កម្លាំងរស់របស់ Don ca tai tu ក្នុងជីវភាពសហគមន៍
LE HOA/THU HOA -  
(VOVworld)-Festival Don ca tai tu ចម្រៀងមិនជំនាញជាតិលើកទី១ឆ្នាំ២០១៤ កំពុង
ប្រព្រឹត្តទៅនៅទីក្រុង Bac Lieu ខេត្ត Bac Lieu ប្រទេសវៀតណាម។ ព្រឹត្តការណ៍នេះបានអះអាងនូវតួនាទីរបស់ប្រភេទសិល្បៈដ៏វិសេសវិសាលដែលបានគណៈកម្មាធិការ
វប្បធម៌អប់រំនិងវិទ្យាសាស្រ្ត របស់អ.ស.ប (UNESCO)ទទួលស្គាល់ជាបេតិកភ័ណ្ឌ
អរូបីរបស់មនុស្សលោកផង និងសម្តែងបានកម្លាំងរបស់របស់ don ca tai tu ក្នុងជីវ
ភាពសហកមន៍ផង។
ទោះបីជាមានប្រភពដើមពីភ្លេងក្នុងមរមរាជវាំង Hue និងជាមរតតន្រ្តីតាំងពី
យូរយារណាស់មកហើយដែលផ្សាយពីខាងជើងចូលមកខាងត្បូង ហើយរហូត
ដល់ពេលនេះ don ca tai tu បានក្លាយទៅជាវប្បធម៌វិសេសវិសាលដោយឡែក
របស់តំបន់ Nam Bo។សាស្រ្តាចារ្យរង បណ្ឌិត Nguyen Thi My Liem ជាសមាជិការ
១រូបដែលចូលរួមចងក្រងឯកសារ Don ca tai tu សម្រាប់ដាក់ជូនទៅ UNESCO
ដើម្បីទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោកឲ្យដឹងថា៖
“ប្រជាជនភាគខាងត្បូងវៀតណាមមានទេពកោសល្យពិសេស គឺនិពន្ធបទ
ភ្លេងពីច្បាប់ខ្លីឲ្យទៅជាបទភ្លេងវែង ដូចជាបទភ្លេង “da co hoai lang” តាំងពី១០០
ឆ្នាំមុននេះ គេច្រៀងយ៉ាងសាមញ្ញជាងឥឡូវនេះ។ ការអភិវឌ្ឍន៍ដូច្នេះ ធ្វើឲ្យបទ
ចំរៀងមានលក្ខណៈ ទំនុកភ្លេងរបស់ភាគខាងត្បូងវៀតណាម”។
|
ការសម្តែង don ca tai tu ក្នុងFestival នៅខេត្ត Bac Lieu
(រូបថតៈ baclieu.gov).vn |
ឥឡូវនេះ នៅទីណាក៏ប្រជាជន Nam Bo មានមោទនភាពអំពីសម្បត្តិទ្រព្យ
ស្មារតីរួមគឺ Don ca tai tu។ ចំពោះប្រជាជន Nam Bo, Don ca tai tu គឺជាប្រភេទ សិល្បៈតែ១គត់ដែលមានភាពវិសេសវិសាល មានការរីកសាយភាយក្នុងទ្រង់
ទ្រាយធំធេង។ ក្នុងជីវភាពរស់នៅបច្ចុប្បន្ន Don ca tai tu នៅតែជាសិល្បៈពេញ
និយម របស់មហាជន។
តាំងពីឆ្នាំ១៩៦០មក ពិភពលោកបានស្គាល់ដល់ Don ca tai tu តាមរយៈ
ការខំប្រឹងប្រែងឧទ្ទេសនាមរបស់អ្នកស្រាវជ្រាវដូចជា សាស្រ្តចារ្យ Tran Van Khe
តន្រ្តីករ Nguyen Huu Ba ជាដើម។ ច្រើនឆ្នាំនេះ ភ្ញៀវទេសចរណ៍នៅគ្រប់ទិសទី បានមកដល់ភាគខាងត្បូងរបស់វៀតណាមនៅតែចាត់ទុកថា សំលេងចម្រៀង
ជាបរិយាកាសរស់នៅ ដ៏ពិសេសដោយមិនអាចខ្វះបានឡើយពេលដែលមក
ទស្សនាតំបន់នេះ។ អ្នកនិពន្ធ Le Dinh Bich សាស្រាចារ្យវប្បធម៌របស់សកល
វិទ្យាល័យ Can Tho ជាជន១រូបបាន ផ្សាផ្ជាប់ជាមួយការផ្សព្វផ្សាយអំពីឧបករណ៍
តន្រ្តីនិងតន្ត្រីប្រពៃណីរបស់ជណជាតិវៀតណាមឲ្យនិស្សិតអន្តរជាតិបានឲ្យដឹងថា៖
“ពីមុននេះ បានមានសំណងស្រាវជ្រាវលំអិតអំពី Don ca tai tu តំបន់Nam bo
របស់អ្នកប្រាជ្ញ សាស្រ្តាចារ្យតន្រ្តីវៀតណាម ប៉ុន្តែជនដែលបានស្រាវជ្រាវធ្វើនិក្ខេប
បទបណ្ឌិតអំពី Don ca tai tu ជាជនជាតិអាមេរិក១រូប។ នោះគឺបណ្ឌិត Alexander
M.Cannon ជាសាស្រ្តចារ្យមុខវិជ្ជាប្រវត្តិសាស្រ្តភ្លេងនិងជនជាតិវិទ្យានៅ Michigan
ខាងលិច។ ប្រការនេះគឺថ្លៃថ្លាណាស់!”
សិល្បៈ Don ca tai tu មិនត្រឹមតែជាទ្រពសម្បត្តិដ៏វិសេសវិសាលដោយឡេក
របស់ប្រជាជនខេត្ត ក្រុងចំនួន២១នៅភាគត្រូវប្រទេសវៀតណាម ប៉ុណ្ណោះទេ ជា
ពិសេសនៅ តំបន់វាលទំនាបទន្លេ Cuu Long ទៀតផង។ កម្លាំងរីករាលដាលនិង
សក្តានុភាព អភិវឌ្ឍន៍ Don ca tai tu បានខ្លាំងក្លាជាងក្នុងជីវភាពរស់នៅបច្ចុប្បន្ន
ជាពិសេស ក្រោយនោះបានក្លាយទៅជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្ស
លោក។ជនដែលយកចិត្តទុកដាក់និងស្រឡាញ់ Don ca tai tu កំពុងប្រមូលផ្តុំនៅ
ទីក្រុង Bac Lieu ខេត្តBac Lieu ដើម្បីស្វែងយល់បន្ថែមអំពីតម្លៃវប្បធម៌ រៀនសូត្រ
ពីមិត្តភក្តិ រួមគ្នាពិភាក្សាអំពីទិសដៅចាំបាច់ ដើម្បីបន្តកម្លាំងរស់សម្រាប់ប្រភេទ
សិល្បៈដ៏វិសេសវិសាលនេះ រស់រវើកជានិច្ចជាមួយសហគមន៍និងជាមួយពេល
វេលាជារៀងរហូត៕
LE HOA/THU HOA