ចម្លាក់វៀតណាមពីពិព័ណចម្លាក់ឆ្នាំ២០១៣

ចម្លាក់វៀតណាមពីពិព័ណចម្លាក់ឆ្នាំ២០១៣ - ảnh 1
ចម្លាក់វៀតណាមពីពិព័ណចម្លាក់ឆ្នាំ២០១៣ (cinet.gov.vn)

        Vovworld-សិល្បៈចម្លាក់វៀតណាមមានប្រវត្តិសាស្ត្រយូរលង់ណាស់មក
ហើយ ប៉ុន្តែនៅ​ដំណាក់កាលនីមួយៗសុទ្ធតែមានរបត់ដោយឡែកនិងជា
និច្ចកាលមានតតំណរបើកទូលំទូលាយ។​ នៅពិព័ណលើកនេះ មានវណ្ណកម្មជាង
៦៧០របស់អ្នកនិព័ន្ធ៣៥០នាក់បាន​ឆ្លុះបញ្ចាំងនូវមុខមាត់សិល្បៈចម្លាក់សម័យ
របស់វៀតណាម។ រាល់ស្នាដៃវណ្ណកម្មបានធ្វើឲ្យមានចំណាប់អារម្មណ៍ចំពោះ
ទស្សនិកជនជាច្រើនដោយបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ​ទីក្រុងដូចជា វណ្ណកម្ម
“សំបក” របស់អ្នកនិព័ន្ធ Tran Van An ដោយលោហៈធាតុបាន​បង្កើតនូវចំណាប់
អារម្មណ៍យ៉ាងផុលផុស។ រឺវណ្ណកម្ម “ជើងឡានក្រុង” របស់អ្នកនិព័ន្ធ Doan Van
Thang ជារូបភាពក្រុម​មនុស្ស​ប្រញាប់ប្រញាល់ឲ្យទាន់ជើងឡានក្រុងជាដើម។ បណ្ដាវណ្ណកម្មចម្លាក់នេះមិន​ត្រឹមតែមានតំលៃសូន្យរូបប៉ុណ្ណោះទេ ថែមទាំងរួម
ចំណែកនាំមហាជនខិតជិត​សិល្បៈចម្លាក់ទៀតផង។ សិប្បករចម្លាក់ Mai Thy Van
គ្រូបង្រៀន​មហាវិទ្យាល័យ​វិចិត្រសិល្បៈវៀតណាមបានចាត់ទុកថា៖

        “ក្នុងកាលៈទេសៈសមាហរណកម្មពិភពលោកចម្លាក់សម័យនៅវៀតណាម
ក៏មានឥទ្ធិពលជាក់ច្បាស់ដែរ។​ ភាពសម្បូរបែបរបស់វណ្ណកម្មបានបង្ហាញដោយ
វត្ថុធាតុ ឥឡូវនេះគេមិនស្វែងរកតែបណ្ដាវត្ថុធាតុដូចជាដី ឈើ ស៊ីម៉ង់ទៀតឡើយ
ហើយ​បានស្វះស្វែងរកវត្ថុធាតុផ្សេងៗទៀតដើម្បីបង្ហាញបង្កើតគំនិតច្នៃប្រឌិត។”

        ក្រៅពីនោះពិព័ណនៅឧទ្ទេសនាមគំនូរ 3D វិថីមានប្រវែង៥០ម៉ែត្រជាមួយ​
ប្រធានបទ “មនុស្សវៀតណាម”ទៀតផង។ ក្នុងនោះមានមនុស្សតួអងផ្សេង ហាក់
ដូចជាបោះ​ជំហានចេញពីគំនូរដើរលើវិថី។

        ជនជាតិនិងសម័យទំនើបជាព្រលឹងរបស់សិល្បៈសម័យ បច្ចេកទេសប្រពៃណី​
ផ្សាភ្ជាប់​នឹង​សម័យទំនើបក្នុងបណ្ដាវណ្ណកម្មចម្លាក់ក្នុងពិព័ណក៏បានជះឥទ្ធិពល
ដល់គំនិតច្នៃប្រឌិត​របស់វិចិត្រករជាច្រើនមកពិព័ណទស្សនារៀនសូត្រ។​ សិប្បករ
ចម្លាក់វ័យក្មេង Nguyen Ngoc Tan បានឲ្យដឹងថា៖

        “សម័យកាលនេះជាសម័យកាលរបស់ការប្រាស្រ័យវប្បធម៍។ យើងខំប្រឹង​ប្រែងរៀនសូត្រដើម្បនាំវប្បធម៍វៀតណាមក្លាយទៅជាខឿនវប្បធម៍មាន​
អត្តសញ្ញាណផង ខ្លាំងផង។”

        ជាមួយទស្សនៈទំនើប បណ្ដាសិប្បករចម្លាក់វ័យក្មេងនាបច្ចុប្បន្នបានលៃទុក​ការខំប្រឹងប្រែងដើម្បីមានការផ្លាស់ប្តូរក្នុងភាសាបង្ហាញវណ្ណកម្ម។ សាស្ត្រាចារ្សរង បណ្ឌិតសិល្បៈវិទ្យា Nguyen Do Bao បានចាត់ទុកថា៖

        “នាបច្ចុប្បន្នជំនាន់វ័យក្មេងមានទំនោរនិព័ន្ធដោយសេរី ពីព្រោះក្នុងការនិព័ន្ធ​គេមិនចំណុះទៅលើថវិការរដ្ឋដូចមុននេះទៀតឡើយ។ គេនិព័ន្ធដោយ​ស្រុះស្រួល​និងក្នុងពេលប្រមូលផ្ដុំឡើងវិញ យើងមានវណ្ណកម្មជាច្រើនដែលអាចនិយាយបាន​ថាដោយសារសមាហរណកម្មដែលទើបនឹងមានភាសាថ្មី។ ប៉ុន្តែភាសានេះកំពុង​បានរៀនសូត្រដើម្បីបង្កើតឡើងវណ្ណកម្មមានប្រពៃណីជាង ប្រពៃណីវៀតណាម​ប៉ុន្តែផ្សាភ្ជាប់នឹងទំនើប។”

        បន្តខឿនចម្លាក់វៀតណាមប្រពៃណី ចម្លាក់សម័យវៀតណាមកំពុងបានបន្ត​សរសេរដោយជួរជំនាន់អ្នកចម្លាក់ថ្មីជាមួយការបោះជំហានឆ្ងាយជាង។ ត្រូវបាន​ចាត់ទុកដូចជាកត់សម្គាល់ការប្រែប្រួលអំពីសិល្បៈចម្លាក់ ពិព័ណ១០ឆ្នាំចម្លាក់​ទូទាំងប្រទេសឆ្នាំ២០១៣បានសឲ្យឃើញការបង្កើតជួរអ្នកនិព័ន្ធវ័យក្មេងបន្តបណ្ដា
ជំនាន់មុនៗហានលោតផ្លោះដើម្បីរកឃើញប្រការថ្មី។ តាមរយៈពិព័ណលើកនេះ អាចឃើញច្បាស់ថាចម្លាក់សម័យវៀតណាមកំពុងបន្តអភិវឌ្ឍន៍ ប៉ុន្តែនៅរក្សា​ព្រលឹង​ប្រជាជាតិនិងបង្ហាញផ្នែកទំនើបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ