គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅខាងជើងវៀតណាម

VOVWORLD_គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅតំបន់
ព្រៃភ្នំភូមិភាគខាងជើងវៀតណាមស្ទើរតែទាំងអស់ជាគំនូរសាសនាដែលផ្សា
ភ្ជាប់ជាមួយជំនឿពុទ្ធសាសនា និងតាវសាសនា។ ថ្វីបើដូច្នេះក្ដីតែគំនូរសក្ការ
បូជានៅមានលក្ខណៈសិល្បដោយឡែករបស់ជនជាតិនីមួយៗដោយសារវាបាន
កកើតឡើងពីប្រភពវប្បធម៌និងទំនៀមទំលាប់ដាច់ដោយឡែករបស់ជនជន
ជាតិនោះ។

        នៅតំបន់ព្រៃភ្នំភូមិភាគខាងជើងវៀតណាមមានជនជាតិភាគតិចជា
ច្រើនដូចជា Tay Nung Dao Cao Lan និងSan Diuដែលសុទ្ធតែមានទំនៀម
ទំលាប់ប្រើប្រាស់គំនូរ​សក្ការ​បូជា​ក្នុងពិធីបុណ្យសែនព្រែនឬពិធីបុណ្យសព។
 ជាពិសេសមានជនជាតិ២គឺ Tay និង​Dao ដែលមានគំនូរសក្ការបូជាយ៉ាង
ច្រើន។ តាមវិចិត្រករ Nguyen Manh Duc បានឲ្យ​ដឹងថា

“  ជនជាតិទាំងនេះមានទំនៀមទំលាប់ប្រើគំនូរសក្ការបូជាដើម្បីគោរព
បូជា​សមាជិក្នុងគ្រួសារដែលបានលាចាកលោកព្រមទាំងប្រដៅមនុស្សគ្រប់
រូបរស់នៅប្រកដដោយសិលធម៌ល្អប្រសើរដើម្បីពេលស្លាប់ទៅនឹងឆាប់ចាប់
ជាតិ”។

គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅខាងជើងវៀតណាម - ảnh 1
គំនូរសក្ការបូជា


        គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំក៏ត្រូវបានគេ
ប្រើប្រាស់ក្នុងបុណ្យសពដែរក្នុងគោលបំណងឧទ្ទិសឲ្យព្រលឹងមនុស្សស្លាប់រួចផុត
ពីឋាននរកហើយបានឡើងឋានសួគ៌វិញ។គំនូរសក្ការបូជាដែលតាំងបង្ហាញនៅ
សារមន្ទីរវិចិត្រសិល្បៈវៀតណាមនាបច្ចុប្បន្ននេះភាគច្រើនត្រូវបានគូរដោយ
ក្រុមវិចិត្រករនៅវិថី Hang Trong ក្រុងហាណូយ។ វិចិត្រករ Nguyen Manh Duc
 បានឲ្យ​ដឹងទៀតថា

      “គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំមានប្រភព
ដើមពីគំនូរសក្ការបូជា Hang Trong។ មុននេះ ប្រជាពលរដ្ឋនៅវិថីHang Trong
ច្នៃគំនូរប្រភេទនេះ​ហើយលក់ឲ្យជនជាតិភាគតិចនៅតំបន់ព្រៃភ្នំដែលមាន
ជនជាតិTayប្រើប្រាស់ច្រើនបំផុត។ ប្រភេទគំនូរសក្ការបូជាមួយទៀតគឺដោយ
សារជនជាតិភាគតិចគូរខ្លួនឯង។ គេគូរតាមគំនូរគំរូយកពីវិថីHang Trong
ដោយប្រើថ្នាំពណ៌មានស្រាប់នៅនឹងកន្លែង។​គំនូរ​ប្រភេទនេះក៏ត្រូវបានប្រើ
ប្រាស់យ៉ាងទូលំទូលាយផងដែរ”។

        គំនូរសក្ការបូជារបស់បណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំភាគខាង
ជើងវៀតណាមច្រើនបង្ហាញរូបភាពព្រះ ទេវតា ថានសួគ៌​ឋាននរក មនុស្សនិង
​បិសាចឬ​ទេសភាព​ព្រៃ សមុទ្រជាដើម។​ក្នុងគំនូរទាំងនេះគេប្រើច្រើនតែពណ៌
ក្រហម​ ពណ៌ខៀវ​ចាស់​ ពណ៌លឿងនិងពណ៌ស។ នាសព្វថ្ងៃនេះទោះបីជាជីវភាព
រស់នៅមានការ​អភិវឌ្ឍន៍យ៉ាងខ្លាំងក៏ដោយតែគំនូរសក្ការបូជាត្រូវបានប្រជា
ជនជនជាតិភាគតិចនៅតំបន់ព្រៃភ្នំថែរក្សាយ៉ាងផ្ចិតផ្ចង់។ នេះក៏ជាការរក្សា
និងអភិរក្សទំនៀមទំលាប់ប្រពៃណីវប្បធម៌ដ៏ល្អប្រសើរនិងសំបូរបែបរបស់ជន
រួមជាតិជនជាតិភាគតិចនៅតំបន់ព្រៃភ្នំភូមិភាគខាងជើងវៀតណាមផងដែរ៕

       

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ