba រាងកាយអ្នកលក់សាច់ បេះដូង
បរិសុទ្ឋ លោកមិនមែនជាឪពុកខ្ញុំ រដូវក្តៅចុងក្រោយនិងពាក្យសម្បថទី៩ជាដើម។នោះជារឿងល្ខោនស្តីពីមេរៀនស្មោះត្រង់ ទឹកចិត្តអង់អាចក្លាហាន ការតស៊ូជាមួយ
ប្រការអាក្រក់ ការខុសឆ្គង។សិល្បករប្រជាជន Truong Nhuanនាយករោងល្ខោន
វៀតណាមបានពិនិត្យអំពី Luu Quang Vu ថា៖ Luu Quang Vuជា អ្នកតែង រឿងល្ខោន
ឆ្នើមបំផុតនៃល្ខោនសម័យវៀតណាម។ខ្ញុំរំពឹងគិតថា៖លើឆាកល្ខោនគិតរហូតមកដល់
ពេលនេះប្រហែលជាគ្មានអ្នកនិពន្ឋណាអាចជំនួសបានតួនាទីរបស់Luu Quang Vuបាន
ឡើយ។
|
រូបថតVNA |
ក្នុងអំឡុង១សប្តាហ៍ កម្មវិធីសំដែងរឿងល្ខោនរបស់អតីតអ្នកនិពន្ឋLuu Quang Vuបាន
ទាក់ទាញទស្សនិកជនជាច្រើនកុះករទស្សនា។រឿងល្ខោនទាំងនេះនាំមកនូវអារម្មណ៍
ខុសពីគ្នាសំរាប់ទស្សនិកជន។ប្រសិនបើ រឿងល្ខោន ព្រលឹង Truong Ba រាងកាយអ្នកលក់
សាច់ ជាការតស៊ូរវាងព្រលឹងជាមួយរាងកាយរវាងចំណង់ខាងសម្ភារះធម្មតាជាមួយ
ឧត្តមគិតនោះ រឿងល្ខោនលោកមិនមែនជាឪពុកខ្ញុំបែជាឆ្លុះបញ្ចាំងបញ្ហានានាក្នុងទំនាក់
ទំនងគ្រួសារ ការផ្លាស់ប្តូរសីលធម៌សង្គម ការចុះអន់ថយខាងសីលធម៌នៅពេលដែល
អ្នកផងលើកកំពស់តំលៃប្រាក់កាសជាធំ។សិល្បករសិល្បការីនីរួមសម័យជាមួយ Luu
Quang Vuក៍ដូចជាអ្នករៀបចំរឿងល្ខោនទាំងឡាយនៅក្នុងកម្មវិធីសិល្បះលើកនេះសុទ្ឋតែ
បានអះអាងនូវទេពកោសល្យរបស់Luu Quang Vuផងដែរ។លោកTruong Nhuanនាយក
រោងល្ខោនវៀតណាមបានពិនិត្យថែមទៀតថា៖ រហូតមកដល់ពេលនេះការដែលនៅ
មានរោងល្ខោននិងអង្គភាពជំនាញជាច្រើននៅតែរៀបចំតាកតែងរឿងល្ខោនរបសស់Luu
Quang Vuបានសរអោយឃើញ៖ដង្ហើមនៃជីវភាពរស់នៅនិងបញ្ហានានាដែលបានឆ្លុះបញ្ចាំង
ក្នុងរឿងល្ខោននៅជាបញ្ហាស្និទស្នាលនិងមានចរិតលក្ខណះជាមួយមហាជនដដែល។
|
រូបថតVNA |
លាចាកលោកក្នុងជន្មាយុ៤១ឆ្នាំ (១៩៤៨-១៩៨៨) Luu Quang Vuបានបន្សល់រឿងល្ខោន
គ្រប់ប្រភេទសំរាប់ផ្នែកល្ខោនវៀតណាម។ក្នុងនោះវណ្ណកម្ម ព្រលឹង Truong Ba រាងកាយ
អ្នកលក់សាច់ ត្រូវបានប្រៀបដូចជាកំពូលល្ខោនវៀតណាម។សិល្បករប្រជាជន Doan
Chau អតីតនាយករោងល្ខោនវៀតណាមបានអោយដឹងថា៖ ក្រោយពីបញ្ចប់ការ សំដែង
វណ្ណកម្មនេះ នៅទីក្រុងមូស្គូនាឆ្នាំ១៩៨៦ អ្នកទិតៀនល្ខោនអាល្លឺម៉ង១រូបបានពិនិត្យថា៖រឿងល្ខោននេះបានបង្ករលកលាន់រន្ទឺ១សំរាប់ឆាកល្ខោនវៀតណាម។ក្រោយនោះតទៅ
ទៀត វណ្ណកម្មនេះនៅ បានសំដែងនៅរដ្ឋចំនួន៣០របស់អាមេរិក។ទស្សនិកជនភាគច្រើន
ជាយុវជននិងនិស្សិតអាមេរិក។
កម្មវិធីសិល្បះ” រឿងល្ខោនរបស់ Luu Quang Vu “បានអះអាងនូវទេពកោសល្យរបស់
អ្នកតាកតែងល្ខោន Luu Quang Vu ជាថ្មីម្តងទៀត។លោកបានរួមវិភាគទានធ្វើឲ្យខឿន
ល្ខោនវៀតណាមឈានទៅកំពូលថ្មី១៕
TO TUAN
-VOV WORLD