ខេត្ត Kon Tum លើកកម្ពស់តម្លៃវប្បធម៌ជនជាតិ
(VOVWORLD) - Kon Tum ជាខេត្តព្រៃភ្នំមួយដែលមានព្រំប្រទល់ ជាប់នឹងខាងជើងនៃតំបន់ Tay Nguyen ដែលមានក្រុមជនជាតិចំនួន ២៨ រស់នៅរួមគ្នា។ ក្រុមជនជាតិនីមួយៗ សុទ្ធតែមានអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួននិងសម្បូរបែបណាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមទាំងការលើកកម្ពស់ធនធានផ្ទៃក្នុងជាមួយនឹងការផ្លាស់ប្តូរជាច្រើនក្នុងដំណើរការអភិវឌ្ឍវប្បធម៌ប្រពៃណីមក ខេត្ត Kon Tum ទទួលបានសមិទ្ធិផលជាច្រើនក្នុងការអភិរក្សនិងអភិវឌ្ឍន៍នូវតម្លៃវប្បធម៌ជនជាតិនៅលើទូទាំងខេត្តផងដែរ។
ខេត្ត Kon Tum បានណែនាំវប្បធម៌គង ឃ្មោះ និងរាំរបាំ Xoang ទៅក្នុងសាលារៀនប្រកបដោយជោគជ័យ |
ដើម្បីអនុវត្តឱ្យបានល្អនូវកិច្ចការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនជាតិភាគតិចក្នុងទូទាំងខេត្ត ខេត្ដ Kon Tum បានចេញគម្រោង ដូចជា៖ ត្រួតពិនិត្យឡើងវិញនូវបេតិកភណ្ឌវប្បធម៌អរូបីនិងធ្វើកំណត់ហេតុវិទ្យាសាស្ត្រដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្ត Kon Tum; អភិរក្សនិងពង្រីកនូវបេតិក ភណ្ឌលំហវប្បធម៌ គង ឈ្មោះនៅខេត្ត Kon Tum ដំណាក់កាល ២០១៦-២០២០; អភិរក្សនិងអភិវឌ្ឍនូវប្រពៃណីទំនៀមទំលាប់របស់ជនជាតិដើមភាគតិចក្នុងខេត្ត; វិនិ យោគលើការធ្វើសមាហរណកម្មទេសចរណ៍នៅខេត្ត Kon Tum រហូតដល់ឆ្នាំ ២០២០; អភិរក្សពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្ត Kon Tum ជាពិសេសគម្រោងស្តារ អភិរក្សនិងពង្រីកគុណតំលៃនៃវប្បធម៌គងនិងគំរោងស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួន លើជំនឿប្រជាប្រិយនិងប្រពៃណីជាដើម។
លោក Phan Van Hoang អនុប្រធានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Kon Tum បានអោយដឹងថា៖ “អាចនិយាយបានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រាល់សកម្មភាពដែលមានគោលបំណងអភិរក្សវប្បធម៌ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការដឹកនាំខេត្តមក មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ តែងតែណែនាំនិងអនុវត្តឱ្យបានល្អនូវការងារអភិរក្ស។ លើសពីនេះទៀត វិស័យវប្បធម៍តែងតែរៀបចំជាទៀងទាត់អោយក្រុមសិប្បករជនជាតិភាគតិច ចូលរួមសកម្មភាពវប្បធម៌នៃតំបន់និងចូលរួមក្នុងបេតិកភណ្ឌវប្បធម៌ជាមួយខេត្តមួយចំនួន ដោយគោល បំណង ផ្តល់ឱកាសឱ្យប្រជាជនផ្លាស់ប្តូរនិងបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ Kon Tum ដល់ប្រជាជនមួយចំនួនធំនៅទូទាំងប្រទេស ក៏ដូចជាមិត្តភក្តិអន្តរជាតិឱ្យយល់កាន់តែច្បាស់អំពីបេតិកភណ្ឌនិងអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅខេត្ត Kon Tum”។
ម៉ោងរៀនរបៀបរាំរបាំ Xoang |
ជោគជ័យបំផុត នោះគឺ ខេត្ត Kon Tum បាននាំយកនូវវប្បធម៍គង ឃ្មោះ និងរបាំ Xoang ទៅសាលារៀន ដើម្បីអភិរក្សប្រកបដោយចីរភាព។ ដើម្បីរក្សាបាននូវសកម្ម ភាពនេះ សាលានានាក្នុងខេត្តបានសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងព្រឹទ្ធាចារ្យក្នុងភូមិនិងប្រជាជនដែលមានកិត្យានុភាពនៅតំបន់ ដើម្បីរៀបចំការបង្រៀននិងជួបសំណេះសំណាល ក្នុងមួយសប្តាហ៍ពីរលើក សម្រាប់និស្សិតអំពីបច្ចេកទេសនៃការរាំរបាំ Xoang និងការវាយគងឃ្មោះផងដែរ។
ក្នុងពេលសិក្សាក្រៅម៉ោងរបស់និស្សិតអនុវិទ្យាល័យក្រុង Kon Tum ត្រូវបាន សិប្បករណែនាំពីរបាំ Xoang និងរបៀបលេងគង ឃ្មោះ។ ប្អូន A Thoi ជាសិស្សនៅសាលាបឋមសិក្សា Trieu Thi Trinh ទីក្រុង Kon Tum បានចែករំលែកថា៖ “ខ្ញុំរីករាយណាស់ដែលបានរៀនពីរបៀបវាយគងឃ្មោះ។ នៅផ្ទះ ខ្ញុំក៏ត្រូវបានជីដូនជីតានិងសិប្បករបង្រៀនខ្ញុំពីរបៀបវាយគង ឃ្មោះផងដែរ។ ដូច្នេះខ្ញុំក៏ចេះលេង ក្នុងគោលបំណងថែរក្សាវប្ប ធម៌ជនជាតិ Bana របស់ខ្លួនអោយបានគងវង្សជានិរន្ត”។
ការបង្រៀនគងឃ្មោះ ត្រូវបានសាលាបង្រៀន ១៥ នាទី មុនពេលចូលរៀននិងរាល់មេរៀនក្រៅម៉ោងរៀងរាល់សប្តាហ៍។ នេះគឺជាកម្មវិធីសិក្សាក្រៅម៉ោងដែលមានសិស្សជាច្រើននាក់ចូលរួម ដែលបានរួមចំណែក បង្កើតទីធ្លាលេងសម្រាប់ប្អូនៗ និងជួយប្អូនៗកាន់តែជិតស្និទ្ធិជាមួយគ្នា។ លោកគ្រូ Hoang Van Ba នាយកសាលាបឋមសិក្សា Trieu Thi Trinh បានមានអោយដឹងថា៖ “ការដែលសាលាបង្រៀនអោយសិស្សឱ្យហាត់លេងគងឃ្មោះ រាំរបាំ Xoang បានរួមចំណែកជួយសាលាខិតកាន់តែជិតជាមួយ សហ គមន៍។ សកម្មភាពទាំងនេះ ត្រូវបានឪពុកម្តាយរបស់សិស្សគាំទ្រ ដោយហេតុនេះ រួមចំណែកធ្វើឱ្យសិស្សកាន់តែរីករាយក្នុងការទៅសាលារៀននិងលើកកម្ពស់គុណភាពអប់រំវប្បធម៌ប្រពៃ ណីដល់សិស្សទាំងអស់គ្នា”។
ដើម្បីអភិរក្សនិងពង្រីកនូវបេតិកភណ្ឌវប្បធម៌គងឃ្មោះ នៅទូទាំងខេត្ត Kon Tum ផ្នែកអប់រំបានរៀបចំមហោស្រពគងឃ្មោះ រាំរបាំ Xoang សម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សារៀងរាល់ ២ ឆ្នាំម្តង ដែលរាល់ពេលមានប្រហែលជា ២០ ក្រុមនិងសិស្សជាង ១២០០ នាក់បានចូលរួមផងដែរ។
យ៉ាងណាមិញ Kon Tum បច្ចុប្បន្ននៅតែរក្សាបាននូវសម្បត្តិវប្បធម៌ដ៏វិសេសវិសាលជាច្រើន ជាពិសេសគឺលំហវប្បធម៌ គងឃ្មោះ ដែលជាមរតកវប្បធម៌អរូបីយរបស់មនុស្សជាតិ។ រហូតមកដល់ពេលនេះ ខេត្តទាំងមូលមានក្រុមសិប្បករគងឃ្មោះ ចំនួន ៤០០ ដែលមានឈុតគងឃ្មោះ ជាង ១៩០០ នៅតែកំពុងប្រើប្រាស់និងត្រូវបានរក្សាទុកតាមភូមិជនជាតិភាគតិចទាំងអស់នៅក្នុងខេត្ត។ ហេតុដូច្នេះសាខាវប្បធម៌មានផែនការជាច្រើនក្នុងការថែរក្សានិងអភិរក្សនូវវប្បធម៌ដ៏សម្បូរបែបនៃគងឃ្មោះរបស់បណ្តាជនជាតិភាគតិចខេត្ត Kon Tum។ លោក Phan Van Hoang អនុប្រធានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Kon Tum បានអោយដឹងថែមទៀតថា៖ “នាពេលខាងមុខនេះ ផ្នែកវប្បធម៌ក៏នឹងបន្តបង្កើនការផ្សព្វផ្សាយអំពីការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនដល់ប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីឱ្យពួកគេបានយល់ច្បាស់ពីតម្លៃប្រពៃណី។ ពីទីនោះពួកគេនឹងយល់ដឹងកាន់តែច្រើននៅក្នុងការអភិរក្សវប្បធម៌។ ជាពិសេស នឹងរៀបចំសកម្មភាពនៃមហោស្រពវប្បធម៌របស់ជន ជាតិភាគតិច ការផ្លាស់ប្តូរវប្បធម៌ គងឃ្មោះ បើកថ្នាក់បង្រៀនអំពីវប្បធម៌ប្រជាប្រិយជាដើម”។
ដោយយកចិត្តទុកដាក់ក្នុងការថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិ បាននិងកំពុងទទួលបានចាប់អារម្មណ៍អនុវត្តដោយគ្រប់លំដាប់ថ្នាក់សាខានិងមូលដ្ឋានរបស់ខេត្ត Kon Tum និងទទួលបានលទ្ធផលលើកទឹកចិត្តជាច្រើន។ ដោយហេតុនេះ បានចូលរួមចំណែកជាវិជ្ជមានដល់ខេត្តនៅតំបន់ Tay Nguyen ដើម្បីបំពេញភារកិច្ចអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌របស់ជនជាតិដើមភាគតិចនៅបណ្តាខេត្ត Tay Nguyen ផងដែរ៕