ការវិវឌ្ឍន៍នៃវប្បធម៌ - មូលដ្ឋានគ្រឹះសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - វេទិកាជាតិប្រចាំឆ្នាំ “វប្បធម៌ជាមួយធុរកិច្ច” ឆ្នាំ ២០២១ក្រោមប្រធានបទ “ការវិវឌ្ឍន៍នៃវប្បធម៌ - មូលដ្ឋានគ្រឹះសម្រាប់ការស្តារនិងការអភិវឌ្ឍប្រកបដោយចីរភាព” ទើបត្រូវបានប្រារព្ធឡើង។ ព្រឹត្តិការណ៍នេះ ដោយគណៈកម្មាធិការរៀបចំយុទ្ធនាការ “កសាងវប្បធម៌ក្នុងអង្គភាពអាជីវកម្មវៀតណាម” និងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ សហការរៀបចំឡើង តាមនោះ បានបញ្ជាក់ពីឋានៈនិងតួនាទីនៃវប្បធម៌ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ការវិវឌ្ឍន៍នៃវប្បធម៌ - មូលដ្ឋានគ្រឹះសម្រាប់ការស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃវេទិកាជាតិប្រចាំឆ្នាំ “វប្បធម៌ជាមួយធុរកិច្ច” ឆ្នាំ ២០២១ក្រោមប្រធានបទ “ការវិវឌ្ឍន៍នៃវប្បធម៌ - មូលដ្ឋានគ្រឹះសម្រាប់ការស្តារនិងការអភិវឌ្ឍប្រកបដោយចីរភាព”

ការវិវឌ្ឍន៍នៃវប្បធម៌ គឺជាការក្រេបយកនិងការផ្លាស់ប្តូរវប្បធម៌នៅក្នុងដំណើរការនៃការប្រាស្រ័យ ទំនាក់ទំនងនិងសមាហរណកម្មអន្តរជាតិ។ ការវិឌ្ឍន៍នៃវប្បធម៌ គឺជាក្រិត្យក្រមចលនានៃវប្បធម៌ទាំងអស់ ដែលអាចកើតឡើងក្នុងគ្រប់កម្រិតរវាងវប្បធម៌ រវាងសហគមន៍ជនជាតិភាគតិច ឬនៅក្នុងអង្គការមួយ អាជីវកម្មមួយ ឬសូម្បីតែនៅក្នុងបុគ្គលម្នាក់ទៀតផង។ សាស្ត្រាចារ្យ - បណ្ឌិត Tu Thi Loan អតីតនាយកវិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាម អនុប្រធានសមាគមន៍អភិវឌ្ឍន៍វប្បធម៌នៃអង្គភាពអាជីវកម្មវៀតណាមបានឲ្យដឹងថា៖ “ការវិវឌ្ឍន៍នៃវប្បធម៌មានមាននិន្នាការជាច្រើន។ និន្នាការនៃការវិវឌ្ឍន៍របស់វប្បធម៌ដ៏ពេញនិយមគឺស្ថិតនៅក្នុងទិសដៅនៃការធ្វើសមាហរណកម្ម ពោលគឺការចុះសម្រុងគ្នានៃការស្រូបយកកត្តាវប្បធម៌ខាងក្រៅ ខណៈពេលដែលនៅតែរក្សានិងលើកកម្ពស់តម្លៃផ្ទៃក្នុងរបស់ខ្លួន បង្កើតបរិយាកាសពហុវប្បធម៌ មានន័យថា វប្បធម៌ទាំងអស់ត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា ដើម្បីលើកកម្ពស់ប្រជាប្រិយភាពរបស់ខ្លួន”។

សម្រាប់មជ្ឈដ្ឋានធុរកិច្ច ការវិវឌ្ឍនៃវប្បធម៌ជួយអង្គភាពអាជីវកម្ម និងសហគ្រិនក្នុងការក្រេបយកចំណេះដឹង បទពិសោធន៍ និងគំរូនៃការគ្រប់គ្រងអាជីវកម្មជឿនលឿនបំផុតលើពិភពលោកយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ យើងគួរតែគោរពតម្លៃដែលមានលក្ខណៈពិសេស ហើយជ្រើសរើសតម្លៃពិសេសនេះ ដើម្បីអនុវត្តឱ្យសមស្រប មានភាពបត់បែន និងប្រកបដោយភាពច្នៃប្រឌិតទៅក្នុងស្ថានភាពជាក់ស្តែងរបស់វៀតណាម។ បណ្ឌិត Nguyen Si Dung អតីតអនុប្រធានការិយាល័យរដ្ឋសភាបានឲ្យដឹងថា៖ “វៀតណាមដើរតាមនិន្នាការ ដែលអ្វីៗ នាំមកនូវអភិបាលកិច្ចសាជីវកម្មកាន់តែប្រសើរឡើងគឺនឹងទទួលយក។ ឧទាហរណ៍ ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើម៉ាកយីហោ ការកសាងម៉ាកយីហោ ទំនាក់ទំនងអតិថិជននិងទីផ្សារ... ពោលគឺអ្វីៗ សុទ្ធតែផ្សារភ្ជាប់ទៅនឹងអភិបាលកិច្ចអាជីវកម្មទំនើប គឺត្រូវតែតភ្ជាប់ជាបន្ត។  ការគោរពតម្លៃមនុស្សជាតិ  ការស្រលាញ់រាប់អានគ្នា... អ្វីដែលជាអត្តសញ្ញាណជាតិ យើងក៏ត្រូវរក្សាដែរ។ យើងគួរតែក្រេបយកការវិវឌ្ឍន៍នៃវប្បធម៌នេះ ដែលអាចជួយឱ្យអាជីវកម្មវៀតណាមកាន់តែប្រសើរឡើង និងទំនើបជាងមុន ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ និងភាពប្រណិតបំផុតរបស់ប្រទេសជាតិ”។

ការកសាងប្រទេសឱ្យសម្បូរុងរឿង ការទទួលខុសត្រូវរបស់សហគមន៍ធុរកិច្ចកាន់តែមានសារៈ សំខាន់។ ដំណើរការនៃការវិវឌ្ឍន៍នៃវប្បធម៌ចំទិសដៅត្រឹមត្រូវនឹងបង្កើត “ថាមពលទន់” សម្រាប់អង្គភាពអាជីវកម្ម។ លោក  Le Tri Thong អនុប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក PNJ បានឲ្យដឹងថា៖ “អាជីវកម្មនីមួយៗកំពុងអភិវឌ្ឍវប្បធម៌របស់ខ្លួននៅក្នុងមូលដ្ឋាន។ យើងត្រូវបង្កើតការតភ្ជាប់ដែលតភ្ជាប់វប្បធម៌របស់អង្គភាពសាជីវកម្មនេះជាមួយនឹងវប្បធម៌នៃអង្គភាពសាជីវកម្មមួយផ្សេងទៀត ដើម្បីបង្កើតឡើងហេដ្ឋារចនាសម្ព័ន្ធនៃវប្បធម៌ធុរកិច្ច”។

វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅក្នុងពិភពលោក ហើយក្នុងដំណើរការវិវឌ្ឍនៃវប្បធម៌គឺជៀសមិនរួចនូវតម្លៃដែលបានប្រឈមនឹងស្តង់ដារជាច្រើន។ ជាងនេះទៅទៀត វៀត ណាមស្ថិតក្នុងដំណាក់កាលនៃការវិវឌ្ឍន៍វប្បធម៌កម្រិតខ្ពស់។ វប្បធម៌ណាដែលមានប្រសិទ្ធភាពនិងប្រកបលក្ខណៈមនុស្សសាស្ត្រគឺត្រូវបានរក្សាទុក ហើយវប្បធម៌ណាដែលដើរផ្ទុយនឹងលក្ខណៈមនុស្សសាស្ត្រ ត្រូវបានលុបបំបាត់ចេញពីសហគ្រាស តាមគ្រប់មធ្យោបាយ។ លោកបណ្ឌិត Gian Tu Trung សាកលវិទ្យាធិការនៃសាលាធុរកិច្ច PACE បានឲ្យដឹងថា៖ “សេចក្តីប្រាថ្នាឆ្នាំ ២០៤៥ ត្រូវបានមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ដាក់ចេញ ពោលគឺ ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ពេលគិតដល់ឆ្នាំ ២០៤៥ សហគមន៍ធុរកិច្ចវៀតណាមក៏ត្រូវគិតពីអភិបាលកិច្ចថ្មីដែរ។ ប្រព័ន្ធអភិបាលកិច្ចថ្មីរបស់វៀតណាមអាចហៅថាអភិបាលកិច្ចដែលបង្កប់ដោយស្មារតីវៀតណាមនិងលក្ខណៈផូរផង់បំផុតរបស់ពិភពលោក។ នោះជាអភិបាលកិច្ចដែលបង្កប់នូវសេចក្តីប្រាថ្នាជាតិ និងផ្អែកលើស្តង់ដារសកល។ វៀតណាមជាផ្នែកមួយនៃពិភពលោក  ហើយផ្ទុយទៅវិញ ពិភពលោកក៏ជាផ្នែកមួយរបស់វៀតណាមផងដែរ”។

ការវិវឌ្ឍន៍នៃវប្បធម៌មិនត្រឹមតែជាការទទួលនិងការក្រេបយកនូវអ្វីថ្មីថ្មោងប៉ុណ្ណោះទេ ប៉ុន្តែនៅលើមូលដ្ឋាននោះ ថែមទាំងបង្កើតតម្លៃវប្បធម៌ថ្មីក្នុងអន្តរកម្មវប្បធម៌និងពហុវប្បធម៌។ ក្នុងបរិបទនៃបដិវត្តន៍បច្ចេកវិទ្យា ៤.០ និងជាពិសេសចំពោះមុខបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកគឺជំងឺរាតត្បាតកូវីដ-១៩ ការវិវឌ្ឍន៍នៃវប្បធម៌គឺជាគោលដៅជួយសង្គ្រោះសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងស្តារយ៉ាងឆាប់រហ័ស ស្ថិរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ