គំនូរប្រជាប្រិយHang Trong

_គំនូរប្រជាប្រិយHang Trongបានកកើតឡើងមុននេះ៤០០ឆ្នាំ។​ប្រជាពលរដ្ឋ
ទិញ​គំនូរ​ប្រភេទនេះសំខាន់គឺសំរាប់តាំងបង្ហាញនៅទីសក្ការបូជា​និង​ព្យួរ​លើ​ជញ្ជាំង
ក្នុងឱកាសបុណ្យចូលឆ្នាំ។នាដើមសតវត្សទី២០​ គំនូរប្រជាប្រិយHang Trongបន្ត
អភិវឌ្ឍន៍ដោយមានបន្ថែមរូបភាពជីវភាពរស់នៅប្រចាំថ្ងៃដូចជាគំនូរនារី ផ្សារភូមិ
 បុណ្យបារាំង ពិធីព្យុះហយាត្រា រាំម៉ុងសាយជាដើម។

        គំនូរប្រជាប្រិយHang Trongមានភាពវិសេសវិសាលដោយគួបផ្សំ​បាននូវតំលៃ​
វិចិត្រសិល្បៈជាមួយស្មារតីនិងជំនឿសាសនារបស់ប្រជាជននៅរាជធានី។គំនូរ
ប្រភេទនេះមានឈ្មោះHang Trongព្រោះមុននេះនៅពេលបុណ្យចូលឆ្នាំ(Tet)មក
ដល់ម្ដងៗ​ក្រុម​គ្រួសារគូរគំនូរនៅរាជធានីថាំងឡុងតែងតែយកគំនូរទៅដាក់
លក់នៅសាលាភូមិHang Trong។ អតិថិជនមកទិញគំនូរជូនពរឆ្នាំថ្មីរួមមានគំនូរ
 Tu quy  That dong  Tam da។​អ្នក​ខ្លះទិញគំនូរសំរាប់ព្យួរនៅទីសក្ការបូជាក្នុងផ្ទះ
ខ្លួនឬនៅសាលាភូមិនិងវត្តដែលមានគំនូរ Tam Phu  Tu Phu  Thuong Thien ។
នាគ្រានោះគំនូរHang Trongជាវត្ថុដែលមិន​អាច​ខ្វះនៅ​លើទីសក្ការបូជាដូនតា
បានឡើយ។លោកស្រី Le Thi Mai ជាពលរដ្ឋរស់នៅវិថី Hang Non បានឲ្យដឹងថា

          “ ម្ដាយខ្ញុំជាអ្នកនិយមចូលចិត្តគំនូរហើយតែងតែព្យួរគំនូររូបសត្វក្ងោក​
និង​ត្រីគល់​រាំងនៅសង្ខាងទីសក្ការបូជា។គំនូររូបសត្វក្ងោកជានិមិត្តរូបរបស់នារី 
សេចក្ដីថ្លៃថ្នូនិងសុភមង្គលរបស់គ្រួសារ។រីឯគំនូរត្រីគល់រាំងជានិមត្តរូបឲ្យបុរស
 និងភាពជោគជ័យ”។

តាមលោក Le Dinh Nghien ជាសិប្បករមួយរូបដែលក្ដាប់ជាប់នូវរចនាបទ
និងវិធីគូរ គំនូរ  Hang Trong ក្រុងហាណូយបានឲ្យដឹងថា

    “ គ្រួសារខ្ញុំបានច្នៃគូរគំនូរជាច្រើនជំនាន់ហើយ។​តាមអ្នកចាស់ទុំក្នុង​គ្រួសារ
នា​ពេល​នៅរស់ឲ្យដឹងថា មុននេះនៅវិថី Hang Trong និងតំបន់ជុំវិញមានអ្នក
គូរគំនូរជា​ច្រើន។​​បន្ទាប់មកដោយសារសង្គ្រាមបង្កការព្រាត់ប្រាស គ្រួសារស្ទើរ
តែទាំងអស់​លែង​ច្នៃគំនូរទៀតរីឯគ្រួសារខ្ញុំបន្តរក្សារបរគូរគំនូររហូតមកដល់
សព្វថ្ងៃនេះ”។

គំនូរប្រជាប្រិយHang Trong - ảnh 1
គំនូរប្រជាប្រិយHang Trongមានភាពវិសេសវិសាលដោយគួបផ្សំបាននូវតំលៃវិចិត្រសិល្បៈជាមួយស្មារតីនិងជំនឿសាសនារបស់ប្រជាជននៅរាជធានី


ចំពោះបច្ចេកទេសច្នៃប្រភេទគំនូរ Hang Trong នេះគឺគេពុម្ភផងគូរផង។​
មុន​ដំបូង គេពុម្ភរូបភាពម្ដងរួចប្រើជក់ផាត់ពណ៌ឲ្យគំនូរស្រស់ស្អាតតាមបំណង។
លោក Le Bich ជាអ្នកស្រាវជ្រាវគំនូរប្រជាប្រិយមួយរូបបានឲ្យដឹងថា

“ ចំពោះរូបខ្ញុំគំនូរប្រជាប្រិយHang Trongជាលផិតផលដ៏ល្អប្រណិតរបស់
ប្រជាជន​ហាណូយ។តាមរយៈការស្រាវជ្រាវសរឲ្យឃើញថាបច្ចេកទេសច្នៃប្រភេទគំ
នូរ Hang Trongគឺពិបាកណាស់ដែលវិចិត្រករធម្មតាមិនអាចធ្វើបានឡើយ”។

ដោយសារសង្គ្រាមនិងពេលវេលា​ឈើពុម្ភជាច្រើនសំរាប់ពុម្ភគំនូរប្រជាប្រិយHang
Trongត្រូវបាត់បង់។ នាបច្ចុប្បន្ននេះ ចំនួនឈើពុម្ភនៅសល់តែជិត៣០ផ្ទាំង
ប៉ុណ្ណោះ។ក្នុងចំណោមនោះ ឈើពុម្ភធំបំផុតមានទំហំ១២០សង់ទីម៉ែត្រគុណ៨០
សង់ទីម៉ែត្រ។រីឯឈើពុម្ភតូចមានទំហំ៤៥សង់ទីម៉ែត្រគុណ៣០សង់ទីម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ