ការអប់រំ - កូនសោរសម្រាប់អនាគតរបស់ប្រជាជនតាមតំបន់ព្រៃភ្នំ

(VOVWORLD) - 

ដើម្បីឱ្យជនជាតិភាគតិចនៅតំបន់ខ្ពង់រាបព្រៃភ្នំផ្លាស់ប្តូរការយល់ដឹង ផ្លាស់ប្តូររបៀបគិតគូរសម្រាប់លុបបំបាត់ភាពក្រីក្រឈានទៅរកជីវភាពសម្បូរធូធារ អាជ្ញាធរស្រុក Sốp Cộp ខេត្ត Son La បានកំណត់ថា មនុស្សគ្រប់គ្នាត្រូវតែចេះអក្សរជាចម្បង។ ហេតុដូច្នេះ ទន្ទឹមនឹងការកៀរគរក្មេងៗឱ្យចូលរៀននិងបំប៉នចំណេះដឹងមូលដ្ឋានតាមអាយុសមស្រប ស្រុកបានបើកថ្នាក់បង្រៀនអក្ខរកម្មយ៉ាងសកម្ម សម្រាប់អ្នកដែលមិនចេះអក្សរ ដោយកម្លាំងស្នូលគឺអង្គភាពយោធានៅតំបន់នេះតែម្តង។

ការអប់រំ - កូនសោរសម្រាប់អនាគតរបស់ប្រជាជនតាមតំបន់ព្រៃភ្នំ - ảnh 1ប្រជាជនជាង ២.៥០០ នាក់ត្រូវបានលុបបំបាត់អនក្ខរជនក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនៅ Sốp Cộp 

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រជាជននៅស្រុក Sốp Cộp ជាង ២៥០០ នាក់ត្រូវបានលុបបំបាត់ អនក្ខរៈភាព នេះគឺជាតួលេខចេះនិយាយ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់បក្សភាគនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមបណ្តាស្រុកជាប់ព្រំដែនដែលមានការលំបាកពិសេស ក្នុងការអនុវត្តការងារលុបបំបាត់អក្ខរកម្ម។

លោកស្រី Tong Thi Quyen អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលស្រុក Sốp Cộp បានឲ្យដឹងថា នៅឆ្នាំ ២០១៥  Sốp Cộp មានមនុស្សជិត ៤.៥០០ នាក់ ក្នុងចំណោមប្រជាជនសរុប ២៨.០០០ នាក់ដែលមិនចេះអក្សរ។ ការដែលប្រជាជនមិនចេះអក្សរគឺជាឧបសគ្គដ៏ធំមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់គ្រួសារនិងមូលដ្ឋាន។

ដោយកំណត់ពីសារៈសំខាន់នៃការបំប៉នអក្ខរកម្ម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុក Sốp Cộp បានផ្តោតលើការបើកថ្នាក់អក្ខរកម្មនៅតាមឃុំនិងភូមិក្នុងតំបន់។ ដើម្បីឱ្យការរៀនអក្សរទទួលបានប្រសិទ្ធភាពខ្ពស់និងក្លាយជាចលនា រីករាលដាល ស្រុកបានបង្កើតគណៈកម្មាធិការដឹកនាំដើម្បីលុបបំបាត់អក្ខរកម្មពីថ្នាក់ស្រុកដល់ថ្នាក់ឃុំនិងភូមិ។ សមាជិកនីមួយៗនៃគណៈកម្មាធិការដឹកនាំត្រូវតែទៅដល់គ្រួសារនីមួយៗដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយអំពីគុណវិបត្តិដែលមិនចេះអក្សរនិងផលប្រយោជន៍ដែលយើងចេះអក្សរ៖

“យើងនឹងវិភាគគុណវិបត្តិរបស់ពួកគេដូចជា ហេតុអ្វីអ្នកចិញ្ចឹមកូនក្មេងស្គមក្រិស ជាងអ្នកដទៃ ពីព្រោះមកពីអ្នកមិនចេះអក្សរ។ មានអ្នកម្តាយដែលបានផ្តល់ថ្នាំឲ្យកូនលេបខុស ដោយសារតែពួកគេមិនចេះអក្សរ ហើយមិនអាចអានការណែនាំរបៀបប្រើប្រាស់ថ្នាំ។ ទី ២ យើងក៏វិភាគផងដែរថា ហេតុអ្វីធ្វើស្រែចំការ តែស្រែចំការរបស់យើងមិនល្អ ហើយចំការពោតគេប្រមូលផលដែលមានគុណភាពខ្ពស់ គឺដោយសារតែប្រជាជនចេះអក្សរ ចេះស្វែងយល់ពីគ្រាប់ពូជ ហើយចេះប្រើជី។ ចំណែកយើងវិញ គឺមិនចេះអក្សរ ចេះតែដាំដោយមិនដឹងថាពួជនោះមិនសូវល្អ។ ហេតុអ្វីបានជាយើងនៅតែក្រីក្រពីព្រោះយើងមិនចេះអក្សរប៉ុណ្ណោះ”។

ពីស្ថានភាពជាក់ស្តែងនៃតំបន់ព្រំដែនដែលមានការលំបាកដោយធនធានមនុស្សមានកំណត់ ស្រុក Sốp Cộp  បានសម្របសម្រួលជាមួយអង្គភាពប្រដាប់អាវុធមានទីតាំងនៅតំបន់ដើម្បីអនុវត្តការលុបបំបាត់អនក្ខរភាព។ វរសេនីយ៍ទោ Tran Manh Cuong អនុប្រធានអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣២៦ នៃយោធភូមិភាគទី ២ បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ប្រជាជនជាច្រើនបានរៀនសូត្រតាមរយៈថ្នាក់អក្ខរកម្មរៀបចំឡើងដោយអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣២៦។ ចាប់ពីថ្ងៃដែលប្រជាជនចេះអក្សរមក ជីវភាពរស់នៅក៏ត្រូវបានកែលំអរជាបណ្តើរៗ ឧទាហរណ៍ នៅពេលធ្វើចលនា ឃោសនាពេលប្រាប់ប្រជាជនឲ្យគោចេញពីក្រោមផ្ទះ ឥឡូវគឺងាយស្រួលណាស់។ កាលពីមុនប្រជាជនមិនចេះអក្សរ ហើយមិនអាចនិយាយភាសា Kinh ហេតុដូច្នេះ ការផ្សព្វផ្សាយខ្លឹមសារណាមួយក្នុងចំណោមប្រជាជនក៏ជួបការលំបាកដែរ។ ប៉ុន្តែឥឡូវគឺងាយស្រួលជាងហើយ”។

ការអប់រំ - កូនសោរសម្រាប់អនាគតរបស់ប្រជាជនតាមតំបន់ព្រៃភ្នំ - ảnh 2ពេលចេះអក្សរហើយ ប្រជាជននៅទីនេះនឹងចេះផ្លាស់ប្តូរគំនិត កសាងជីវភាពរស់នៅសម្បូរធូធារជាង 

ពីការប្តេជ្ញាចិត្តចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ឃុំនិងភូមិ អត្រាប្រជាជនដែលមិនចេះអក្សរមានអាយុពី ១៥ ទៅ ៦០ ឆ្នាំនៅ Sốp Cộp បានថយចុះយ៉ាងខ្លាំង។ ថ្វីត្បិតដូច្នេះក៏ដោយ នៅដើមឆ្នាំ ២០២០ ចំនួនប្រជាជន ត្រឡប់ទៅមិនចេះអក្សរវិញឡើងដល់ ៣៧០០ នាក់។ ហេតុដូច្នេះ ដោយមានដំណោះស្រាយយ៉ាងស៊ីជម្រៅនិងមានលក្ខណៈបត់បែនជាច្រើន Sốp Cộp បានប្តេជ្ញាអនុវត្តកម្មវិធីលុបបំបាត់អក្ខរកម្មប្រកបដោយប្រសិទ្ធភាពនិងប្រយុទ្ធប្រឆាំងនឹងអនក្ខរកម្មឡើងវិញនាពេលខាងមុខនេះ។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Sốp Cộp លោកស្រី Tong Thi Kien បានអោយដឹងថា៖ “គណៈកម្មាធិការប្រជាជននឹងបន្តផ្សព្វផ្សាយអំពីគោលបំណងនៃការរៀនសូត្រ។ ជាពិសេស សម្រាប់អ្នកដែលមិនចេះអក្សរ ត្រូវតែធ្វើចលនាឲ្យចូលរៀនទាល់តែបាន។ យើងនឹងរៀបចំក្រុមគ្រូនៅកម្រិតបឋមដើម្បីចូលរួមទាំងថ្នាក់បង្រៀនផ្លូវការនិងថ្នាក់អក្ខរកម្មផង។ បន្ទាប់មកយើង នឹងបន្តសម្របសម្រួលជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធនៅក្នុងស្រុកដើម្បីអនុវត្តការងារនេះ។ ក្រៅពីនេះស្រុកក៏នឹងអំពាវនាវដល់អង្គការ បុគ្គលនិងសប្បុរសជន ចូលរួមក្នុងការងារសង្គម នៅក្នុងកម្មវិធីលុបបំបាត់អក្ខរកម្មនៅតាមតំបន់”។

ទន្ទឹមនឹងការលើកកម្ពស់ការលុបបំបាត់អក្ខរកម្មនោះ ជារៀងរាល់ឆ្នាំ Sốp Cộp នឹងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកៀងគរកុមារដែលមានអាយុចូលរៀននិងអនុវត្តការអប់រំចំណេះទូទៅនៅអាយុសមស្របគ្រប់កម្រិត។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្រៀន “បណ្តេញតាម” តាំងពីតូចមក  ពិតណាស់ថា រហូតដល់ថ្ងៃណាមួយនោះ ប្រជាជននៅ Sốp Cộp នឹងចេះអក្សរទាំងអស់ជាពុំខាន។ “ភ្នែកភ្លឺថ្លាបេះដូងភ្លឺថ្លា” ដោយសារតែការចេះអក្សរ ប្រជាជននឹងដឹងពីរបៀបផ្លាស់ប្តូរ របៀបគិត របៀបបង្កើតជីវភាពថ្មីសម្បូរធូធារហើយរួមគ្នារក្សានិងការពារអធិបតេយ្យភាពព្រំដែនដ៏ពិសិដ្ឋនៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ