គំរោងការណ៏អភិរក្សបេតិកភណ្ឌវប្បធម៌នៅភូមិបុរាណ Duong Lam។
NGOC ANH -  
(VOV WORLD) /  
Vovworld-ស្ថិតនៅច្ងាយពិរដ្ឋធានីហាណូយប្រមាណ៥០គីឡូមែត្រ Duong Lamជា
ភូមិបុរាណដំបូងនៅប្រទេសវៀតណាមដែលត្រូវបានទទួលស្គាល់ជាកេមរតក
ប្រវត្តិសាស្រ្តជាតិឆ្នាំ២០០៥។ចំណុចពិសេសនៃភូមិជនបទវៀតណាមដូចជាក្លោង
ទ្វាភូមិដើមជ្រៃពោធិ៏កំពង់ទឹកទីលានសាលាភូមិនិងវត្តអារាមជាដើមនៅរក្សាបាន
ស្ទើតែទាំងអស់។ក្នុងរយះពេលជាង១០ឆ្នាំកន្លងទៅកេរ្តិ៏ដំណែលនិងផ្ទះបុរាណជាង
១៧ត្រូវបានជួសជុលកែលំអ។ក្នុងនោះមានក្នុងនោះមានក្លោងទ្វាភូមិ Mong Phu វត្ត Onនិងផ្ទះបុរាណចំនួន២ខ្នង។តាមការវាយតំលៃរបស់UNESCOនិងបណ្តាអ្នជំនាញ
ការជប៉ុនថា៖គំរោងការណ៍អភិរក្សផ្ទះបុរាណនៅ ភូមិDuong Lamក្លាយទៅជារូបភាព
គំរូក្នុងការងារអភិរក្សបេតិកភណ្ឌវប្បធម៌នៅតំបន់ជនបទផ្សេងទៀតនៅប្រទេស
វៀតណាមក្នុងអនាគត។ដើម្បីការពារនិងពង្រីកបានតំលៃបេតិកភណ្ឌប្រកបដោយ
ប្រសិទ្ឋភាពលោក Pham Hung Son នាយកគណះគ្របគ្រងមណ្ឌលកេរ្តិ៏ដំណែល ភូមិបុរាណDuong Lamអោយដឹងថា៖” យើងខ្ញុំទើបនឹងរៀបចំប្លង់អុះភិរក្សនិងពង្រីក
កេរ្តិ៏ដំណែល ភូមិបុរាណDuong Lamក្នុងយះពេល៨ឆ្នាំនាថ្ងៃទី៣១ធ្នូឆ្នាំ២០១៣កន្លង
ទៅច្នាក់ដឹកនាំទីក្រុងហាណូយបានអនុម័តលើគំរោងការណ៍នេះ។ “
|
ផ្ទះបុរាណ១ខ្នងនៅភូមិបុរាណDuong Lam(រូបថតVOV) |
ដោយឈរលើលទ្ឋផលស្រាវជ្រាវបណ្តាស្ថាប័នមានសមត្ថកិច្ចកំពុងបង្កើតឡើងវិញ
ទំនៀមទំលាប់ការរៀបចំពិធីបុណ្យរូបភាពធ្វើជិវភាពវប្បធម៌ប្រជាប្រិយ៍និងវប្បធម៌
ម្ហូបអាហារប្រជាព្រៃរបស់Duong Lam។ក្នុងចំណោមកេរ្តិ៏ដំណែលចំនួន៥នៅ ភូមិ
បុរាណDuong Lamដែលទទួលបានពានរង្វាន់កត្តិយសស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ឆ្នាំ២០១ពីUNESCOមានផ្ទះបុរាណចំនួន២ខ្នង។លោកNguyen Van Hung ម្ចាស់ផ្ទះ
បុរាណ១រូបអោយដឹងថា៖”ផ្ទះរបស់គ្រួសារខ្ញុំត្រូវបានសាងសង់ឡើងនាឆ្នាំ១៦៤៩។ នាឆ្នាំ២០០៨អង្គការJICA របស់ជប៉ុនបានជួសជុលផ្ទះឡើងវិញនាពេលថ្មីៗនេះគ្រួសារ
ខ្ញុំទទួលបានពានរង្វាន់កត្តិយសស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ពីUNESCOអំពី
ការងារអភិរក្សផ្ទះនេះ។នេះជាមោទនភាព១សំរាប់គ្រួសារខ្ញុំ។ “
នាយកគណះគ្រប់គ្រង មណ្ឌលកេរ្តិ៏ដំណែល ភូមិបុរាណDuong Lamអោយដឹងថែម
ទៀតថា៖ជោគជ័យទទួលបានក្នុងគំរោងការណ៍អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌
ភូមិបុរាណDuong Lamនឹងជាជំហានដំបូងក្នុងដំណើរកសាងសំណុំឯកសារដាក់ជូន
UNESCOដើម្បីដាក់ភូមិបុរាណDuong Lamចូលទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌ពិភពលោក។លោកចាត់ទុកថា៖ “ ភូមិបុរាណDuong Lamមានតំលៃខាងស្ថាបត្យ
កម្ម សិល្បះទេសភាពធម្មជាតិប្រវត្តិសាស្រ្តវប្បធម៌។វាមានបទដ្ឋានគ្របើគ្រាន់នៃ
កេរ្តិ៏ដំណែលប្រវត្តិសាស្រ្តជាតិពិសេស។អ្នកជំនាញការជប៉ុននិងបារាំងកំពុងជួយយើង
ទាក់ទងជាមួយUNESCO ដើម្បីទទួលស្គាល់ភូមិបុរាណDuong Lamជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ “
អ្នកDuong Lamមានមោទនភាពណាស់អំពីប្រពៃណីវប្បធម៌មនសិការវប្បធម៌របស់
ភូមិ។ហើយគំរោងការណ៍អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌នៅភូមិDuong Lam
បានរួមចំណែកកសាងនិង ពង្រីកខឿនវន្បធម៌វៀតណាមជឿនលឿនពោរពេញទៅ
ដោយអត្តសញ្ញាណជាតិ៕
NGOC ANH
-VOV WORLD