កេរ្តិ៍ដំណែលវប្បធម៌ឈើពុម្ភអក្សរ TRUONG LUU
Phuong Thuy - Lan Anh -  
(VOVWORLD) /  
VOVWORLD_រួមជាមួយប្រព័ន្ធអក្សរសាស្រ្តជាភាសាចិនដែលបាន
ចាររិកលើសំណង់ស្ថាបត្យកម្មបរមរាជវាំងHueគឺសំណុំរឿងឈើពុម្ភអក្សរ
TRUONG LUU នឹងត្រូវបានវៀតណាមដាក់ជូនអង្គការ UNESCO ពិនិត្យ
មើលនាចុងឆ្នាំនេះដើម្បីទទួលស្គាល់ជាកេរ្តិ៍ដំណែលឯកសារអាស៊ី
ប៉ាស៊ីហ្វីក។ ទោះបីឈើពុម្ភអក្សរ TRUONG LUUចជាទ្រព្យសម្បតិ្តរបស់
ត្រកូលមួយក្ដីតែវាមានតំលៃក្នុងការស្រាវជ្រាវវិស័យអក្សរសាស្រ្ត
ប្រវតិ្តសាស្រ្ភភូមិសាស្រ្ត សេដ្ឋកិច្ច ការទូត អប់រំ និងបចេ្ចកទេសបោះពុម្ភ
របស់វៀតណាមនាសតវត្សទី១៨។
ឈើពុម្ភអក្សរ TRUONG LUU មានចំនួនជាង២០០០ពុម្ភដែលបានឆ្លាក់អក្សរ
ចិនបញ្ច្រាសដើម្បីបោះពុម្ភសៀវភៅបំរើវិស័យអប់រំនិងការប្រលងជ្រើសអ្នក
ពូកែសំរាប់ប្រទេសជាតិនាសករាជស្ដេច Le សតវត្សទី១៨។ ឈើពុម្ភអក្សរ
ទាំងនេះត្រូវបានត្រកូល Nguyen Huy នៅខេត្ត Ha Tinh ភាគកណ្ដាលវៀត
ណាមកែឆ្នៃនិងថែរក្សា។ រយៈពេលគេកែឆ្នៃឈើពុម្ភអក្សរនេះត្រូវបានចែង
ច្បាស់គឺចាប់ពីឆ្នាំ១៧៥៨ដល់ឆ្នាំ១៧៨៨ពោលគឺមុននេះជាង២៥០ឆ្នាំដែល
ធ្វើនៅភូមិ Truong Luu ឃុំ Lai Thach ស្រុក Can Loc ខេត្ត Ha Tinh។ គួរឲ្យ
ចាប់អារម្មណ៍គឺឈើពុម្ភអក្សរ TRUONG LUU មានខ្លឹមសារសំខាន់ជាសៀវ
ភៅរបស់អ្នកកាន់លិទ្ធិខុងជីនិយមតែបានសម្រិតសម្រាំងនិងកែសំរួលជា
ច្រើន។ ឆ្លងកាត់ការប្រែប្រួលនៃប្រវត្តិសាស្រ្តឥឡូវនេះនៅបណ្ណាល័យ Phuc
Giang របស់បណ្ឌិត Nguyen Huy Oanh នៅរក្សាទុកនូវឈើពុម្ភអក្សរចំនួន
៣៩៤ក្នុងនោះមាន៣៧៩ពុម្ភសំរាប់បោះពុម្ភសៀវភៅរបស់អ្នកកាន់លិទ្ធិខុង
ជីនិយមចំនួយ១២ច្បាប់។ សាស្រ្តាចារ្យ Nguyen Huy My ជាកូនចៅជំនាន់
ក្រោយនៃក្រកូល Nguyen Huy បានឥ្យដឹងថា
"ក្នុងកម្រងសៀវភៅទស្សនវិជ្ជានិងអក្សរសាស្រ្តនេះ លោក Nguyen Huy Tu
បានបញ្ចូលជំពូកស្ដីពីរាជកាលស្ដេច Dinh – Le – Ly – Tran របស់វៀត
ណាមដើម្បីបង្រៀនឲ្យសិស្សដែលក្នុងនោះមានការធ្វើអត្ថាធិប្បាយអំពី
បណ្ដាស្ដេច។ ប្រការនេះខុសឆ្ងាយពីកម្រងសៀវភៅទស្សនវិជ្ជានិងអក្សរ
សាស្រ្តរបស់ចិន"។
ឈើពុម្ភអក្សរ Truong Luu ត្រូវបានអ្នកវប្បធម៌ល្បីឈ្មោះចំនួន៥នាក់ក្នុង
ត្រកូល Nguyen Huy រៀបរៀង។ នោះគឺលោក Nguyen Huy Tuu Nguyen
Huy Oanh Nguyen Huy Cu Nguyen Huy Quynh និងNguyen Huy Tu។ មាន
ជន៤នាក់ក្នុងចំណោមពួកគេជាគ្រូបង្រៀននៅ Quoc Tu Giam ដែលជាមហា
វិទ្យាល័យដើមដំបូងរបស់វៀតណាម។តាមបណ្ឌិត Pham Van Anh នៅវិទ្យា
ស្ថានអក្សរសាស្រ្តចំណុះបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាមឲ្យដឹងថា
ឈើពុម្ភអក្សរ Truong Luu បង្ហាញឲ្យឃើញនូវទិសដៅជ្រួតជ្រាបរបស់
មជ្ឈដ្ឋានអ្នកកាន់លិទ្ធិខុងជីនិយមនៅប្រទេសវៀតណាមនាគ្រានោះ។ ក្រៅ
ពីតំលៃអំពីបចេ្ចកទេសពុម្ភឆ្លាក់និងអក្សរសរសេរ ឈើពុម្ភអក្សរ Truong Luu
បានបើកចេញនូវទិសដៅស្រាវជ្រាវសំខាន់ពីរ។ នោះគឺទិសដៅស្រាវជ្រាវ
ប្រព័ន្ធកេរ្តិ៍ដំណែលទាក់ទិនដល់វិស័យអប់រំនិងរបៀបជ្រួតជ្រាបប្រព័ន្ធលិទ្ធិ
ខុងជីនិយមពីប្រទេសចិន។ ដោយឡែកលើវិស័យអប់រំបណ្ឌិត Pham Van
Anh បានអះអាងថា ឈើពុម្ភអក្សរ Truong Luu គឺជាកេរ្តិ៍ដំណែលឈើពុម្ភ
អក្សរសំបូរបែបដែលបង្ហាញនូវប្រពៃណីឧស្សាហ៍ព្យាយាមរៀនសូត្រនិង
កំរិតវប្បធម៌ខ្ពង់ខ្ពស់នៃទឹកដី Ha Tinh របស់វៀតណាម។
"នេះជាតំបន់មួយមានប្រពៃណីរៀនសូត្រនិងវប្បធម៌ដោយមានអ្នកពូកែ
ប្រសូតចេញពីហ្នឹង។ ដោយឡែកត្រកូល Nguyen Huy ជាត្រកូលមានអ្នក
ប្រាជ្ញជាច្រើនជំនាន់។ ការបន្សល់ទុកមកនូវឈើពុម្ភអក្សរ ខ្នាតធំដូចឈើ
ពុម្ភអក្សររបស់ត្រកូល Nguyen Huy នៅ Truong Luu នេះគឺកម្រណាស់"។
នាបច្ចុប្បន្ននេះកម្រងឈើពុម្ភអក្សរ Truong Luu ត្រូវបានពុម្ភយ៉ាងរឹងមាំ
ហើយបានបញ្ចូលជាសៀវភៅ Digital ចំនួន១២ភាគហើយបញ្ជូនទៅ
បណ្ណសារដើម្បីរក្សាទុកនិងជូនដល់បណ្ណាល័យនិងវិទ្យាស្ថាននានាសំរាប់
បំរើការងារសិក្សាស្រាវជ្រាវ។ ប្រសិនបើឈើពុម្ភអក្សរនៅវត្ត Vinh Nghiem
ខេត្ត Bac Giang ជាឯសារទាក់ទិនដល់សកម្មភាពរបស់ព្រះពុទ្ធនិកាយTruc
Lam Yen Tu និងឈើពុម្ភអក្សរមួយទៀតនៅ Da Lat ខេត្ត Lam Dong ជា
ឯកសាររបស់រាជវង្សានុវង្ស Nguyen នៅHue នោះគឺកម្រងឈើពុម្ភអក្សរ
Truong Luu នៅខេត្ត Ha Tinh ជាឯកសារអប់រំវិញ។ នេះជាប្រភេទឯកសារ
ដ៏ថ្លៃថ្លានិងកម្រដែលចាំបាច់ត្រូវថែររក្សារនិងផ្សព្វផ្សាយក្នុងសហគមន៍៕
Phuong Thuy - Lan Anh
-VOVWORLD