គំរូកសិករបង្កបង្កើនផលពូកែនៅខេត្ត Tien Giang

VOVWORLD_ទោះបីមានអាយុជាង៧០ឆ្នាំហើយក្ដីតែលោក Do Hieu Liem 
នៅជា​ម្ចាស់កសិដ្ឋានដ្ដែលរកបានចំណូលជិត១ពាន់លានដុងក្នុងមួយឆ្នាំ។ លោក
ជាកសិ
ករគំរូមួយរូបក្នុងចលនាបង្កបង្កើនផលប្រលងប្រណាំងស្នេហាជាតិនៅខេត្ត
 Tien Giang ភូមិ​ភាគខាងត្បូងវៀតណាម។ 

        លោក Do Hieu Liem ​មានស្រុកកំណើតនៅភូមិ Phu Khuong B ឃុំ Phu Kiet
ស្រុក​Cho Gao ខេត្ត Tien Giang។ មុននេះគ្រួសារលោកក្រីក្រណាស់ដោយមានដី
ស្រែ​យ៉ាង​តិចតួចដោយមាតាបិតាបន្សល់ទុកមកតែប៉ុណ្ណោះ។ លើផ្ទៃដីចង្អៀតនេះ
លោកចិញ្ចឹមជ្រូកមាន់ទាដោយទ្រង់ទ្រាយតូច។ បន្ទាប់មកលោកជីកស្រះចិញ្ចឹមត្រី
ហើយនៅតាមមាត់ស្រះលោកដាំដុះដើមឈើហូបផ្លែដូចជាពុទ្រា មៀន និងក្រូច
ថ្លុង។ មានដើមទុនហើយ លោកទិញដីបន្ថែមដើម្បីពង្រីកការបង្កបង្កើនផល។ 
ដោយមានការឧស្សាហ៍ព្យាយាមរៀនសូត្របទពិសោធន៍និងអនុវត្តល្អនូវ
បច្ចេកទេសកសិកម្មបានជាចំការដាំដុះដើមឈើហូបផ្លែនិងស្រះចិញ្ចឹមត្រីរបស់
លោកជានិច្ចកាលប្រកបដោយទិន្នផលខ្ពស់និងប្រសិទិ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោក
 Do Hieu Liem ជាកសិករតែម្នាក់គត់ដែលត្រូវបាន​ជ្រើស​​​រើសឲ្យទៅចូលរួម
សន្និសីទបូកសរុបចលនាផលិតកម្មអាជីវកម្មពូកែទូទាំង​ប្រទេស។ ​លោក Do
Hieu Liem បានចែករំលែក បទ ពិសោធន៍បង្កបង្កើន​ផល​យ៉ាង​ដូច្នេះថា

 “ ខ្ញុំអនុវត្តរូបសណ្ឋានធ្វើចំការ ជីកស្រះចិញ្ចឹមត្រីគួបផ្សំនឹងការចិញ្ចឹមសត្វ
ហើយ​សង្កេតឃើញថាវានាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចល្អណាស់។ ក្នុងនោះការ
ចិញ្ចឹមត្រឹមត្រូវតាមបច្ចេកទេសគឺមានសារៈសំខាន់បំផុត។ បើពេលព្រលឹមឡើង
ឃើញត្រីមានអាការៈហែលយឺតៗគឺមានសញ្ញារោគហើយ គឺត្រូវតែព្យាបាលជំងឺ
ឲ្យវា”។

គំរូកសិករបង្កបង្កើនផលពូកែនៅខេត្ត Tien Giang - ảnh 1
ទោះបីមានអាយុជាង៧០ឆ្នាំហើយក្ដីតែលោក Do Hieu Liem នៅជាម្ចាស់កសិដ្ឋានដែលរកបានចំណូលជិត១ពាន់លានដុងក្នុងមួយឆ្នាំ


        នៅក្នុងកសិដ្ឋានរបស់លោក ការចិញ្ចឹមត្រីផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចច្រើន
បំផុត។ ដោយឡែកត្រីទីឡាប់យ៉ាក្រហមលោកចំណាយទុន៥០០លានដុងតែរក
បានចំណូល៦០០លានដុង។ រីឯក្នុងចំការ លោកដាំក្រូចថ្លុងសំបកខៀវលើផ្ទៃដី
ចំនួន៩០០០ម៉ែត្រក្រឡា។ ការដាំក្រូចថ្លុងនេះលោកបណ្ដាក់ទុន៤០លានដុង 
ហើយមានចំណេញ១៤០លានដុង។​ ក្រៅពីនោះក្នុងចំការរបស់លោកនៅដាំដូង
និងម្នាស់ទៀតផង។ ជារៀង​រាល់ឆ្នាំកសិដ្ឋាននេះទទួលបានប្រាក់ចំណេញជិត
១ពាន់លានដុង។

        នាបច្ចុប្បន្ន កសិដ្ឋានរបស់គ្រួសារលោក Do Hieu Liem ជាគំរូដែលទាក់ទាញ
ប្រជា​កសិករ​ជាច្រើនកុះកនៅក្នុងខេត្ត Tien Giang និងតំបន់ផ្សេងៗមកទស្សនា 
សិក្សា​ស្រាវ​ជ្រាវ​​បទពិសោធន៏បង្កបង្កើនផលនិងទិញលក់ផលិតផល។ ក្រៅពីការ
ធ្វើសេដ្ឋកិច្ចពូកែ​ ធ្វើមានបានសំរាប់គ្រួសារខ្លួន លោក Liem ក៏សកម្មចែករំលែកបទ
ពិសោធន៏​ដល់​គ្រួសារ​កសិករផ្សេងៗដើម្បីឈានឡើងលើកស្ទួយជីវភាពរស់នៅ
ទៀតផង។​ ក្នុង​ឋានៈជាប្រធានសាខាសមាគមរបរចិញ្ចឹមត្រីឃុំ លោកជានិច្ចកាល
ឈានមុខគេក្នុងការណែនាំផ្ទេរប្រគល់បចេ្ចកទេសចិញ្ចឹមត្រីជូនបងប្អូនកសិករនៅ
នឹងតំបន់។ ក្នុងមួយឆ្នាំៗលោកផ្ដល់ប្រាក់ចំនួន៥០លានដុងសំរាប់ជួយឧបត្ថម្ភ
សមាជិកមួយចំនួនក្នុងសាខាសមាគមដែលមានស្ថានភាពលំបាក ផ្ដល់ត្រីពូជជូនសមាជិក២០នាក់ដោយមិនយកថ្លៃចំពោះ៨គ្រួសារ។ តាមលោក Bui Van Cuc
អនុប្រធានសមាគមឃុំ Phu Kiet ឲ្យដឹងថា

        “លោក Do Hieu Liem ជាកសិករផលិតកសិកម្មពូកែក្នុងរយៈពេលជាច្រើន​ឆ្នាំ​
ជាប់ៗ​គ្នា។ រូបសណ្ឋានធ្វើកសិកម្មរបស់លោកជារូបសណ្ឋានបិតជិតដោយគួបផ្សំ
រវាង​ការចិញ្ចឹមសត្វនឹងការដាំដុះដំណាំ។ លោកជាប្រធានសាខាសមាគមរបរ
ចិញ្ចឹមត្រីនៃឃុំដែលមានបទពិសោធន៏ជាច្រើនបានជាមានមនុស្សច្រើនមករៀន
សូត្រ។ សំណង់សំខាន់ៗរបស់តំបន់ដូចជាសាងសង់ផ្លូវឬបង្កើតបេឡាជួយឧបត្ថម្ភ
កសិករនោះគឺសុទ្ធតែមានការរូមវិភាគទានរបស់លោកតាមរូបភាពផ្ដល់ប្រាក់និង
បរិច្ចាកដី ”។

        ទោះបីមានអាយុ៧០ឆ្នាំហើយក្ដីតែលោក Do Hieu Liem នៅឧស្សាហ៍
ព្យាយាម​ធ្វើពលកម្ម។លោកមានប្រសាសន៏ថា ឥឡូវនេះប្រជាកសិករត្រូវតែខិ
តខំប្រឹងប្រែងឈានឡើងធ្វើមានបានដើម្បីកសាងភូមិឃុំតាមបទដ្ឋានជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ