ចម្រៀងបំពេក្នុងវប្បធម៌វៀតណាម

Vovworld-      ក្នុងចម្រៀងប្រជាប្រីយ៍គ្រប់ប្រភេទនោះ  ចម្រៀងបំពេជាប្រភេទសិល្បះ
ចាប់បដិសន្ឋិមុនគេបង្អស់និងបានផ្សាយពីជំនាន់នេះទៅជំនាន់នោះ។កាលពីកុមារភាព
កុមារបានទទួលមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅបំផុតតាមរយះសំលេងបំពេ។តាម
រយះនោះ​ រូបភាពនៃទន្លេ​​​ ដួងព្រះច័ន្ទ​និងវាលស្រែធំល្វឹងល្វើយឈានចូលក្នុងសុបិនរបស់
កុមារជាច្រើននាក់។ក្នុងចម្រៀងបំពេនៅបង្កប់ដោយមនោសញ្ចេតនាស្រឡាញ់និងបំណង
ចងឲ្យកូនចៅក្លាយទៅជាមនុស្សមានប្រយោជន៍សំរាប់សង្គមទៀតផង។ក្មេង១នាក់ដែល
បានសម្របខ្លួនក្នុងបរិយាកាសនៃចម្រៀងបំពេនឹងទទួលយកបាននូវតំលៃជ្រាលជ្រៅនៃ
វប្បធម៌វៀតណាមជាខឿនវប្បធម៌១ដែលគោរពមនោសញ្ចេតនាមនុស្ស។សិល្បករ Pham
Hong Phuong  ជាគ្រូប​ង្រៀនមហាវិទ្យាល័យគរុកោសល្យតន្រ្តីគំនូរមជ្ឈឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រៀបរាប់ថា៖
“ ក្នុងដំណាក់ប្រទេសជាតិមានសង្រ្គាមខ្ញុំទៅភៀសខ្លួននៅខែត្រ​Phu Thoភាគខាងជើង
វៀតណាម។ជួលនោះជារដូវក្តៅ ​អគ្គិសនីត្រូវផាច់ជារឿយៗបានជាលោកយាយនិងម្តាយ
បំពេកូនក្មេងដេកដោយការប្រើប្រាស់ផ្លិតក្រដាស។ ចរិតលក្ខណះពិសេសរបស់​ចម្រៀង
បំពេ​ គឺចង្វាក់រវិតរវិន​ពោពេញទៅដោយ​មនោសញ្ចេតនា ​បង្កប់នូវសេចក្តីស្នេហា បង្កឲ្យមានអារម្មណ៏ជិតស្និទ្ម្លោះហើយកូនក្មេងដេកលក់ស្តប់ស្តល់។ “

​​​​​​​​​​​​​                  

ចម្រៀងបំពេក្នុងវប្បធម៌វៀតណាម - ảnh 1
រូបថត​Internet

សំលេងបំពេដ៍សែនពិរោះៗប៉ុន្តែឆ្លងតាមពេលវេលាសំលេងបំពេតិចតួចទៅៗធ្វើអោយ
ជនជាច្រើននាក់ព្រួយបារម្មណ៍។សាស្រ្តាចារតន្រ្តីករ Tran Van Kheជាអ្នកស្រាវជ្រាវតន្រ្តី
ប្រជាប្រីយ១រូបរៀបរាប់ថា៖“   ក្រោយរយះពេល២៥ឆ្នាំរស់នៅឆ្ងាយស្រុកកំណើត​ ក្នុង
ដំណើរវិលត្រឡប់មកប្រទេសវិញនាឆ្នាំ១៩៧៦​ ខ្ញុំ មានឱកាសទៅទស្សនាតំបន់នានាពី
ភាគខាងជើងទៅភាគត្បូង។ ខ្ញុំព្រួយបារម្មណ៍ដោយឃើញថា៖បណ្តាអ្នកម្តាយវៀតណាម
មិនសូវបំពេកូនដេកទៀតទេ។ខ្ញុំរំពឹងគិតថា៖នេះជាប្រកាគួរឲ្យស្តាយ ពីព្រោះថា​៖បទ
ចម្រៀងបំពេជាមេរៀនបថមស្តីអំពីតូរតន្រ្តីដែលបានអ្នកម្តាយផ្សាយទៅកូន។ “


​​​​​​​​​​​​​​​​                   

ចម្រៀងបំពេក្នុងវប្បធម៌វៀតណាម - ảnh 2
រូបថត​Internet

ក្នុងការខិតខំប្រឹងប្រែងថែរក្សា  អភិរក្សចម្រៀងបំពេក្រសួងវប្បធម៌កីឡានិងទេសចរណ៍
វៀតណាមបាននិងកំពុងសហការជាមួយប​ណ្តាតំបន់រៀបចំមហោស្រពនិងវគ្គឃោសនា
អំពីចម្រៀងបំពេ។លោកស្រី Cao Thi Hienជាសិល្បការីនី១រូបដែលមានគុណបំណាចក្នុង
ការថែរក្សា ចម្រៀងបំពេចែករំលែកថា៖“ យើងខ្ញុំបានកសាងកម្មវិធីបង្រៀនសិល្បះច្រៀង
បំពេសំរាប់ជំនាន់វ័យក្មេងជាបណ្តាជនវ័យក្មេងដែលកំពុងថែទាំចិញ្ចឹម កូនក្មេង។ពីព្រោះ
បទចម្រៀង  បំពេបង្កប់នូវលក្ខណះមនុស្សសាស្រ្ត​ អប់រំកូនចៅ​និងកោតសសើរស្រុក
កំណើតនិងទឹកដីទៀតផង។ទោះបីជាសព្វថ្ងៃនេះចម្រៀងបំពេរសាត់បាត់ទៅយ៉ាងតិចតួច
ក្តីប៉ុន្តែយើងខ្ញុំនិងជនគ្រប់រូបកំពុងខំប្រឹងប្រែងស្តារប្រភេទសិល្បះនេះឡើងវិញនិងអភិរក្ស
ឲ្យបាន។“
អាចនិយាយបានថា៖ចម្រៀងបំពេជាភាពស្អាត១នៃវប្បធម៌ប្រពៃណីគប្បីបន្តនិងពង្រីក
ក្នុងសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ